• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សមាគម​សិល្បៈ នឹង​ធ្វើការបោះឆ្នោតជ្រើសរើសប្រធានថ្មី​នៅក្រោយចូលឆ្នាំខ្មែរ

by vannakkumnith DUM
សុក្រ មេសា 5th, 2024
in កម្សាន្ត, សង្គម
325
SHARES
Share on FacebookShare on Twitter

តាម​ការ​ជូនដំណឹង​របស់ ក្រសួងវប្បធម៌និងវិចិត្រសិល្ប: បាន​ឲ្យដឹង​ថា សមាគមសិល្បករ​ខ្មែរ នឹង​រៀបចំ​ការ​បោះឆ្នោត​ជ្រើស​រើស​ប្រធានដឹកនាំថ្មីនៅ​វេលា​ក្រោយ​បុណ្យ​ចូល​ឆ្នាំ​ប្រពៃណីជាតិ​បាន​បញ្ចប់​ទៅ។

មុន​ឈាន​ដល់​ការ​រៀបចំការបោះឆ្នោត​ផ្លូវ​ការមក​ដល់ កិច្ចប្រជុំមួយ ត្រូវបាន​រៀបចំ​ឡើង ដើម្បី​បង្កើតគណៈកម្មការសម្របសម្រួល ត្រៀមរៀបចំការបោះឆ្នោតជ្រើសរើសប្រធានសមាគមសិល្បករខ្មែរដែលគ្រោងនឹងប្រព្រឹត្តទៅនៅខែឧសភាខាងមុខនេះ។

កិច្ចប្រជុំដែល​ធ្វើឡើងក្រោមអធិបតីភាពឯកឧត្តម ទិត្យ ថាវរិទ្ធ រដ្ឋលេខាធិការ និងឯកឧត្តម គឹម ពីនន់ អនុរដ្ឋលេខាធិការ ក្រសួងវប្បធម៌ និង​វិចិត្រសិល្បៈ រួមជាមួយ​លោកជំទាវ ចន ច័ន្ទលក្ខិណា ប្រធានសមាគមសិល្បករខ្មែរបច្ចុប្បន្ន បានពិភាក្សាផ្ដោតសំខាន់លើរបៀបវារៈចំនួន៣ គឺ៖

១-បង្កើតគណៈកម្មការរៀបចំការបោះឆ្នោត

២-ពិនិត្យខ្លឹមសារលក្ខន្តិកៈសម្រាប់ការឈរឈ្មោះបោះឆ្នោត និងនីតិវិធីនៃការបោះឆ្នោត។

៣-កំណត់ពេលវេលា ទីកន្លែង និងសមាសភាពនៃអង្គបោះឆ្នោត។

សមាគមសិល្បករខ្មែរ ត្រូវបានបង្កើតឡើងជាដំបូងនៅក្នុងឆ្នាំ២០០៦ ដោយមានការផ្ដួចផ្ដើមគំនិតរបស់អ្នកស្នេហាវិស័យសិល្បៈមួយចំនួន ក្នុងគោលបំណង អភិរក្ស អភិវឌ្ឍន៍ លើកស្ទួយវិស័យសិល្បៈជាតិ និងជួយដោះស្រាយរាល់បញ្ហារបស់អ្នកសិល្បៈ ជាពិសេសជួយដល់អ្នកសិល្បៈចាស់ជរា ពិការបាត់បង់សមត្ថភាព និងបាត់បង់ជីវិត និងរួមចំណែកជួយដល់សង្គមជាតិជាដើម ។

មួយរយៈកន្លងមកនេះ សមាគមសិល្បករខែ្មរ ក៏បានដើរតួនាទីដ៏សំខាន់មួយជាសេនាធិការឱ្យក្រសួងវប្បធម៌និងវិចិត្រសិល្បៈ ក្នុងការចូលរួមបង្កើតសកម្មភាពសិល្បៈនានាដើម្បីការលើកស្ទួយនូវវប្បធម៌ជាតិ ក៏ដូចជាការជួយសម្រួលនូវកិច្ចការលំបាកផ្សេងៗមួយចំនួនរបស់សិល្បករ សិល្បការិនីដែលបានជួបនូវបញ្ហាដូចអ្វីដែលជាគោលការណ៍របស់សមាគមផងដែរ។

នាពេលថ្មីៗនេះ លោកជំទាវ ចនចន្ទ័ លក្ខិណា ជាប្រធានសមាគមនៅក្នុងអាណត្តិក៏បានប្រកាសនឹងមិនឈរឈ្មោះជាបេក្ខភាពសំរាប់បោះឆ្នោតជ្រើសរើសជាប្រធានសមាគមនៅអាណត្តិបន្ទាប់ទៀតនោះទេ។

ក្នុងឆន្ទៈ​នេះ ជំទាវ បានធ្វើលិខិតទៅកាន់ក្រសួងវប្បធម៌និងវិចិត្រសិល្បៈដែលជាស្ថាប័នអាណាព្យាបាលនូវវិស័យសិល្បៈគ្រប់ទម្រង់ ដើម្បីជួយចាត់តាំងនូវមន្ត្រីជំនាញសម្រាប់ជួយសម្របសម្រួលនូវយន្តការរៀបចំការបោះឆ្នោតនៅពេលខាងមុខឆាប់ៗដើម្បី​ជ្រើសប្រធានដឹកនាំថ្មីបន្ត​ដឹកនាំ​សមាគម​បម្រើ​ឲ្យប្រយោជន៍សិល្បៈ​បន្ត​ទៀត។

អំពីតំណែង​ប្រធានសមាគមសិល្បៈអាណត្តិថ្មី នៅ​មុន​នេះ​ មាន​ការ​រំជើបរំជួលមួយ​បាន​កើត​ឡើង ក្រោយ​ដំណឹង​អាណត្តិចាស់​របស់​ជំទាវ ចន ច័ន្ទលក្ខិណា បាន​ចប់ ហើយ​សាធារណជន បាន​លើក​ឡើង​បេក្ខភាពមួយ​ចំនួន​តាម​ការ​យល់​ឃើញ​ និង​ពេញចិត្ត​រៀងខ្លួន។

អ្នកខ្លះ ជំរុញ​ឲ្យ ខាត់ សុឃីម ឧកញ៉ា ឃ្លោក លោក ដួង សុខគា ម៉េង កែវពេជ្ជតា ជា​ដើមឲ្យឈរ​ឈ្មោះ។ យ៉ាងណា​បេក្ខភាព​មួយ​ដែល​មានភាពលេចធ្លោ គឺ​អ្នកឧកញ៉ា ស្រីតូច ចំណាន ដែល​ជា​បេក្ខភាព​លើកទឹកចិត្ត​ដោយ​អតីត​នាយករដ្ឋមន្ត្រី សម្ដេចតេជោ ហ៊ុន សែន។

យ៉ាងណា រង់ចាំ​មើល​ការ​បោះឆ្នោតរបស់សមាគម ដែល​នឹង​រៀប​ចំ​ឡើង​នៅ​ខែ​ឧសភាខាងមុខទាំងអស់គ្នា៕

Tags: ក្រសួងវប្បធម៌និងវិចិត្រសិល្បៈចន ច័ន្ទលក្ខិណាសមាគមសិល្បៈ
Previous Post

មូលហេតុដែលបណ្តាលឱ្យ… សក់ស្កូវមុនអាយុ

Next Post

រដូវក្ដៅនេះ តើ​មិត្តនារី នឹងជ្រើសរើសស្ទីលខោខ្លី​តាមTeam Short Shorts ឬ Jorts?

vannakkumnith DUM

vannakkumnith DUM

vannakkumnith@ladies.com.kh

Related Posts

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025
កម្សាន្ត

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
AMI អបអរនិទាឃរដូវជាមួយ Collection “Blossom”
កម្សាន្ត

AMI អបអរនិទាឃរដូវជាមួយ Collection “Blossom”

by Pisey Dim
សៅរ៍ ឧសភា 3rd, 2025
Load More
Next Post
រដូវក្ដៅនេះ តើ​មិត្តនារី នឹងជ្រើសរើសស្ទីលខោខ្លី​តាមTeam Short Shorts ឬ Jorts?

រដូវក្ដៅនេះ តើ​មិត្តនារី នឹងជ្រើសរើសស្ទីលខោខ្លី​តាមTeam Short Shorts ឬ Jorts?

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.