• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ក្រសួងសុខភិបាលក្រើនរំលឹកឲ្យប្រយ័ត្នខ្លួនពីជំងឺសើរស្បែកម្យ៉ាង ដែល​ទើប​ចម្លងបុរស២នាក់ថ្មីៗ

by vannakkumnith DUM
ច័ន្ទ មីនា 25th, 2024
in សង្គម, សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

តាមសេចក្ដីជូនដំណឹងថ្មីៗនេះ ក្រសួងសុខាភិបាល បាន​ក្រើនរំលឹកដល់​ប្រជាពលរដ្ឋឲ្យ​យកចិត្ត​ទុកដាក់ពីការ​ថែរក្សាខ្លួន​គេច​ពី​ការ​ឆ្លង​ជំងឺ​ស្បែក​ម្យ៉ាងហៅថា ជំងឺ អឹមផក(MPOX) បន្ទាប់ពី​ថ្មី​នេះ ក្រសួង​រកឃើញ​មនុស្ស​២នាក់​ទៀតបានឆ្លងជំងឺនេះ។

ជំងឺ អឹមផក ឬ​ហៅម្យ៉ាងទៀត​ថា ជំងឺ​អុតស្វា បាន​ឆ្លង​ដល់​ប្រជាពលរដ្ឋយើងសរុប​ចំនួន ១៤នាក់​ហើយរាប់ចាប់តាំង​ពី​ចុង​ឆ្នាំ ២០២៣មក។ តាម​ការអង្កេត ជំងឺ​អឹមផក កើត​លើ​អ្នក​ជំងឺជាបុរសមានអាយុចាប់ពី ២០ ទៅ ៣៩ឆ្នាំ។

១/របៀបចម្លង៖

ចំពោះ​របៀបនៃការចម្លងរបស់ជំងឺ អុតស្វា ឆ្លងពីមនុស្សម្នាក់ទៅមនុស្សម្នាក់ទៀត តាម​រយៈ​ការ​រួម​ភេទគ្រប់ទម្រង់ ជាមួយ​អ្នកជំងឺអឹមផក និងការប៉ះពាល់ដោយផ្ទាល់​នឹងកន្លែង​មាន​ដំបៅ ទឹកសារពាង្គកាយ ទឹកមាត់ តំណក់តូចៗតាមផ្លូវដង្ហើម និង​សម្ភារប្រើប្រាស់​ដែល​ប្រឡាក់​ប្រឡូស​ជាមួយ​នឹង​វីរុស រួម​មាន​សំលៀកបំពាក់ ពូក កន្លសែង ឬសម្ភារ ស្លាបព្រាបចាន កែវទឹក។ល។

ទី២.វីរុសអុតស្វា  ឆ្លងពីម្ដាយទៅកូនតាមរយៈ​ទងសុក ក្នុង​អំឡុងពេល ឬក្រោយពេលសម្រាល តាមរយៈការប៉ះផ្ទាល់ បើ​ស្ត្រី​មាន​ផ្ទៃពោះ ឬ​ឪពុកម្ដាយមានជំងឺអឹមផក។

២/ចំពោះ​វិធានការបង្ការ ការ​ចម្លងជំងឺអឹមផក មានដូចតទៅ៖

-អនុវត្តការរួមភេទដែលមានសុវត្ថិភាពដោយប្រើ​ប្រាស់​ស្រោមអនាម័យរាល់ពេលរួមភេទ និងចៀសវាង​មានដៃគូរួមភេទច្រើន។

-ចៀសវាងប៉ះពាល់ផ្ទាល់ ជាមួយ​អ្នក​ដែល​មាន​ចេញររោគសញ្ញាជំងឺអឹមផក។

-ចៀសវាងការប៉ះពាល់ជាមួយសំលៀកបំពាក់ កម្រាលពូកខ្នើយ ឬកន្សែងពោះគោ ឬចាន់ ស្លាបព្រា ឬពែង ឬផ្ទៃនៃទីតាំងដែលមានអ្នកជំងឺអឹមផកប្រើប្រាស់។

-ចៀសវាង​ការប៉ះពាល់ជាមួយតំណក់ទឹកចេញពីផ្លូវដង្ហើម ឬសារធាតុរាវតាមមាត់របស់អ្នកជំងឺអឹមផក។

-អនុវត្តអនាម័យដៃដោយការលាងសម្អាតដៃជាមួយទឹក និងសាប៊ូ ឬជែល លាង ឬអាល់កុលលាងដៃ។

-បុគ្គលដែលសង្ស័យ ឬបញ្ជាក់ថាមានជញងឺអឹមផក ត្រូវតែដាក់ឲ្យនៅដាច់ដោយឡែករហូតដល់​ក្រមរជ្រុះអស់ និង​ទទួលលទ្ធផលអវិជ្ជមានវីរុសអតុស្វា។

Tags: ជំងឺអុតស្វា
Previous Post

អាថ៌កំបាំងដ៏អស្ចារ្យជូនស្រ្តីគ្រប់រូប… ទម្លាប់ធ្វើរឿងទាំងនេះ អាចធ្វើឱ្យសម្រស់អ្នកនៅក្មេងជាងវ័យ

Next Post

ម៉ូតការិយាល័យ ស្អាត ថ្លៃថ្នូរ ស័ក្តិសមបំផុតសម្រាប់ស្ត្រីអាយុលើ ៤០ឆ្នាំ

vannakkumnith DUM

vannakkumnith DUM

vannakkumnith@ladies.com.kh

Related Posts

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1
សុខភាព និង សម្ផស្ស

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

by Pisey Dim
សុក្រ ឧសភា 16th, 2025
ជម្ងឺថប់បារម្មណ៍
សុខភាព និង សម្ផស្ស

ជម្ងឺថប់បារម្មណ៍

by Kim Heng
ច័ន្ទ ឧសភា 12th, 2025
ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
Load More
Next Post
ម៉ូតការិយាល័យ ស្អាត ថ្លៃថ្នូរ ស័ក្តិសមបំផុតសម្រាប់ស្ត្រីអាយុលើ ៤០ឆ្នាំ

ម៉ូតការិយាល័យ ស្អាត ថ្លៃថ្នូរ ស័ក្តិសមបំផុតសម្រាប់ស្ត្រីអាយុលើ ៤០ឆ្នាំ

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.