• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

គន្លឹះជួយឲ្យ ស្ត្រី​មានគភ៌ ទទួល​ទានដំណេកបានលក់ស្រួលរាល់យប់!

by Pisey Dim
សុក្រ មីនា 15th, 2024
in ភាពជាមាតា, របទជីវិត
325
SHARES
Share on FacebookShare on Twitter

កត្តាចម្បង និងហេតុផលសំខាន់បំផុតជុំវិញបញ្ហាទទួលទានដំណេកក្នុងអំឡុងពេលមានផ្ទៃពោះ គឺដោយសារតែទំហំទារកក្នុងផ្ទៃកាន់តែរីកធំ ដែលធ្វើឱ្យមាតាពិបាកប្រើឥរិយាបថក្នុងការទទួលទានដំណេក។​​​​ ដូចគ្នានេះផងដែរ ការប្រែខ្លួនទៅវិញទៅមកនៅលើគ្រែ គឺកាន់តែមានការពិបាកជាងមុន ពីព្រោះទារកក្នុងផ្ទៃមានការវិវត្តកាន់តែធំទៅពីមួយថ្ងៃទៅមួយថ្ងៃ។

ក្រឡេកមកមើល រោគសញ្ញាមួយចំនួននៃសារពាង្គកាយក៏អាចជាការរំខានដល់ការទទួលទានដំណេកផងដែរដូចជា ៖

ឧស្សាហ៍ឈឺបត់ជើងតូច ៖ ដោយសារតែចលនាច្រោះឈាមនៃតម្រងនោមបានធ្វើចលនាពាសពេញសារពាង្គកាយរបស់អ្នក។ ចលនាចម្រោះនេះហើយដែលបង្កើនឱ្យមានបរិមាណទឹកនោមច្រើននៅក្នុងខ្លួន។ កាលណាទារកកាន់តែវិវត្តធំឡើងៗ ស្បូនរបស់មាតាក៏កាន់តែរីកទៅតាមទំហំទារក និង ប្លោកនោមក៏កាន់តែរីកធំជាងមុនធ្វើឱ្យមាតានោមញឹកញាប់។

សង្វាក់បេះដូងលោតញាប់ ៖ នេះក៏ដោយសារចលនានៃសម្ពាធឈាមកើនឡើងកាន់តែខ្លាំងជាងមុន ហើយបរិមាណឈាមមួយចំនួនធំ ត្រូវបានធ្វើការដឹកនាំទៅចិញ្ចឹមគភ៌ក្នុងផ្ទៃ ដូច្នេះហើយទើបបេះដូងត្រូវការធ្វើចលនាច្រើនដើម្បីបញ្ជូនឈាមទៅកាន់ផ្នែកដទៃទៀតនៃសារពាង្គកាយ។ដំណកដង្ហើមខ្លី​​ ៖ ដំណកដង្ហើមខ្លីអាចបណ្តាលមកពីការកើនឡើងនូវបរិមាណអ័រម៉ូន ដែលជាហេតុបង្កឱ្យអ្នកដកដង្ហើមកាន់តែពិបាក ហើយការដកដង្ហើមនឹងកាន់តែតឹងជាងមុនព្រោះក្នុងផ្ទៃ មិនសូវមានលំហគ្រប់គ្រាន់ដើម្បីឱ្យស្រូបខ្យល់ចូលបានវែង។ ​​

កើតអាការរមួលក្រពើត្រង់ជើង និងចុកស្រពន់ខ្នង ៖ ការឈឺចុកស្រពន់ត្រង់ជើងឬឈឺខ្នង បណ្តាលមកពីទម្ងន់របស់អ្នកធ្ងន់ជាងមុន។ នៅក្នុងអំឡុងពេលពរពោះទារកក្នុងផ្ទៃ ក៏បង្កើតអ័រម៉ូន Relaxin (អ័រម៉ូនប្រូតេអ៊ីន) ជាអ័រម៉ូនម៉្យាងជួយសម្រួលដល់ពេលប្រសូត។ ឥទ្ធិពលរបស់អ័រម៉ូននេះ គឺជួយបន្ទន់ឆ្អឹងសន្លាក់ក្នុងរាងកាយធ្វើឱ្យអ្នកមិនស្រណុកសុខស្រួល។

គន្លឹះជួយដល់ការទទួលទានដំណេកឱ្យបានគ្រប់គ្រាន់

1. សូមកាត់បន្ថយការទទួលទានភេសជ្ជៈមានជាតិកាហ្វេអ៊ីន ដូចជា កាហ្វេ តែ​ និងសូដាជាដើម។ ចៀសវាងការទទួលទានភេសជ្ជៈទាំងនេះនៅពេលព្រឹកព្រលឹម និងនៅពេលរសៀល។​

2. ចៀសវាងការទទួលទានសារធាតុរាវ និងអាហារឆ្អែតខ្លាំងពេកចាប់ពីមុនពេលទទួលទានដំណេករយៈពេលពីរម៉ោង។ ប៉ុន្តែ អ្នកត្រូវចងចាំថាត្រូវបរិភោគអាហារ និងទឹកឱ្យបានគ្រប់គ្រាន់ជារៀងរាល់ថ្ងៃ។ ស្រ្តីមានផ្ទៃពោះខ្លះបានព្យាយាមទទួលទានអាហារឱ្យឆ្អែតនៅពេលព្រឹក និងពេលថ្ងៃត្រង់ ហើយទទួលទានអាហារបន្តិចបន្តួចតែប៉ុណ្ណោះនៅពេលល្ងាច។ នៅមុនពេលចូលគេង បើអ្នកមិនសូវឃ្លានខ្លាំងទេ ចូរទទួលទានតែបន្តិចបន្តួចជាការល្អ។

3. ព្យាយាមចូលគេង និងក្រោកពីគេងឱ្យបានទៀងទាត់ជារៀងរាល់ថ្ងៃ។

4. ចៀសវាងធ្វើលំហាត់ប្រាណនៅមុនពេលចូលគេង។ អ្នកអាចសម្រួលអារម្មណ៍ដោយងូតទឹកក្តៅឧណ្ណៗរយៈពេល ១៥នាទី មុនពេលចូលគង ឮអ្នកអាចទទួលទានជាប្រភេទ ទឹកដោះគោលាយជាមួយទឹកឃ្មុំ និងតែមានរសជាតិស្រាលស្រទន់មួយកែវ។

5. ប្រសិនបើអាការឈឺក្រពើធ្វើឱ្យអ្នកភ្ញាក់ពីដំណេក អ្នកអាចច្របាច់ ឬដាក់ជើងរបស់អ្នកផ្ទប់នឹងជញ្ជាំង ឬសំកាំងទុកវាមួយសន្ទុះ។ ដោយឡែកអ្នកត្រូវប្រាកដខ្លួនឯងថា​ នៅក្នុងចំណីអាហារដែលអ្នកទទួលទានមានផ្ទុកនូវសារធាតុកាលស្យូមគ្រប់គ្រាន់ ដែលជាសារធាតុម៉្យាងអាចជួយកាត់បន្ថយអាការរមួលក្រពើ។

6. ចំណាយពេលធ្វើលំហាត់ប្រាណ (YOGA) ឬស្វែងរកវិធីសាស្ត្រនៃការបន្ធូរអារម្មណ៍តានតឹង (ស្រ្តេស) ផ្សេងៗជួយឱ្យអ្នកមានអារម្មណ៍ធូរស្រាលឡើងវិញ បន្ទាប់ពីអ្នកមានការមមាញឹកពេញមួយថ្ងៃ​។ ប៉ុន្តែបញ្ហាសំខាន់គឺអ្នកត្រូវពិគ្រោះជាមួយគ្រូពេទ្យជំនាញរបស់អ្នកជាមុនសិន មុននឹងធ្វើការសម្រេចចិត្តអ្វីមួយ។​​​​​

Previous Post

នេះគឺ​កាបូប​ដៃ​​​ថ្លៃជាងគេលើលោក ២០១០ តម្លៃជិត ៤លានដុល្លារ តើសាងពីអ្វីខ្លះទើបថ្លៃកប់ពពកបែបនេះ

Next Post

ឱកាស​សិក្សា​នៅចិនដោយអត់បង់ថ្លៃ នៅ​សកលវិទ្យាល័យចំនួន ៦

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
Generation Z (GenZ)
របទជីវិត

Generation Z (GenZ)

by Kim Heng
សៅរ៍ ឧសភា 3rd, 2025
Load More
Next Post
ឱកាស​សិក្សា​នៅចិនដោយអត់បង់ថ្លៃ នៅ​សកលវិទ្យាល័យចំនួន ៦

ឱកាស​សិក្សា​នៅចិនដោយអត់បង់ថ្លៃ នៅ​សកលវិទ្យាល័យចំនួន ៦

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.