ព្រឹត្តិការណ៍រយៈពេលជាង 10 ថ្ងៃ Cannes Film Festival គឺជាកម្មវិធីជំរុញការអនុវត្តដ៏សំខាន់សម្រាប់ម៉ូដសម្លៀកបំពាក់ និងម៉ាកប្រណីត ដែលបង្កើតឱ្យមានការភ្ញាក់ផ្អើល មិនដូចកម្មវិធីផ្សេងទៀតនៅក្នុងពិភពលោក។
រូបភាព៖ gettyimages
បើប្រៀបធៀបទៅនឹង Met Gala ដែលតែងតែជាប្រធានបទ ហើយជារឿយៗច្រើនស្លៀកពាក់សំលៀកបំពាក់ឈុតៗ(Costume Dress) ជាងការស្លៀកពាក់បែបច្នៃប្រឌិត និងមានតែមួយៗ(Haute Couture) នោះ ទីកន្លែងដ៏ទំនើបនៃ French Riviera បង្កើនបរិយាកាសទាំងមូល ធ្វើឱ្យកម្រាលព្រំក្រហមកាន់តែទាក់ទាញ។ ពេលវេលានៅចុងខែឧសភា មុនរដូវក្តៅ ក៏មានន័យថាអាកាសធាតុអំណោយផល ដែលអនុញ្ញាតឱ្យមានជម្រើសម៉ូដទាន់សម័យកាន់តែច្រើន។
ខុសពីកម្មវិធី Oscars ដែលជាព្រឹត្តិការណ៍មួយយប់ និង Met Gala មានតែ១ល្ងាច តែ មហោស្រពភាពយន្ត Cannes មានរយៈពេលជិតពីរសប្តាហ៍។ រយៈពេលបន្ថែមនេះ បានផ្តល់ឱ្យអ្នករចនា និងតារាល្បីៗជាច្រើន នូវឱកាសយ៉ាងពេញលេញ ដើម្បីបង្ហាញវិសាលភាពយ៉ាងទូលំទូលាយ អំពីម៉ូដ ដោយរាប់ចាប់ពីសំលៀកបំពាក់ឡូយឆាយ រហូតដល់សំលៀកបំពាក់ទាន់សម័យ ដែលបានធ្វើឲ្យ វេទិកានេះ មានការផ្តោតជាសំខាន់លើម៉ូដទាន់សម័យ។
មហោស្រពទីក្រុងកាន បានទាញអ្នកចូលរួមជាសកល រួមទាំងតារាអន្តរជាតិ អ្នកដឹកនាំរឿង និងតារាបង្ហាញម៉ូតជាដើម។ វត្តមានរបស់ពួកគេ បានរួមចំណែករំលេចឲ្យឃើញនូវរចនាប័ទ្មចម្រុះនៅលើកម្រាលព្រំក្រហម។ ភាពចម្រុះនេះ ក៏បានជំរុញឱ្យមានការបញ្ចូលគ្នានៃឥទ្ធិពលម៉ូដ និងវប្បធម៌ផ្សេងៗគ្នា ដែលនាំឱ្យការបង្ហាញម៉ូតកាន់តែសម្បូរបែបដែរ។
មហោស្រពដ៏ធំនេះ មានទំនាក់ទំនងយ៉ាងរឹងមាំជាមួយនឹងផ្ទះម៉ូដប្រណីតដូចជា Chanel, Dior, និង Valentino និង Saint Laurent ដោយក្រោយមក ក៏មានផលិតកម្មភាពយន្តជាច្រើនទៀត។
ទីកន្លែងដ៏គួរឲ្យចាប់អារម្មណ៍មួយ គឺនៅលើជណ្តើររបស់ Met ជាទី ដែលអ្នកចូលរួម ពេលខ្លះមិនអាចចល័តបានដោយងាយស្រួល ដោយសារតែទំហំនៃសំលៀកបំពាក់របស់ពួកគេ ដែលជារឿយៗតម្រូវឱ្យមានជំនួយការដើម្បីលើក ឬជួយតារាល្បីៗឡើងជណ្តើរនេះ។
រូបភាព៖ gettyimages
យ៉ាងណា ទីនេះ បានផ្តល់នូវច្រកចូលដ៏អស្ចារ្យ ដែលផ្តល់ភាពងាយស្រួលដល់ការថតរូបដ៏អស្ចារ្យ។ ដូច្នេះហើយ ឱកាសឡើងជណ្តើរនេះ បានក្លាយទៅជាពេលវេលាដ៏សំខាន់មួយជាពេល ដែលម៉ូដអស្ចារ្យទាំងឡាយ ត្រូវបានបង្ហាញយ៉ាងពេញទំហឹង នៅមុខកាណុងកាមេរ៉ារបស់ក្រុមអ្នកថតរូបល្បីៗនៅអមសងខាងផ្លូវយ៉ាងច្រើនស្អេកស្កះ។ ប្រភព៖ fashionunited