ជាទូទៅមនុស្សភាគច្រើនតែងតែយល់ឃើញថាការរលាកតែងតែមានផលប៉ះពាលដល់រាងកាយ ប៉ុន្តែការរលាកក៏មានផលល្អចំពោះរាងកាយផងដែរ។ ដោយហេតុនេះហើយទើបយើងឡើងយកចម្ងល់ទាំងអស់នេះមកបកស្រាយ ដែលទាក់ទងទៅនឹង ការការពារការរលាក ហើយយើងក៏បានធ្វើការស្រាវជ្រាវដើម្បីលើកមកបង្ហាញដូចខាងក្រោមនេះ៖
ប្រព័ន្ធការរលាកគឺ ជាខ្សែការពារដំបូងបង្អស់ក្នុងរាងកាយរបស់អ្នក ដែលប្រឆាំងនឹងការឆ្លងមេរោគ និងរបួស។ ជាធម្មតាការរលាក គឺមានផលល្អ ដែលវាជាផ្នែកមួយនៃការជាសះស្បើយ ហើយដំណើរការនេះនឹងបញ្ឈប់បន្ទាប់ពីវាធ្វើការរួចរាល់នឹងមានការជាសះស្បើយឡើងវិញ។ ទោះជាយ៉ាងណាក៏ដោយ នៅពេលដែលកោសិកាមិនមានទំនាក់ទំទងគ្នាបានត្រឹមត្រូវ បញ្ហាអាចកើតមានឡើង នៅពេលដែលប្រព័ន្ធការរលាកត្រូវបានជាប់គាំង ដែលបណ្តាលមកពីវាមិនទទួលសញ្ញាណអោយបញ្ឈប់ប្រតិបត្តិការ។
ការណ៍នេះពិតជាគ្រោះថ្នាក់ខ្លាំងណាស់ នៅពេលដែលកោសិកាមិនទទួលបានសញ្ញាឬទំនាក់ទំនងគ្នាបានត្រឹមត្រូវ ហើយការរលាកកើតឡើងនៅក្នុងរាងកាយរបស់យើង បានវាយប្រហារទៅលើកោសិកាដែលមានសុខភាពល្អ និងជាលិកាការពារការរលាក វាអាចបង្ករឲ្យមានការករកើតនូវការររលាករ៉ាំរ៉ៃ។
ភាគច្រើន យើងមិនអាចទទួលដឹងថា នៅក្នុងរាងកាយរបស់យើង ដំណើរការលាក អាចនឹងវិវត្តទៅជាការរលាករ៉ាំរ៉ៃគ្រប់ទីកន្លែងបានទេ ផលប៉ះពាល់នេះក៏ជះឥទិ្ធពលលើខួរក្បាលផងដែរ ប៉ុន្តែវាមិនបានស្ដែងឡើងអោយដឹងពីការរងរបួស ឬកើតជាការឈឺចាប់ផ្សេងៗនោះដែរ។ ការលាករ៉ាំរ៉ៃ នឹងលេចចេញនូវជំងឺមួយចំនួនដូចជា ជំងឺរលាកសន្លាក់ រលាកស្បែក រលាកពោះវៀនធំ រលាកខួរក្បាល ហើយជាទូទៅ ជំងឺទាំងនេះមិនបង្កឱ្យមានការឈឺចាប់ភ្លាមៗ ដែលរាងកាយអាចទទួលដឹងពីការឈឺចាប់បាននោះទេ ប៉ុន្តែវាអាចបង្ករផលប៉ះពាល់ជាខ្លាំង ដល់សរីរាង្គផ្នែកខាងក្នុងរបស់សារពាង្គកាយ។
ការរលាករ៉ាំរ៉ៃ ត្រូវបានគេស្គាល់ថាជាឃាតករលាក់មុខ ព្រោះវាឈរនៅចំណាត់ថ្នាក់ទី៧ ក្នុងចំណោមជំងឺឈានមុខគេទាំង១០ដែលប្រឈមនឹងការស្លាប់។ ជំងឺដែលត្រូវបានគេយកមកសិក្សានាពេលថ្មីៗនេះ គឺសំដៅលើការរលាកដែលជះឥទិ្ធពលលើខួរក្បាល និងសមត្ថភាពផ្លូវចិត្ត។ ការរលាក នឹងបញ្ឈប់ការផលិតថាមពលនៅក្នុងកោសិកាខួរក្បាល ព្រមទាំងធ្វើឱ្យកោសិកាមានការទំនាក់ទំនងគ្នាយឺត ដែលបណ្តាលឱ្យយើងអស់កម្លាំង ស្រពេចស្រពិល ខ្វះការផ្តោតអារម្មណ៍ ថប់បារម្ភ និងអាចកើតជំងឺបាក់ទឹកចិត្ត។ល។
សុខភាពភាពស៊ាំ ដំណើរការបានល្អដោយសារខួរក្បាល
ខួរក្បាលមានកោសិកាទ្រទ្រង់មុខងារប្រព័ន្ធភាពស៊ាំដែលធ្វើអោយវាសកម្ម ក្រោមការដឹកនាំរបស់ម៉ូលេគុល រ៉េដុក (REDOX) ក្នុងការឆ្លើយតបទៅនឹងបញ្ហាប្រឈមមួយចំនួនពីភ្នាក់ងារបង្កជំងឺ ដូចជាមេរោគ និងជាតិពុលជាដើម។ កោសិកាឈាមស របស់យើងមាន អ្នកទទួល (receptor) និង ណឺរ៉ូនបិបទីត(neuropeptides) ដែលអនុញ្ញាតឱ្យកោសិកាភាពស៊ាំ យល់ពីអ្វីដែលត្រូវធ្វើ ឬនិយាយម្យ៉ាងទៀតថា កោសិកាឈាមស គឺជាអ្នកអាចវិភាគមេរោគ និងប្រឆាំងជាមួយនឹងការវាយប្រហារ។
ដើម្បីឲ្យកោសិកាអាចជជែកគ្នាបាន ម៉ូលេគុលរ៉េដុក (Regulation of reducing and Oxidizing) បានដើរតួជាអ្នកបកប្រែភាសា និងបញ្ជូលនូវការសន្ទនា ពីកោសិកាមួយទៅកោសិកាមួយទៀត ដើម្បីអាចឲ្យពួកវាអាចដឹងច្បាស់ពីតួនាទី និងប្រភេទបេសកម្មដែលពួកវាត្រូវធ្វើប្រតិបត្តិការនៅក្នុងរាងកាយរបស់យើង។គុណភាពនៃជីវិតរបស់យើង និងមុខងារកោសិកាថយចុះ នៅពេលដែលយើងកាន់តែចាស់ ហើយរាងកាយរបស់យើងរស់នៅជាមួយនឹងសារធាតុពុល និង បរិយាកាសដ៏ស្មុគស្មាញ។ ការចុះខ្សោយនេះក៏ប៉ះពាល់ដល់សមត្ថភាពរបស់រាងកាយក្នុងការផលិត និងរក្សាតុល្យភាពត្រឹមត្រូវនៃម៉ូលេគុលសញ្ញារ៉េដុក ។
ដោយសារតែរាងកាយរបស់យើងមានការធ្លាក់ចុះក្នុងចង្វាក់ផលិតកម្ម ម៉ូលេគុលរ៉េដុកស៊ីកណលលីង (Redox signaling Molecules) ពេលដែលវាមានវ័យកាន់តែច្រើន ព្រមជាមួយផលប៉ះពាល់ដែលបណ្តាលមកពីជាតិពុល ការកើនទ្បើងនៃរ៉ាឌីកាល់សេរី យើងកំពុងតែមើលឃើញការកើនទ្បើងយ៉ាងគំហុកនូវប្រភេទជម្ងឺជាច្រើនប្រភេទ មានដូចជាជម្ងឺមហារីក ជម្ងឺបេះដូង ជម្ងឺសរសៃឈាម ជម្ងឺដែលទាក់ទងជាមួយនឹងប្រព័ន្ធភាពសាំជាដើម។
ប៉ុន្តែនៅពេលនេះជាលើកទីមួយក្នុងប្រវតិ្តសាស្ត្រ ដែលយើងអាចបង្គ្រប់បន្ថែមនូវ ម៉ូលេគុលរ៉េដុកស៊ីកណលលីង (Redox signaling Molecules) ដែលបានបាត់បង់ដល់សារពាង្គកាយរបស់យើង ដើម្បីទប់ទល់ប្រឆាំងជាមួយសារធាតុពុលដែលរាងកាយយើងប្រឈមជារៀងរាល់ថ្ងៃ។
ការបន្ថែម រ៉េដុក ទៅក្នុងសារពាង្គកាយរាល់ថ្ងៃ ជួយសម្រួលដល់ការបញ្ចេញហ្សែនដូចជា៖
- ធ្វើអោយមុខងារប្រព័ន្ធភាពស៊ាំមានភាពប្រសើរឡើង
- គ្រប់គ្រងការរលាក
- ធ្វើអោយមានភាពប្រសើរឡើងនូវសុខភាពសរសៃឈាមបេះដូង និងជួយទ្រទ្រង់ដល់ភាពយឺតនៃចលនាសរសៃឈាម
- ធ្វើឱ្យប្រសើរឡើងនូវសុខភាពពោះវៀនធំ និងការផលិតអង់ស៊ីមរំលាយអាហារ
- ធ្វើអោយអ័រម៉ូនមានតុល្យភាព
- ការពារការបំផ្លាញពីរ៉ាឌីកាល់សេរី
- បង្កើនការគ្រប់គ្រង Glutathione
- គាំទ្រសកម្មភាពសំខាន់ៗនៃការទំនាក់ទំនងរបស់កោសិកា
- បង្កើនថាមពល និងភាពធន់របស់កោសិកា
- ជួយអោយកោសិកាដែលខូច អាចជួសជុលខ្លួនឯង នឹងអាចវិលមកសភាពដើមលឿន
រ៉េដុក អេស៊ា គឺជាទឹកបម្រុងលើកដំបូងនឹងមានតែមួយគត់នៅក្នុងទីផ្សារ ដែលមានផ្ទុកនូវ ម៉ូលេគុលរ៉េដុកស៊ីកណលលីង (Redox signaling Molecules) ក្នុងកម្រិតដ៏ល្អបំផុត ដែលជួយដល់មនុស្សគ្រប់វ័យថែរក្សាសុខភាពរបស់ពួកគេ។ រ៉េដុក ជាអ្នកបញ្ជូនសារកោសិកាដ៏មានឥទ្ធិពលដែលជួយការពារ ធ្វើឲ្យវាមានកម្លាំងទ្បើងវិញនិងស្ដារកោសិកា។ ម៉ូលេគុលទាំងនេះមានដើមកំណើតពីរាងកាយរបស់មនុស្ស ហើយវាត្រូវបានបង្កើតឡើងតាមរយៈដំណើរការបែកខ្ញែកមួយដែលបានបង្កើតឡើងវិញតាមរយៈម៉ូលេគុលនៃអំបិលធម្មជាតិនិងទឹកដែលបន្សុត ឲ្យក្លាយទៅជាម៉ូលេគុលរ៉េដុកស៊ីកណលលីង (Redox signaling Molecules) ជាផលិតផលដែលមានសុវត្ថិភាពទាំងស្រុង សម្រាប់មនុស្សគ្រប់វ័យ ព្រមទាំងសត្វចិញ្ចឹមជាទីស្រលាញ់របស់អ្នក ។