• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ការថែរក្សាស្បែកឱ្យនៅក្មេងជាងវ័យ

ទម្លាប់សាមញ្ញដើម្បីប្រយុទ្ធប្រឆាំងនឹងការបាត់បង់កូឡាជែន (COLLAGEN) នៅក្នុងសិរីរាង្គកាយរបស់អ្នក

by Pisey Dim
ពុធ មីនា 6th, 2024
in របទជីវិត, សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

វេលានៃដំណើរជីវិតដើរទៅមុខបន្តិចម្តងៗ ស្បែកមុខនិងរូបរាងកាយក៏មានការវិវត្តប្រែប្រួលជ្រេរទៅតាមវ័យ។ អ្នកប្រហែលជាត្រូវការវិធីជាច្រើនក្នុងការរារាំងភាពចាស់នៃស្បែក តើអ្នកដឹងទេ? ទម្លាប់ប្រចាំថ្ងៃខ្លះ​របស់អ្នកអាចជួយពន្យឺតការបាត់បង់ និងថែមទាំងជំរុញការលូតលាស់កូឡាជែន។​ ប្រសិនបើអ្នកប្រព្រឹត្តទម្លាប់ប្រចាំថ្ងៃទាំងនោះឱ្យបានត្រឹមត្រូវតាមក្បួនខ្នាត វាពិតជាមានប្រសិទ្ធិភាពខ្ពស់អាចជួយរក្សា និងបង្កើនកូឡាជែនក្នុងស្រទាប់ស្បែក ដែលជាគន្លឹះធ្វើឱ្យស្បែកស តឹងណែន ក្មេងជាងវ័យក៏បាន។

ការផលិតកូឡាជែនក្នុងសារពាង្គកាយមនុស្សអាចធ្លាក់ចុះបន្តិចម្តងៗ ដោយចាប់ផ្តើមពីចុងឆ្នាំនៃអាយុ ២០ ក្បែរអាយុ ៣០ឆ្នាំ។

ប៉ុន្តែកុំអស់សង្ឃឹម! ទម្លាប់ប្រចាំថ្ងៃរបស់យើងអាចជួយពន្យឺតការបាត់បង់កូឡាជែន និងថែមទាំងជំរុញការលូតលាស់កោសិកាកូឡាជែនថ្មីទៀតផង ប្រសិនបើអ្នកអនុវត្តតាមក្បួនដែលយើងខ្ញុំបានស្រាវជ្រាវក្នុងការចែកជូនជាចំណេះដឹងដល់មិត្តៗនារី ដើម្បីរក្សាសម្រស់ឱ្យនៅតែក្មេងវ័យ។

តើកូឡាជែនជាអ្វី? ហេតុអ្វីបានវាមានសារៈសំខាន់ក្នុងរាងកាយមនុស្ស?

កូឡាជេនគឺជាប្រភពនៃប្រូតេអ៊ីនដែលមានអត្ថប្រយោជណ៍ច្រើនបំផុតនៅក្នុងសិរីរាង្គកាយមនុស្ស។ វាជាធាតុផ្សំសំខាន់នៃជាលិកាភ្ជាប់ដែលបង្កើតសារធាតុចិញ្ចឹមជាច្រើនទៅគ្រប់ផ្នែកនៃរាងកាយ រួមទាំងសរសៃពួរ សរសៃចង ស្បែក និងសាច់ដុំ។ វាមានមុខងារសំខាន់ៗជាច្រើន រួមទាំងធ្វើឱ្យស្បែករបស់អ្នកនូវភាពថ្លាស្រស់ស្អាតពីខាងក្នុង និងការពង្រឹងឆ្អឹងរបស់អ្នកការពារពីការពុកឆ្អឹង។ នៅពេលដែលយើងកាន់តែចាស់ ការផលិតកូឡាជែនថយចុះ ដែលនាំឱ្យស្បែកស្តើង មានភាពជ្រីវជ្រួញ ឡើងអុចខ្មៅ និងស្បែកយឺតនៅតាមតំបន់ខ្លះ។ ការបាត់បង់ខូឡាជេន រួមជាមួយនឹងការថយចុះ អេឡាស់ទីនElastin និងការខ្វះជាតិទឹក គឺជាកត្តាចម្បងនៅពីក្រោយភាពចាស់នៃស្បែក។

ខាងក្រោម​នេះ​ជា​ទម្លាប់​ដ៏​សាមញ្ញ​ទាំង ៦ ក្នុងការពន្យឺតការបាត់បង់កូឡាជែន ៖

1.ការពារស្បែករបស់អ្នកពីពន្លឺកាំរស្មីយូវី: សូមកុំឱ្យស្បែករបស់អ្នកស្ថិតក្រោមកម្តៅថ្ងៃច្រើនពេក ។​ សូមប្រើប្រាស់ផលិតផលដែលមានផ្ទុកនូវសារធាតុ SPF ជារៀងរាល់ថ្ងៃ​ ដើម្បីការពារស្បែករបស់អ្នកពីកាំរស្មី UV ដែលបំផ្លាញខូឡាជែនក្នុងស្បែក ដូច្នេះការការពារពីពន្លឺព្រះអាទិត្យគឺពិតជាមានសារៈសំខាន់ណាស់។

2. ញ៉ាំជាប្រភេទតែបៃតង ឬតែខ្ញី៖ សារធាតុប្រឆាំងអុកស៊ីតកម្ម និងប្រឆាំងនឹងការរលាកដែលមាននៅក្នុងប្រភេទតែទាំងពីរនេះ អាចជួយប្រឆាំងនឹងការបំផ្លិចបំផ្លាញកោសិកាស្បែក។

3. ញ៉ាំអាហារដែលមានផ្ទុកសារធាតុកូឡាជែន៖ ដូចជាទំពាំងបាយជូរ ត្រី ទឹកដោះគោ គ្រាប់ធញ្ញជាតិ និងផ្លែឈើដែលសម្បូរវីតាមីន C ដូចជា ប៉េងប៉ោះ និងក្រូច ជួយដល់ការផលិតកូឡាជែន។

4. កុំបរិភោគអាហារកែច្នៃច្រើនលើសលប់៖ បរិភោគអាហារកែច្នៃ ស្ករ និងខ្លាញ់ច្រើនហួសហេតុរារាំងដល់ការផលិតកូឡាជែន និងអេឡាស្ទីន ដោយសារអាហារទាំងនោះផ្ទុកប្រូតេអ៊ីនគុណភាពទាបបំផុត។

5. រក្សាជាតិទឹក៖ ទឹកមានសារៈសំខាន់សម្រាប់ការបង្កើតឡើងវិញនូវកោសិកា និងការបណ្តេញជាតិពុលក្នុងខ្លួនប្រាណ។ សូមផឹកទឹកឱ្យត្រូវតាមក្បួនខ្នាត និងក្នុងបរិមាណគ្រប់គ្រាន់!

6. បញ្ឈប់ការជក់បារី និងសេពគ្រឿងស្រវឹង៖ ការជក់បារី និងសេពគ្រឿងស្រវឹងគឺជាដំណឹងអាក្រក់សម្រាប់សុខភាពស្បែករបស់អ្នក។ ពួកវាធ្វើឱ្យសរសៃ collagen អន់ថយចុះជាកំហិត និងធ្វើឱ្យខ្សោះជាតិទឹកក្នុងខ្លួន លើសពីនេះវាធ្វើឱ្យកោសិកាបាត់បង់អុកស៊ីសែន និងសារធាតុចិញ្ចឹម។

សូមអ្នកធ្វើការអនុវត្តទម្លាប់សាមញ្ញៗទាំងនេះរាប់ចូលជាទម្លាប់ប្រចាំថ្ងៃរបស់អ្នកក្នុងជីវិត នោះអ្នកនឹងទទួលបាននូវស្បែកដែលមានសភាពភ្លឺថ្លា តឹងណែន និងក្មេងជាងវ័យបើទោះបីជាអាយុកាន់តែជ្រេរទៅមុខក៏ដោយ។

Previous Post

តាម​ការ​សិក្សាស្រាវជ្រាវ ផ្លែប័រ ជា​អាហារ ដុតកាឡូរី និង​រក្សា​ទម្ងន់បាន​ល្អ​បំផុត!

Next Post

ក្រឡេកមក ម៉ូដ​សំលៀកបំពាក់ទាក់​ភ្នែក​រាប់​រយម៉ូដ​ក្នុង​ព្រឹត្តិការណ៍ Paris Fashion Week 2024

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
Load More
Next Post
ក្រឡេកមក ម៉ូដ​សំលៀកបំពាក់ទាក់​ភ្នែក​រាប់​រយម៉ូដ​ក្នុង​ព្រឹត្តិការណ៍ Paris Fashion Week 2024

ក្រឡេកមក ម៉ូដ​សំលៀកបំពាក់ទាក់​ភ្នែក​រាប់​រយម៉ូដ​ក្នុង​ព្រឹត្តិការណ៍ Paris Fashion Week 2024

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.