• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ការតាំងពិព័រណ៍ប្រកួតស្នាដៃពហុសិល្បៈឯករាជ្យលើកទី២ លើប្រធានបទ “ទឹក” នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ

by Pisey Dim
ច័ន្ទ មករា 6th, 2025
in កម្សាន្ត, ទេសចរណ៍, របទជីវិត
325
SHARES
Share on FacebookShare on Twitter

សូហ្វីតែល ភ្នំពេញ ភូគីត្រា រៀបចំកម្មវិធីការតាំងពិព័រណ៍ប្រកួតស្នាដៃពហុសិល្បៈឯករាជ្យលើកទី២ កាលពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២៥។ ព្រឹត្តិការណ៍នេះប្រារព្ធឡើងដើម្បីលើកកម្ពស់ទេពកោសល្យស្នាដៃសិល្បៈ បំផុសគំនិតនិងបង្រួបបង្រួមសហគមន៍ ជម្រុញឲ្យមានការផ្លាស់ប្តូរសិល្បៈវប្បធម៌ រវាងសិល្បករក្នុងស្រុក និងអន្តរជាតិ។

ប្រធានបទឆ្នាំនេះ គឺ “ទឹក” ក្នុងគោលបំណងបង្ហាញពីតួនាទីសំខាន់របស់ទឹកក្នុងជីវិត វប្បធម៌ និងបរិស្ថាន រួមទាំងបញ្ហាប្រឈម ដូចជាកង្វះខាត និងការបំពុលជាដើម។ ស្នាដៃចំនួន ៦៥ ក្នុងចំណោមការដាក់ស្នើជាង ២00ស្នាដៃ ត្រូវបានជ្រើសរើសដោយគណៈវិនិច្ឆ័យដែលមានបទពិសោធន៍និងជំនាញខាងសិល្បៈវប្បធម៌ រួមមានលោកស្រី Lysine Khao លោកស្រី Adrienne Ravez លោក Casey Barnett លោក Denis Laurent លោក Charles-Henri Chevet លោក Jean Morel និងលោក Pierre Rol ។

បង្កើតឡើងដោយលោក Charles-Henri Chevet លោក Jean Morel និងលោក Pierre Rol នៅឆ្នាំទី ២នេះ កម្មវិធីការតាំងពិព័រណ៍ប្រកួតស្នាដៃ បានរួមបញ្ចូលស្នាដៃសិល្បៈជាច្រើន រួមមាន ការថតរូប គំនូរបែបឌីជីថល រួមជាមួយនឹងទម្រង់សិល្បៈប្រពៃណីដូចជា ការរចនាសិល្បៈគំនូរបែបច្នៃប្រឌិត គំនូរដោយដៃ និងចម្លាក់។

ក្នុងនាមជាអ្នកគាំទ្រវិស័យសិល្បៈ សណ្ឋាគា សូហ្វីតែល ភ្នំពេញ ភូគីត្រា ជាអ្នកឧបត្ថម្ភធំ ដោយបានចូលរួមចំណែកក្នុងការផ្តល់រង្វាន់ចំនួន ៥០០០ ដុល្លារសហរដ្ឋអាមេរិច។ រង្វាន់ក្នុងនោះរួមមាន ពានរង្វាន់ Jury Award ចំនួន ២,000ដុល្លារសហរដ្ឋអាមេរិច និង ៧៥0ដុល្លារសហរដ្ឋអាមេរិច សម្រាប់អ្នកឈ្នះការប្រកួតប្រភេទនីមួយៗ (សំដៅលើ គំនូរសិល្បៈបែបច្នៃប្រឌិត គំនូរដោយដៃ ចម្លាក់ វិចិត្រសិល្បៈថតរូប សិល្បៈគំនូរបែបឌីជីថល)ជាដើម។ ខាងគណៈកម្មការក៏រំពឹងថានឹងមានអ្នកឧបត្ថម្ភពីសាជីវកម្មផ្សេងៗចូលរួមចំណែក ក្នុងការផ្តល់រង្វាន់បន្ថែមដល់សិល្បៈករដែលបានឈ្នះការប្រកួតផងដែរ។

គួររម្លឹកផងដែរថា កម្មវិធីការតាំងពិព័រណ៍ប្រកួតស្នាដៃពហុសិល្បៈឯករាជ្យ ត្រូវបានបង្កើតឡើងក្នុងឆ្នាំ ២០២៣ នឹងបានក្លាយជាព្រឹត្តិការណ៍វប្បធម៌ដ៏សំខាន់មួយនៅក្នុងទីក្រុងភ្នំពេញ ដែលផ្តល់ឱ្យសិល្បករនូវកន្លែងដើម្បីស្វែងរកប្រធានបទដ៏មានអត្ថន័យ ក្នុងការរំលេចនូវស្នាដៃសិល្បៈរបស់ខ្លួន។ ការតាំងពិព័រណ៍នេះបើកទូលាយដល់សាធារណជនក្នុងការចូលទស្សនាជារៀងរាល់ថ្ងៃ ចាប់ពីម៉ោង 8 ព្រឹកដល់ម៉ោង 10 យប់នៅ The Gallery & Lobby នៅសណ្ឋាគារសូហ្វីតែលភ្នំពេញ ។

Previous Post

គ្រោះថ្នាក់នៃជាតិស្ករ ចំពោះសុខភាព

Next Post

ទំនាក់ទំនងដ៏គួរឱ្យចាប់អារម្មណ៍រវាងសមាធិ និងការបង្កើន IQ

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥
កម្សាន្ត

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ
កម្សាន្ត

ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ

by Pisey Dim
សុក្រ កញ្ញា 26th, 2025
កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”
កម្សាន្ត

កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Load More
Next Post
ទំនាក់ទំនងដ៏គួរឱ្យចាប់អារម្មណ៍រវាងសមាធិ និងការបង្កើន IQ

ទំនាក់ទំនងដ៏គួរឱ្យចាប់អារម្មណ៍រវាងសមាធិ និងការបង្កើន IQ

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.