Dominic Solanke (Tottenham Hotspur)
បន្ទាប់ពីចាប់ផ្តើមរដូវកាលយឺត Dominic Solanke ត្រលប់មករកភាពអស្ចារ្យរបស់គាត់វិញដោយស៊ុតបាន ៤ គ្រាប់ក្នុងការប្រកួត ៥ លើកចុងក្រោយរបស់គាត់។ ទីបំផុតកីឡាករជម្រើសជាតិអង់គ្លេសកំពុងធ្វើឲ្យក្លឹប Tottenham មាននូវជំនឿមកលើគាត់នៅរដូវក្តៅនេះវិញ នៅក្នុងការប្រកួតចុងក្រោយជាមួយនឹង Newcastle United គាត់បានស៊ុតបាល់បញ្ចូលទីយ៉ាងល្អដើម្បីផ្តល់ឱ្យពួកគេនូវការនាំមុខមុនប៉ុន្តែមិនអាចអូសក្រុមដើម្បីទទួលជ័យជម្នះក្នុងការប្រកួតនោះបានទេ។
Mohamed Salah (Liverpool)
Mohamed Salah បានស្ថិតក្នុងទម្រង់លេងយ៉ាងល្អមិនឈប់ឈរសម្រាប់ក្លឹប Liverpool ក្នុងរដូវកាលនេះ ហើយជាកីឡាករល្អបំផុតនៅក្នុងលីកនាពេលបច្ចុប្បន្ន។ ក្នុងរដូវកាលនេះ គាត់បានស៊ុតបញ្ចូលទីបាន ២១ គ្រាប់រួចមកហើយពី ២៧ ប្រកួតក្នុងការប្រកួតទាំងអស់ និងបានផ្តល់ការ assists ដ៏គួរឱ្យភ្ញាក់ផ្អើលចំនួន ១៧ គ្រាប់។ ក្នុងការប្រកួតប្រាំបីលើកចុងក្រោយរបស់គេ Salah បានរកគ្រាប់បាល់បញ្ចូលទី និង Assist សឹងគ្រប់ការប្រកួតនីមួយៗទៅហើយ នឹងបន្តទម្រង់លេងដ៏អស្ចារ្យរបស់គេ។ គាត់នឹងមានសារៈសំខាន់ម្តងទៀតនៅយប់នេះ ដើម្បីកក់កន្លែងរបស់ពួកគេក្នុងវគ្គផ្តាច់ព្រ័ត្រនៅ Wembley ។
របួស និងព័ត៌មានក្រុម
ក្រុមរបស់លោក Ange Postecoglou មានបញ្ហារបួសជាច្រើននៅពេលនេះ ហើយនៅក្នុងបញ្ជីរបួសរួមមានខ្សែការពារសំខាន់ៗ Destiny Udogie, Micky van de Ven, Cristian Romero និងកីឡាករ Richarlison, Guglielmo Vicario និង Wilson Odobert ផងដែរ។
សម្រាប់ក្រុម Liverpool ពួកគេនឹងរីករាយដែលមានកីឡាករទាំងអស់ លើកលែងតែ Joe Gomez ដែលអវត្តមានដោយសាររបួសសរសៃពួរ។ លោក Arne Slot ទំនងជានឹងធ្វើការផ្លាស់ប្តូរមួយចំនួននៅយប់នេះ ជាមួយនឹងការដាក់កីឡាករ Konstantinos Tsimikas និង Conor Bradley អាចទទួលបានឱកាសលេងនៅយប់នេះ៕