• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សប្បាយហើយ ពិធីបុណ្យទន្លេឆ្នាំនេះ ប្រារព្ធឡើងនៅសៀមរាបក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ”!

by Ken My
សុក្រ មីនា 8th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ក្រសួងទេសចរណ៍ រួមជាមួយនឹងផ្នែកពាក់ព័ន្ធនឹងរៀបចំពីធីបុណ្យទន្លេ លើកទី៨ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៦ ដល់ថ្ងៃទី១៧ ខែមីនា ឆ្នាំ២០២៤ នៅខេត្តសៀមរាប។

យោងតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍នៅថ្ងៃទី០៦ ខែមីនា ឆ្នាំ២០២៤នេះ ឯកឧត្តម សុខ សូកេន រដ្ឋមន្ត្រីក្រសួងទេសចរណ៍ បានដឹកនាំកិច្ចប្រជុំត្រួតពិនិត្យ និងពិភាក្សាការងារត្រៀមរៀបចំពិធីបុណ្យទន្លេលើកទី៨ ឆ្នាំ២០២៤ ក្រោមប្រធានបទ “ទន្លេដើម្បីសន្តិភាព និងការអភិវឌ្ឍ” ដោយមានការអញ្ជើញចូលរួមពីតំណាងអន្តរក្រសួង រួមមាន ក្រសួងព័ត៌មាន ក្រសួងមហាផ្ទៃ ក្រសួងពាណិជ្ជកម្ម រដ្ឋបាលខេត្តសៀមរាប តំណាងមន្ទីរសុខាភិបាលខេត្តសៀមរាប អគ្គស្នងការនគរបាលជាតិខេត្តសៀមរាប អគ្គនាយកដ្ឋានអន្តោប្រវេសន៍ អាជ្ញាធរជាតិអប្សរា គ្រឹះស្ថានអង្គរ មន្រ្តីជំនាញ និងភាគីពាក់ព័ន្ធ សរុបប្រមាណ២៥០រូប  នៅសាលាខេត្តសៀមរាប។

ព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨  ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៦-១៧ ខែមីនា ឆ្នាំ២០២៤ គឺធ្វើឡើងដើម្បីបំផុសចលនាមហាជនឱ្យចូលរួមក្នុងការអភិរក្ស និងអភិវឌ្ឍន៍ធនធានទន្លេប្រកបដោយនិរន្តរភាព និងចូលរួមសម្រេចយុទ្ធសាស្រ្តពិពិធកម្មទេសចរណ៍ឱ្យកាន់តែសំបូរបែប ទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនាកម្ពុជា ឱ្យបានកាន់តែច្រើនថែមទៀត។

គួរបញ្ជាក់ផងដែរថា នៅថ្ងៃទី១៦ ខែមីនា ឆ្នាំ២០២៤ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត  នឹងអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីបើកបុណ្យទន្លេលើកទី៨ រួមជាមួយការប្រកាសបើកយុទ្ធនាការ “ទស្សនាសៀមរាបឆ្នាំ២០២៤” ផងដែរ។

កិច្ចប្រជុំបានពិភាក្សាអំពីវឌ្ឍនភាពការងារតាមផ្នែកនីមួយៗ និងការជំរុញកិច្ចសហការជាមួយភាគីពាក់ព័ន្ធទាំងអស់ ដូចជាការងារសម្របសម្រួលរៀបចំទទួលបដិសណ្ឋារកិច្ចជូនគណៈប្រតិភូ  ការងារផ្សព្វផ្សាយ និងការផ្សាយផ្ទាល់ពិសេស ការគ្រប់គ្រង និងសម្របសម្រួលអំឡុងពេលកម្មវិធី ការតុបតែងផ្សព្វផ្សាយតាមដងផ្លូវ និងការចងបដានានា  ការងារបរិស្ថាន អនាម័យ សន្តិសុខ សណ្តាប់ធ្នាប់ ការងារសុខាភិបាល ការរៀបចំត្រៀមឡានសង្គ្រោះបន្ទាន់តាមគោលដៅសំខាន់ៗ  កម្មវិធីសម្តែងសិល្បៈ និងការសម្តែងសាកល្បង  និងការចុះត្រួតពិនិត្យទីតាំងជាដើម ដើម្បីឱ្យព្រឹត្តិការណ៍បុណ្យទន្លេលើកទី៨ នេះ ប្រព្រឹត្តទៅដោយរលូន និងមានប្រសិទ្ធិភាពខ្ពស់ ក៏ដូចជាជំរុញភាពទាក់ទាញក្នុងវិស័យទេសចរណ៍នៅខេត្តសៀមរាប  និងចូលរួមជំរុញយុទ្ធនាការ “ទស្សនាសៀមរាប ឆ្នាំ២០២៤” ដែលបានដាក់ចេញដោយរាជរដ្ឋាភិបាលកម្ពុជានីតិកាលទី៧នៃរដ្ឋសភា៕

Tags: ក្រសួងទេសចរណ៍ខេត្តសៀមរាបបុណ្យទន្លេ
Previous Post

មូលហេតុអ្វី? បានជា Gigi Hadid មិនបានចូលរួមក្នុងកម្មវិធី Oscar ឆ្នាំ 2024 ជាមួយ Bradley Cooper

Next Post

ក្រឡេកមើលរូបថតតាមផ្លូវ​ក្នុងកម្មវិធី Paris Fashion Weeks

Ken My

Ken My

kenmy@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
ក្រឡេកមើលរូបថតតាមផ្លូវ​ក្នុងកម្មវិធី Paris Fashion Weeks

ក្រឡេកមើលរូបថតតាមផ្លូវ​ក្នុងកម្មវិធី Paris Fashion Weeks

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.