• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

សហគ្រិនស្រ្តី បើកភោជនីយដ្ឋាន គោលដៅនាំយកម្ហូបអាហារវៀតណាម ឱ្យអន្តរជាតិបានស្គាល់

by Sothearith
ពុធ មិថុនា 19th, 2024
in សហគ្រិនភាព
325
SHARES
Share on FacebookShare on Twitter

Kim Oanh Thi Nguyen គឺជាស្ថាបនិក និង ជាម្ចាស់នៃ Wrap & Roll ដែលជាភោជនីយដ្ឋានលក់អាហារវៀតណាម ដ៏ល្បីល្បាញនៅលើពិភពលោក។ Wrap & Roll ទទួលបានជោគជ័យក្រោមការដឹកនាំរបស់លោកស្រីស្ថាបនិក Kim Oanh Thi Nguyen ដោយសព្វថ្ងៃមានសាខារហូតដល់ទៅ 14 ទីតាំង។

កើតនៅក្នុងគ្រួសារមួយមានជីវភាពសមរម្យ Kim Oanh បានតាមចាប់ក្តីស្រម៉ៃរបស់ខ្លួន ដើម្បីក្លាយជាសហគ្រិនម្នាក់។ ក្រោយចូលធ្វើការនៅក្នុងក្រុមហ៊ុនឯកជនភាពអស់ប៉ុន្មានឆ្នាំ លោកស្រី បានចេញរកស៊ីខ្លួនឯង នៅក្នុងវិស័យម្ហូបអាហារ ​(F&B)។ ដោយមើលឃើញពីការខ្វះខាតនៅក្នុងទីផ្សារ និងសង្កេតឃើញពីសក្តានុពលនៃម្ហូបអាហារវៀតណាម ផងនោះ Kim Oanh បានសម្រេចបើកភោជនីយដ្ឋាន Wrap & Roll នៅក្នុងទីក្រុងហូជីមិញ។

ភោជនីយដ្ឋាន Wrap & Roll បានដាក់គោលដៅធំទៅលើអតិថិជន ជាស្រ្តី ព្រោះពួកគេមានចំណង់ចំណូលចិត្តហូបអាហារផ្តល់ផលល្អ ចំពោះសុខភាព នៅក្នុងភោជីយដ្ឋានបែបទំនើប។ គ្រាន់តែបើកលក់ភ្លាម Wrap & Roll បានទាក់ទាញអតិថិជនក្នុងស្រុក និង ភ្ញៀវបរទេសឱ្យច្រើននឹកស្មានមិនដល់ រហូតធ្វើឱ្យស្ថាបនិក នឹកឃើញគំនិតពង្រីកអាជីវកម្មរបស់ខ្លួនទៅក្រៅប្រទេស។ ភោជនីយដ្ឋាននេះ មានកេរ្តិ៍ឈ្មោះល្បីល្បាញ និង បានឈ្នះពានរង្វាន់មួយចំនួន ដូចជា Vietnam’s Top 100 Restaurants by Delicious Magazine នៅក្នុងឆ្នាំ 2012 និង Top 10 Authentic and Attractive Food with Vietnamese flavor នៅក្នុងឆ្នាំ 2010។ ភាពល្បីសុះសាយរបស់ Wrap & Roll បានធ្វើឱ្យស្ថាបនិក ក្លាយជាគណៈកម្មការមួយរូបនៅក្នុងកម្មវិធី Masterchef Vietnam។

ភាពជោគជ័យនៅក្នុងវិស័យអាជីវកម្ម ម្ហូបអាហារ របស់លោកស្រី Kim Oanh គឺកើតឡើងដោយសារកត្តាសំខាន់ៗដូចជា ការប្រើប្រាស់គ្រឿងផ្សំល្អៗ កត្តាអនាម័យនិងផាសុកភាព ក៏ដូចជាក្រុមការងារចាំបម្រើសេវាដល់ភ្ញៀវ មានភាពរហ័សរហួន រួសរាយរាក់ទាក់ ជាដើម៕

Wrap & Roll Vietnamese Cuisine Restaurant 

Tags: សហគ្រិនស្ត្រី
Previous Post

សាមញ្ញ បែបថ្លៃថ្នូរ! បើកបង្ហាញម៉ូតកាបូបតម្លៃសមរម្យ រំលេចម៉ូតហ្វេសិនយ៉ាងស្រស់ស្អាត

Next Post

Boots សម្រាប់រដូវភ្លៀង ដែលអ្នកគួរត្រៀមទុក “ទាំងស៊ីវីល័យ និងផ្តល់ផាសុកភាពដល់ប្រអប់ជើង”

Sothearith

Sothearith

Related Posts

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

by Choraney Duong
អង្គារ មេសា 1st, 2025
កម្មវិធី Cyberport Entrepreneurship Programs ឆ្នាំ 2024 ត្រូវបានបញ្ចប់ដោយជោគជ័យ
បច្ចេកវិទ្យា និងនវានុវត្តន៍

កម្មវិធី Cyberport Entrepreneurship Programs ឆ្នាំ 2024 ត្រូវបានបញ្ចប់ដោយជោគជ័យ

by ChiChi
សុក្រ ធ្នូ 6th, 2024
Srei Vacharaphol រាជនីសារព័ត៌មាន មានទ្រព្យស្តុកស្តម្ភ និងជាកូនថៅកែកាសែតដ៏ធំមួយនៅថៃ
សហគ្រិនភាព

Srei Vacharaphol រាជនីសារព័ត៌មាន មានទ្រព្យស្តុកស្តម្ភ និងជាកូនថៅកែកាសែតដ៏ធំមួយនៅថៃ

by Sothearith
អង្គារ មិថុនា 11th, 2024
អ៊ុន ស្រីនាង សហគ្រិនស្រ្តី រិះរកវិធីបង្កើនតម្លៃទីផ្សារ គ្រាប់ស្វាយចន្ទី ដើម្បីជួយកសិករ និង វិស័យកសិកម្មនៅកម្ពុជា
សហគ្រិនភាព

អ៊ុន ស្រីនាង សហគ្រិនស្រ្តី រិះរកវិធីបង្កើនតម្លៃទីផ្សារ គ្រាប់ស្វាយចន្ទី ដើម្បីជួយកសិករ និង វិស័យកសិកម្មនៅកម្ពុជា

by Sothearith
ពុធ មិថុនា 5th, 2024
Load More
Next Post
Boots សម្រាប់រដូវភ្លៀង ដែលអ្នកគួរត្រៀមទុក “ទាំងស៊ីវីល័យ និងផ្តល់ផាសុកភាពដល់ប្រអប់ជើង”

Boots សម្រាប់រដូវភ្លៀង ដែលអ្នកគួរត្រៀមទុក “ទាំងស៊ីវីល័យ និងផ្តល់ផាសុកភាពដល់ប្រអប់ជើង”

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.