• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk
  • Contact Us
  • Entrepreneur
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កិច្ចការធំ២ ដែលជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន ប្ដេជ្ញា​ធ្វើ​ឲ្យប្រសើរ​ឡើងដើម្បីមុខមាត់សិល្បៈខ្មែរ

by vannakkumnith DUM
Friday May 3rd, 2024
in Entertainment, Celebrity, Socialize
325
SHARES
Share on FacebookShare on Twitter

ជាប្រធានសមាគម​សិល្បករ​ខ្មែរថ្មីអាណិត្តទី៦ ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​បង្ហាញ​ពី​ការ​ប្ដេជ្ញាចិត្តយ៉ាងមុតមាំក្នុង​ការ​ដឹកនាំ​សិល្បករ​ខ្មែរ​ឈានទៅ​រកភាព​ប្រសើរឡើង​ ក្នុង​នោះ​មានកិច្ចការជាច្រើនដែលត្រូវធ្វើ តែ​លោកជំទាវ​បង្ហើប​កិច្ចការ​ធំ​ចំនួន២។

នៅ​ក្នុង​ការ​ឡើង​ប្ដេជ្ញាចិត្ត​ក្រោយ​ទទួល​ការ​ទុកចិត្ត​ពីសិល្បករ​បោះឆ្នោត​ឲ្យធ្វើជាប្រធានសមាគម​សិល្បករ​ខ្មែរ​មាន​រយៈ​ពេល ៥ឆ្នាំ ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បាន​លើក​ឡើង​ថា ក្នុង​ភារកិច្ចជារួម គឺ​ធ្វើយ៉ាង​ណា​អោយសិល្បៈវប្បធម៌ខ្មែរ​កាន់​តែ​រីកចម្រើន ឡើងឲ្យ​មាន​ការ​ទទួលស្គាល់ ឲ្យតម្លៃ​ទាំង​កម្រិតជាតិ និងអន្តរជាតិ។

លោកជំទាវ​លើកឡើង​ថា នឹង​ប្រើ​ប្រាស់​សិល្បៈវប្បធម៌​ធ្វើ​ជា​ឧបករណ៍​ផ្សព្វផ្សាយ​ពី​ចំណុចវិជ្ជមាន ក៏ដូច​ជា​សក្ដានុពល​កម្ពុជា​ទៅ​កាន់​ពិភព​លោក។ មាន​កិច្ចការ​ធំ២ ដែល​លោក​ជំទាវ​ប្ដេជ្ញាចិត្ត​នោះ ទី១គឺ​ការងារ​បណ្ដាក់​ទុន​ក្នុង​វិស័យ​សិល្បៈខ្មែរ។

ចំណុច​នេះ ក្នុង​នាម​ជា​ថ្នាក់​ដឹកនាំ​សមាគម លោក​ជំទាវ នឹងព្យាយាម​​កៀគរ​ដៃគូ​ពី​បរទេស​អោយ​ចូលមក​បោះទុន​វិនិយោគ​លើ​វិស័យភាពយន្ត​ធ្វើ​យ៉ាង​ណា​អោយ​វិស័យ​សិល្បៈ​ទី៧​នេះ បាន​រីកចម្រើន​កាន់​តែ​ខ្លាំង និង​អាច​ផ្សព្វផ្សាយ​ពី​សិល្បៈ​វប្បធម៌​របស់​ខ្មែរ​ទៅ​កាន់​ពិភព​ខាង​ក្រៅ​ផង និង​ដើម្បី​អោយ​បង​ប្អូន​សិល្បករ​ខ្មែរ​មាន​ការងារ​ធ្វើ​ផង។

លោក​ជំទាវ​របស់​អ្នក​ឧកញ៉ា គិត ម៉េង បាន​បញ្ជាក់​ច្បាស់​ៗ​ណា គិត​ត្រឹម​ថ្ងៃ​នេះ មាន​ដៃគូ​នៅ​បរទេស​មួយ​ចំនួន​រួច​ទៅ​ហើយ បាន​បង្ហាញ​ពី​ចេតនាចង់​​ចូល​មកវិនិយោគ​ក្នុង​វិស័យ​សិល្បៈ​របស់​ខ្មែរ។ សារ​នេះ​របស់​លោកជំទាវ​អ្នក​ឧកញ៉ា ម៉ៅ ចំណាន បាន​ធ្វើ​អោយ​សិល្បករ​ទាំងអស់​ទះដៃហ៊ោយ៉ាង​កងរំពង។

កិច្ចការ​ធំ​ទី២ លោក​ជំទាវ​នឹង​ធ្វើ​ឲ្យ​ប្រសើរ​ឡើង​ពីក្រមសីលធម៌​ វិជ្ជាជីវៈសិល្បករ។ លោក​ជំទាវ​អ្នកឧកញ៉ា បាន​សង្កត់​ធ្ងន់​ទៅ​រឿង​រ៉ាវ​ដែល​កើត​មាន​ហូរហែ​អំពី​ការ​ធ្វើ​ឲ្យប៉ះពាល់​ដល់​សីលធម៌ សេចក្ដីថ្លៃថ្នូរ​របស់​សិល្បៈខ្មែរ នោះ​គឺ​បញ្ហា​សិល្បករ​ប្រើ​ពាក្យ​អសុរោះ តិះដៀលគ្នា​នៅ​បណ្ដាញសង្គម ដែល​ធ្វើ​អោយវិស័យសិល្បៈ ពិសេស​​សិល្បករ​ខ្មែរ​ខ្លួន​ឯង បង់តម្លៃ​ច្រើន។

ឆ្លើយ​តប​នឹង​អ្នកសារព័ត៌មាន​ក្នុង​សន្និសីទសារព័ត៌មាន លោក​ជំទាវ​បញ្ជាក់​ថា ក្នុងនាម​ជា​ប្រធានដឹកនាំថ្មីរបស់សមាគម លោក​ជំទាវ​នឹង​ដាក់​ចេញយន្តការ​គ្រប់បែប​យ៉ាង ដើម្បី​លើក​កម្ពស់​បញ្ហា​នេះ។ ដូច្នេះដែរ ជំនួស​ឲ្យ​ការ​និយាយពីរូបភាពនៃការពិន័យបែបណា ករណី​សិល្បករខ្មែរ​ជេរតិះដៀលគ្នា​លើបណ្ដាញទំនាក់ទំនង​សង្គម លោក​លើក​ឡើង​ថា លោក​ជំទាវ​សុំទោសជាមុន និង​ក្រឿន​រំលឹក​សិល្បករ​ទាំង​អស់ ឲ្យមាន​ការ​ប្រុង​ប្រយ័ត្ន​ក្នុង​ការ​ប្រើ​ប្រាស់​ពាក្យសំដី​របស់​ខ្លួន​ក្នុង​ពិភព​បើក​ចំហរ​១នេះ។

យ៉ាងណា លោក​ជំទាវ​អ្នកឧកញ៉ា ម៉ៅ ចំណាន បញ្ជាក់​ថា កិច្ចការ​នេះ​លោកជំទាវ​ម្នាក់​ឯង ពិតមិនអាចធ្វើបាន។ ដូច្នេះ​លោក​ជំទាវ​នឹង​បង្កើត​កិច្ចសហប្រតិបត្តិការ​ជាមួយ​ស្ថាប័ន​ពាក់ព័ន្ធ រួម​ទាំង​រៀមច្បងអ្នក​ដឹកនាំ​មុនៗ និងលើកទឹកចិត្ត​សិល្បករដែល​មាន​ធនធាន មាន​សមត្ថភាព​ចូល​រួម​ជាមួយ​គ្នា។ ដោយ​ឡែក​សិល្បករខ្លួន​ឯង ក៏​គួរ​ដឹង​ខ្លួន​ថា​អ្វីគួរ អ្វី​ពុំ​គួរ​ធ្វើ​ជា​មុន​ដែរ៕

Tags: ជំទាវ ស្រីតូច ចំណានសមាគមសិល្បៈ
Previous Post

វិធីការពារជំងឺគ្រុនផ្តាសាយក្នុងអំឡុងពេលមានផ្ទៃពោះ..អ្នកម៉ាក់ៗគួរស្វែងយល់!

Next Post

ក្រវិល ១១ គូ Kate Middleton តែងតែពាក់ធ្វើជាភ្ញៀវ​ចូល​ក្នុងពិធីមង្គលការ

vannakkumnith DUM

vannakkumnith DUM

vannakkumnith@ladies.com.kh

Related Posts

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia
Socialize

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

by Pisey Dim
Wednesday September 3rd, 2025
U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025:  75 Years of Partnership and Friendship” in Preah Sihanouk Province

Best of India Expo 2025
Entertainment

Best of India Expo 2025

by Pisey Dim
Monday August 25th, 2025
Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”
Entertainment

Cambodian First Lady Honored with “Smile Asia Philanthropic Visionary Award”

by Pisey Dim
Tuesday August 19th, 2025
Load More
Next Post
ក្រវិល ១១ គូ Kate Middleton តែងតែពាក់ធ្វើជាភ្ញៀវ​ចូល​ក្នុងពិធីមង្គលការ

ក្រវិល ១១ គូ Kate Middleton តែងតែពាក់ធ្វើជាភ្ញៀវ​ចូល​ក្នុងពិធីមង្គលការ

ADVERTISEMENT

Recent.

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Visa’s Vision for Cambodia’s Digital Economy: An Interview with Ms. Lisa Sargent, Country Manager for Visa in Cambodia

Wednesday September 3rd, 2025
U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025:  75 Years of Partnership and Friendship” in Preah Sihanouk Province

U.S. Embassy Celebrates 75 Years of U.S.-Cambodia Diplomatic Relations with “Embassy Week Sihanoukville 2025: 75 Years of Partnership and Friendship” in Preah Sihanouk Province

Wednesday September 3rd, 2025
Best of India Expo 2025

Best of India Expo 2025

Monday August 25th, 2025

ALL CATEGORIES

  • Entertainment (375)
  • Sport (389)
  • Jewelry (47)
  • តស់!និយាយ – លើពីគំនិត (1)
  • Celebrity (180)
  • Relationship (11)
  • Travel (217)
  • Technology and Innovations (34)
  • Mom & ME (41)
  • Intimacy (8)
  • Trends (125)
  • Lifestyle (108)
  • Recipes (26)
  • Socialize (114)
  • Entrepreneurship (22)
  • Health & Beauty (278)
  • Economic & Development (134)
  • Fashion (453)
  • Business Investment (24)
  • Leadership (6)
[:km]
  • CONTACT US
  • PRIVACY POLICY

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • CONTACT US
  • PRIVACY POLICY

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • Fashion
    • Accessories
    • Celebrity
    • Trends
  • Entertainment
  • Sport
  • Socialize
  • Lifestyle
    • Health and Beauty
    • Relationship
    • Travel
    • Motherhood
    • Sex & Intimacy
    • Recipes
  • Economic
    • Entrepreneur
    • Business
  • Technology
  • Let’s Talk

© 2024 Ladies Magazine Cambodia | All Rights Reserved.