ការវិវត្តន៍ឥតឈប់ឈរនៃទេពកោសល្យបានធ្វើឱ្យទិដ្ឋភាពក្នុងឧស្សាហកម្មម៉ូតមានការរីកចម្រើនយ៉ាងអស្ចារ្យ។ អ្នកច្នៃម៉ូតល្បីៗបានបង្កើតរលកថ្មី ដោយកំពុងធ្វើការផ្លាស់ប្តូររវាងម៉ាកល្បីៗ ដើម្បីបង្កើតការនូវច្នៃប្រឌិតឱ្យកាន់តែមានឥទ្ធិពលប្រសើរឡើង។
ចលនានេះបានគូសបញ្ជាក់ឱ្យឃើញអំពីទំនាក់ទំនងគ្នាទៅវិញទៅមកនៅក្នុងពិភពម៉ូត ការសហការប្រកបដោយភាពច្នៃប្រឌិត និងពង្រឹងវិស័យម៉ូតនៃម៉ាកល្បីៗឡើងវិញ។
John Galliano
ភាពល្បីល្បាញរបស់ Galliano បានចាប់ផ្តើមនៅឆ្នាំ 1995 ពោលគឺ ពេលដែលគាត់ត្រូវបានតែងតាំងជាអ្នករចនាម៉ូដនៅ Givenchy ។ នៅឆ្នាំ 1996 Galliano បានផ្លាស់ប្តូរទៅ Christian Dior មានតួនាទីជានាយកច្នៃម៉ូតអស់រយៈពេល 15 ឆ្នាំ។
នៅក្នុងឆ្នាំ 2013 Galliano បានសហការជាមួយ Oscar de la Renta សម្រាប់រយៈពេលខ្លី ដោយជួយរចនា Collection Fall/Winter 2013។ ក្នុងឆ្នាំ 2014 Galliano ត្រូវបានតែងតាំងជានាយកច្នៃម៉ូតរបស់ Maison Margiela ។ ថ្មីៗនេះ គេបានឮពាក្យចចាមអារ៉ាមនិយាយថា Galliano នឹងចាកចេញពី Margiela ក្នុងខែវិច្ឆិកា ។
Alessandro Michele
Michele បានចាប់ផ្តើមអាជីពការងារដំបូងរបស់គាត់ ក្រោមការដឹកនាំរបស់ Karl Lagerfeld និង Silvia Venturini Fendi នៅ Fendi ។ បន្ទាប់មក ក្នុងឆ្នាំ 2002 លោក Tom Ford បានជួលគាត់ឱ្យរចនាកាបូបសម្រាប់ Gucci ហើយ Alessandro Michele ក៏បាននៅទីនោះរហូតមកដល់ឆ្នាំ 2022 ហើយបានផ្លាស់ប្តូរទៅកាន់តំណែងជានាយកច្នៃម៉ូតនៅ Valentino ។
Hedi Slimane
រាប់ពីឆ្នាំ 2000 ដល់ឆ្នាំ 2007 Slimane មានតំណែងជានាយកច្នៃម៉ូត នៃ Dior Homme ។ បន្ទាប់មក ចាប់ពីឆ្នាំ 2012 ដល់ឆ្នាំ 2016 គាត់កាន់តំណែងជានាយកច្នៃម៉ូតនៅ Yves Saint Laurent ។ ក្រោយមកទៀត រាប់ពីខែកុម្ភៈ ឆ្នាំ 2018 ដល់ខែតុលា ឆ្នាំ 2024 Slimane គឺជានាយកដឹកនាំច្នៃម៉ូត សិល្បៈ និងរូបភាពរបស់ Celine ។ បច្ចុប្បន្ន Slimane កំពុងស្វែងរកឱកាសថ្មីៗដែលមានសក្តានុពលបន្ទាប់ពីការចាកចេញរបស់គាត់ពី Celine ។
Michael Rider
ថ្មីៗនេះ Michael Rider ត្រូវបានតែងតាំងជានាយកច្នៃប្រឌិតម៉ូតថ្មីសម្រាប់ Celine ថ្មី។ ការតែងតាំងថ្មីនេះបានធ្វើឱ្យមានការរំភើបចិត្ត ហើយថែមទាំងបាននាំមកនូវពាក្យចចាមអារ៉ាមអំពីអ្នករចនាម៉ូដផ្សេងទៀតដែលចូលមកក្នុងឧស្សាហកម្មម៉ូតផងដែរ។ ការផ្លាស់ប្តូរនេះបានបង្ហាញអំពីរបៀបដែលកេរ្តិ៍ឈ្មោះអ្នកដែលមានទេពកោសល្យស្វែងរកផ្លូវដែលនាំមកនូវទស្សនៈថ្មីៗដល់ម៉ាកល្បីៗ។
Haider Ackermann
អាជីពដំបូងរបស់ Ackermann បានចាប់ផ្តើមនៅឆ្នាំ 1998 ពេលដែលគាត់ចូលធ្វើការនៅ Dior ជាអ្នកហាត់ការ។ ទោះជាយ៉ាងណាក៏ដោយ របកគំហើញថ្មីរបស់ Ackermann បានកើតឡើងជាមួយនឹងការចាប់ផ្តើមនៃស្លាកយីហោរបស់គាត់ក្នុងឆ្នាំ 2003 ដោយទទួលបានការសាទរយ៉ាងឆាប់រហ័យចំពោះភាពឆើតឆាយ ក្រណាត់ពណ៌ និងការប្រើប្រាស់ស្បែកសុទ្ធ ព្រមទាំងសូត្រច្នៃដោយអ្នកជំនាញ។
ក្នុងឆ្នាំ 2016 Ackermann ត្រូវបានតែងតាំងជានាយកច្នៃប្រឌិតម៉ូតនៃក្រុមហ៊ុន Berluti។ ក្រោយមកនៅឆ្នាំ 2018 បន្ទាប់ពីបានត្រឹមតែរយៈ 3 រដូវកាល Ackermann បានចាកចេញពី Berluti ។
ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ Ackermann បានទទួលយកជំពូកថ្មីនៃការសហការ មានតំណែងជានាយកច្នៃប្រឌិតម៉ូតសម្រាប់ Canada Goose ដែលថ្មីៗនេះគឺជា Tom Ford ។