ការមករដូវទៀងទាត់ អាចបញ្ជាក់អំពីសុខភាពរបស់ស្រ្តី។ ប្រសិនបើស្រ្តីមានបញ្ហារាំងរដូវ ឬរដូវមកយឺត មានអាចបណ្តាលមកពីកត្តាជាច្រើន ប៉ុន្តែកត្តាចម្បងដែលកើតជារឿយៗ និងពុំសូវមានការចាប់អារម្មណ៍នោះគឺ ការទទួលទានរបបអាហារមិនបានត្រឹមត្រូវ។ ដូច្នេះហើយ ស្ត្រីគួរតែយកចិត្តទុកដាក់ទៅលើទម្លាប់នៃបរិភោគអាហារប្រចាំថ្ងៃ ដើម្បីចៀសវាងនូវទម្លាប់មួយចំនួនក្នុងការបង្ការកុំឱ្យមានបញ្ហារាំងរដូវកើតឡើង ព្រោះបញ្ហានេះអាចបង្កឱ្យមានហានិភ័យដល់ស្បូនរបស់ស្រ្តីនាថ្ងៃអានាគត។
ចូរចៀសវាងទម្លាប់អាក្រក់មួយចំនួនខាងក្រោមនេះ ដែលជាឬសគល់នៃការមករដូវមិនទៀងទាត់។
ញុំាមិនទៀងទាត់
អាហារមានតួនាទីក្នុងការផ្តល់នូវជីវជាតិ និងថាមពលដល់សុខភាពរាងកាយ ដូច្នេះប្រសិនបើអ្នកមិនញុំាអាហារឱ្យបានទៀងទាត់ត្រឹមត្រូវទេ នោះវានឹងបង្កជាផលប៉ះពាល់យ៉ាងខ្លាំងដល់វដ្តរដូវនៃរាងកាយរបស់ស្រ្តី។ កត្តានេះ អាចបណ្តាលឲ្យការធ្វើមេតាប៉ូលីសមានភាពយឺតយ៉ាវ ព្រមទាំងធ្វើឲ្យយើងញ៉ាំកាន់តែច្រើនជាងមុនដែលនាំឲ្យមករដូវយឺត។
មិនទទួលទានបន្លែផ្លែឈើ
ដូចដែលអ្នកបានដឹងរួចមកហើយ បន្លែផ្លែឈើ មានសារសំខាន់ណាស់ចំពោះសុខភាព ជាពិសេសសុខភាពស្បូន ព្រោះវាមានផ្ទុកនូវវីតាមីន ប្រូតេអ៊ីន និងសារធាតុចិញ្ចឹមសំខាន់ៗជាច្រើន។ កង្វះសារធាតុចិញ្ចឹម ដូចជាអាហារដែលមានជាតិសរសៃ វីតាមីន និងសារធាតុរ៉ែ ក៏អាចបណ្តាលឲ្យអ័រម៉ូនអតុល្យភាពអាចធ្វើឱ្យមានបញ្ហារាំងរដូវ ឬរដូវមកយឺត។
អាហារមានជាតិខ្លាញ់ច្រើន និងញុំាអាហារបញ្ចូលគ្នាច្រើន
ចំពោះអាហារដែលមានកាឡូរីខ្ពស់ ជាតិខ្លាញ់ខ្លាំង ខ្លាញមិនល្អ ក៏អាចបណ្តាលឱ្យមានការប៉ះពាល់ដល់ការបញ្ចេញអ័រម៉ូន ទើបធ្វើឱ្យរដូវមកយឺត។ ម្យ៉ាង ការញ៉ាំអាហារបញ្ចូលគ្នាច្រើនក៏អាចប៉ះពាល់ដល់វដ្ដរដូវ.. ប្រសិនបើយើងញ៉ាំផ្លែឈើក្រោយញ៉ាំអាហារពេលថ្ងៃ ឬញ៉ាំទឹកតែជាមួយនឹងអាហារពេលព្រឹក វានឹងបង្កការរារាំងដល់ការស្រូបយកសារធាតុចិញ្ចឹមក្នុងរាងកាយ និងរឹតត្បិតលំហូរឈាម។