• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

កូនខ្មែរ​មួយរូប បញ្ចេញគំនិត Concept ច្នៃបរិវេណក្លោងទ្វារ ប្រាសាទអង្គរធំ ទៅជាទីតាំងបង្ហាញម៉ូត Fashion Show ដ៏អស្ចារ្យ

by Sothearith
ព្រហស្បតិ៍ មិថុនា 27th, 2024
in ទេសចរណ៍, សង្គម, ហ្វេស្សិន
325
SHARES
Share on FacebookShare on Twitter

កាលពីពេលថ្មីៗនេះ មានការល្បីសុះសាយនៅក្នុងបណ្តាញសង្គម ដោយមានកូនខ្មែរម្នាក់ បានបង្ហាញអំពីគំនិត concept នៃការរៀបចំព្រឹត្តិការណ៍បង្ហាញម៉ូត Fashion Show នៅបរិវេណក្លោងទ្វារផ្លូវចូលទៅកាន់ប្រាសាទអង្គរធំ។

លោក ទុយ ចាន់តារា CEO នៃក្រុមហ៊ុនបច្ចេកវិទ្យា WonderPass បានប្រាប់​ទស្សនាវដ្តី ឡេឌីស៍ ថា លោកចង់រៀបចំព្រឹត្តិការណ៍ដូចរូប concept ដែលលោកបានបង្ហោះនៅលើបណ្តាញសង្គម Facebook។ លោកមានបំណងប្រាថ្នាចង់ធ្វើឱ្យ គម្រោងមួយនេះកើតឡើងពិតប្រាកដមែន នៅលើទឹកដីអង្គរ ដ៏អច្ឆរិយៈរបស់កម្ពុជាយើង។ បន្ទាប់ពីលោក តារា បានបង្ហោះអំពីគំនិត concept នេះភ្លាម មានបងប្អូនប្រជាជនខ្មែរ បង្ហាញមតិគាំទ្រ និង ពិតជាចង់ឃើញព្រឹត្តិការណ៍នៃការដើរបង្ហាញម៉ូត ឫ Fashion Show នេះ រៀបចំធ្វើនៅ បរិវេណប្រាសាទបុរាណដ៏ល្បីល្បាញ គឺប្រាសាទអង្គរធំ។

លោក ទុយ​ ចាន់តារា CEO ក្រុមហ៊ុន Wonderpass

ក្នុងនាមជាអ្នកផ្តួចផ្តើមគំនិតនៃគម្រោងមួយនេះ លោក តារា បានឱ្យដឹងថា លោករំពឹងនូវផលវិជ្ជមានជាច្រើនទៅដល់វិស័យទេសចរណ៍ និង វិស័យ Fashion ក៏ដូចជាការកែច្នៃនូវវប្បធម៌ និង វិស័យពាណិជ្ជកម្ម ថែមទៀតផង។ លោកបន្តថា ប្រទេសកម្ពុជា ជាទីតាំងមួយដែលអាចកែច្នៃពីវប្បធម៌បុរាណ ទៅទំនើបកម្ម ដែលនេះជាចំណុចពិសេសអាចទាក់ទាញអ្នកវិនិយោគមកពីក្រៅប្រទេស។ លោក បន្តថា បើសិនជាមានព្រឹត្តិការណ៍ Fashion Show ដ៏ធំបែបនេះ នៅក្នុង​ប្រទេសកម្ពុជា ច្បាស់ណាស់ថាប្រទេសយើងនឹងទទួលបានភ្ញៀវទេសចរបន្ថែមទៀត ហើយក៏ជាផ្នែកមួយក្នុងការចូលរួមផ្សព្វផ្សាយតំបន់វប្បធម៌ប្រវត្តិសាស្រ្តរបស់ខ្មែរយើង ទៅកាន់ឆាកអន្តរជាតិ។

CEO របស់ Wonderpass រូបនេះ មើលឃើញពីឱកាសក្នុងការទាក់ទាញ​ ប្រ៊េនធំៗនៅលើពិភពលោក ងាកមកចាប់អារម្មណ៍រៀបចំព្រឹត្តិការណ៍បង្ហាញម៉ូត Fashion Show របស់ពួកគេ នៅក្នុងប្រទេសកម្ពុជា​។ ដោយកាលពីពេលកន្លងទៅ គេសង្កេតឃើញថាការរៀបចំព្រឹត្តិការណ៍បង្ហាញម៉ូតធំៗនៅលើពិភពលោក គេតែងជ្រើសរើសធ្វើនៅតំបន់ដែលមានទាក់ទាញ ឫ តំបន់ប្រវត្តិសាស្រ្តតាមប្រទេសនីមួយៗ។ ដូច្នេះ បរិវេណនៃក្លោងទ្វា ផ្លូវចូលទៅកាន់ប្រាសាទអង្គរធំ ប្រៀបដូចជាទីតាំងគ្រាប់ពេជ្រដ៏មានតម្លៃ ស័ក្តិសមឥតខ្ចោះក្នុងការកែច្នៃបន្ថែមធ្វើជាទីតាំងដើម្បីរៀបចំកម្មវិធីបង្ហាញម៉ូត Fashion Show លំដាប់អន្តរជាតិ៕

Previous Post

វណ្ណដា បានពាំនាំវប្បធម៌ខ្មែរទៅកាន់សហរដ្ឋអាមេរិក តាមរយៈបទ “Time to Ride” និង “Khmer Blood” ក្នុងកម្មវិធីមហោស្រពតន្ត្រី Sabaidee Fest

Next Post

នៅ ដាណា តារាស្រីពហុជំនាញ ទឹកដមសំនៀងច្រៀងក៏ពិរោះ ទេពកោសល្យសម្តែងកុន ក៏បុិនប្រសព្វ

Sothearith

Sothearith

Related Posts

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥
កម្សាន្ត

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ
កម្សាន្ត

ខ្មែរធ្វើបាន! កម្មវិធីពិព័រណ៍ផលិតផលក្នុងស្រុក បានចាប់ផ្ដើមហើយ

by Pisey Dim
សុក្រ កញ្ញា 26th, 2025
កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”
កម្សាន្ត

កម្ពុជាទទួលបានពានរង្វាន់ The Sea Treaty Champion ចំពោះកិច្ចខិតខំប្រឹងប្រែងពាក់ព័ន្ធនឹង “កិច្ចព្រមព្រៀង BBNJ”

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Load More
Next Post
នៅ ដាណា តារាស្រីពហុជំនាញ ទឹកដមសំនៀងច្រៀងក៏ពិរោះ ទេពកោសល្យសម្តែងកុន ក៏បុិនប្រសព្វ

នៅ ដាណា តារាស្រីពហុជំនាញ ទឹកដមសំនៀងច្រៀងក៏ពិរោះ ទេពកោសល្យសម្តែងកុន ក៏បុិនប្រសព្វ

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.