ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រកាសជ្រើសរើសបុគ្គលិកជាប់កិច្ចសន្យា ជំនាញគណនេយ្យ និងហិរញ្ញវត្ថុ ដើម្បីចូលបម្រើការងារនៅ ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ សរុបចំនួន០៣រូប មកបម្រើការងារពេញម៉ោង ដែលត្រូវមានគុណវឌ្ឍដូចខាងក្រោម៖
- មានបរិញ្ញាបត្រ ឬ បរិញ្ញាបត្រជាន់ខ្ពស់ផ្នែក គណនេយ្យ ហិរញ្ញវត្ថុ ឬធនាគារ
- មានបទពិសោធន៍ការងារពាក់ព័ន្ធ យ៉ាងតិច ២ឆ្នាំ
- ចេះប្រើប្រាស់កម្មវិធី Microsoft Word & Excel, Powerpoint និង Tools ផ្សេងៗបានល្អប្រសើរ
- ចំណេះដឹងផ្នែកភាសាអង់គ្លេសបានល្អប្រសើរ
- ចេះទំនាក់ទំនង និងអាចធ្វើការងារជាក្រុមបានល្អ
- មានសម្ថភាពគ្រប់គ្រង និងដោះស្រាយការងារប្រកបដោយភាពច្នៃប្រឌិត ប្រសិទ្ធភាព និងស្មារតីទទួលខុសត្រូវខ្ពស់
- មានអាកប្បកិរិយាល្អ ពុំធ្លាប់ជាប់ទោសបទឧក្រិឌ្ឋ ឬមជ្ឃិម
- ព្រមទទួល និងបំពេញកាតព្វកិច្ច តាមលក្ខខណ្ឌនានា ដែលបានកំណត់ក្នុងលក្ខន្តិកៈ និងបទបញ្ញតិ្ត
បុគ្គលិកជាប់កិច្ចសន្យាដែលនឹងត្រូវបានជ្រើសរើសនឹងទទួលបានប្រាក់បៀវត្សមូលដ្ឋានសមរម្យទៅតាមតួនាទីការងារ និងគុណវឌ្ឍិ និងអាចមានឱកាសក្លាយជាមន្រ្តីរាជការក្នុងក្របខណ្ឌមុខងារសាធារណៈនៃក្រុសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ក្រោយពីទទួលបានការវាយតម្លៃសមិទ្ធផលការងារ និងបានបម្រើការងារក្នុងរយៈកំណត់មួយ។
គេហទំព័រសម្រាប់ដាក់ពាក្យ៖ https://career.digitaleconomy.gov.kh/
សម្រាប់ព័ត៌មានបន្ថែម សូមទាក់ទងតាមរយៈលេខទូរសព្ទ +855 87 888 608, +855 99 280 898 និង +855 16 939 168 (នៅរៀងរាល់ម៉ោងធ្វើការ)។
បញ្ជាក់៖ ការទទួលពាក្យចាប់ផ្តើមពីថ្ងៃជូនដំណឹងនេះរហូតដល់ ថ្ងៃទី ១៥ ខែ មករា ឆ្នាំ ២០២៤ វេលាម៉ោង ១៧:០០ នាទី។