• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ

by Ken My
ពុធ ធ្នូ 18th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

ធនាគារអភិវឌ្ឍន៍អាស៊ី (ADB) និងក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ នៅថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤នេះ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងឥណទានសម្បទាន និងជំនួយឥតសំណង សម្រាប់កម្មវិធីចំនួនប្រាំ។ បញ្ចូលទាំងកម្មវិធីមួយបន្ថែមទៀត ដែលបានចុះហត្ថលេខាពីមុននេះ ការវិនិយោគសរុបរបស់ ADB ក្នុងឆ្នាំ២០២៤ សម្រាប់កម្ពុជា មានតម្លៃសរុប ៤០៣លានដុល្លារ។

ឯកឧត្តមអគ្គបណ្ឌិតសភាចារ្យ អូន ព័ន្ធមុនីរ័ត្ន ឧបនាយករដ្ឋមន្រ្តីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និង ហិរញ្ញវត្ថុ និងលោកស្រី Jyotsana Varma នាយិកា ធនាគារអភិវឌ្ឍន៍អាស៊ីប្រចាំកម្ពុជា បានចុះ ហត្ថលេខាលើកិច្ចព្រមព្រៀងទាំង នេះនៅក្នុងពិធីផ្លូវការ នាថ្ងៃទី១៧ ខែធ្នូ ឆ្នាំ២០២៤ នៅរាជធានីភ្នំពេញ។

លោកស្រី Varma នាយិកា មានប្រសាសន៍ថា៖ «ឆ្នាំនេះ គឺជាព្រឹត្តិការណ៍ដ៏សំខាន់មួយសម្រាប់ ភាពជាដៃគូរវាង ADB ជាមួយកម្ពុជាជាមួយនឹងការអនុម័តប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣ លានដុល្លារ ក្រោមក្របខ័ណ្ឌនៃ យុទ្ធសាស្ត្រភាពជាដៃគូសម្រាប់អភិវឌ្ឍន៍កម្ពុជាថ្មីរបស់យើងសម្រាប់ឆ្នាំ ២០២៤-២០២៨។ ពីការពង្រឹងហេដ្ឋារចនាសម្ព័ន្ធសំខាន់ៗ ដល់ការបង្កើនភាពធន់នឹងអាកាសធាតុ និងការអភិវឌ្ឍធនធានមនុស្ស គម្រោងទាំងនេះនឹងគាំទ្រដល់កំណើនជាបន្តរបស់កម្ពុជាឆ្ពោះទៅរកអនាគត ប្រកបដោយវិបុលភាព បរិយាបន្ន និងភាពបៃតង»។ លោកស្រីបញ្ជាក់ថា  ADB ក៏ប្តេជ្ញាចិត្តក្នុងការជំរុញ បរិយាកាស អំណោយផលសម្រាប់វិស័យឯកជន រួមទាំងការលើកកម្ពស់ពាណិជ្ជកម្ម និងសមត្ថភាពប្រកួតប្រជែងដើម្បីជំរុញ កំណើន សេដ្ឋកិច្ចប្រកបដោយនិរន្តរភាព និងបង្កើតឱកាសសម្រាប់ទាំងអស់គ្នា។ លោកស្រីអះអាងថា៖ «ADB នៅតែ ប្រកាន់ខ្ជាប់ នូវភាពជាដៃគូមិនងាករេរបស់ខ្លួនជាមួយកម្ពុជា ដើម្បីនាំមកនូវលទ្ធផលវិជ្ជមាន ដែលជា អត្ថប្រយោជន៍ យូរ អង្វែងសម្រាប់ប្រជាពលរដ្ឋកម្ពុជា»។

សូមជម្រាបជូនថា ប្រាក់កម្ចី ៩0 លានដុល្លារ (ដែលបានចុះហត្ថលេខាពីមុន) សម្រាប់កម្មវិធីអភិវឌ្ឍន៍វិស័យដើម្បី លើកកម្ពស់ ការផ្តត់ផ្គង់ទឹកមាន សុវត្ថិភាព និងអនាម័យមូលដ្ឋាន  នៅ តំបន់ ជនបទ  នឹងពង្រឹងនិងពង្រីក វិសាលភាពសេវាផ្គត់ផ្គង់ទឹក មានសុវត្ថិភាព និង អនាម័យមូលដ្ឋាន  ដែលធន់នឹងអាកាសធាតុ  និងប្រកប ដោយបរិយាបន្ន នៅទីជនបទ សម្រាប់  ៨៨ 000 គ្រួសារ ក្នុងភូមិចំនួន ៤00 នៃឃុំចំនួន ៥0 ក្នុងប្រាំបួន ខេត្ត នៃប្រទេសកម្ពុជា។

គម្រោងអប់រំថ្នាក់មធ្យមសិក្សាដើម្បីពង្រឹងសមត្ថភាពប្រកួតប្រជែងផ្នែកមូលធនមនុស្ស ដែលជា ប្រាក់កម្ចី ៨0 លានដុល្លារ នឹងធ្វើឱ្យប្រសើរឡើងនូវវិស័យអប់រំមធ្យមសិក្សានៅកម្ពុជា ដោយផ្តោតលើជំនាញសតវត្សរ៍ទី ២១ ដូចជាការគិតស៊ីជម្រៅ និងដោយភាពច្នៃប្រឌិត ការបង្រៀន ដោយបរិយាបន្ន សម្រាប់ទាំងសិស្សប្រុសនិងសិស្សស្រី  និង ការត្រួសត្រាយផ្លូវសម្រាប់ការអប់រំក្រោយ មធ្យមសិក្សា។  វា នឹង បង្កើនចំនួនអគារសិក្សាដែលធន់នឹងអាកាសធាតុប្រកបដោយបរិយាបន្ន ដើម្បីដោះស្រាយ ស្ថានភាពចង្អៀត ក្នុងថ្នាក់រៀន និង ពង្រីកលទ្ធភាពទទួលបានការអប់រំ មធ្យមសិក្សាទុតិយភូមិប្រកបដោយ គុណភាព។

ជំនួយឥតសំណងចំនួន ១0 លានដុល្លារសម្រាប់ គម្រោងពង្រឹងប្រព័ន្ធសម្រាប់ប្រទេស ដើម្បីការ បង្ការ និងឆ្លើយតបនឹងអំពើ ហិង្សា ដែលទាក់ទង នឹង យេនឌ័រ  នឹងជួយកម្ពុជាសម្រេចគោលដៅ ជាប្រទេសគ្មានអំពើហិង្សាដែលទាក់ទងនឹងយេនឌ័រ នៅឆ្នាំ២០៣០។ វានឹងផ្តោតលើការពង្រឹងក្របខ័ណ្ឌ ច្បាប់ និង ស្ថាប័ន, ការធ្វើបច្ចុប្បន្នភាពច្បាប់របស់កម្ពុជា ស្តីពីអំពើហិង្សាក្នុងគ្រួសារ, ធ្វើឱ្យប្រសើរឡើង នូវការផ្តល់សេវានៅថ្នាក់មូលដ្ឋានដោយពង្រឹងគុណភាព និងលទ្ធភាពទទួលបានសេវាឆ្លើយតបនឹងចាត់ចែង ជម្រកសុវត្ថិភាពសម្រាប់ជនរងគ្រោះ ជាពិសេស នៅតំបន់ជនបទ និង ជំរុញការប្រើប្រាស់ដំណោះស្រាយ ឌីជីថល នៅក្នុងកម្មវិធីមានមូលដ្ឋាននៅសាលារៀន និង នៅ សហគមន៍ សម្រាប់មនុស្សវ័យជំទង់ ដើម្បី ពង្រឹងសេវាការពារ។

កម្មវិធីរងទី២  នៃ កម្មវិធី ពាណិជ្ជកម្មនិងសមត្ថភាពប្រកួតប្រជែង  ដែលកំពុងដំណើរការ (ជា កម្ចី ផ្អែកលើគោលនយោបាយ ដែលមានទឹកប្រាក់៥0 លានដុល្លារ) សំដៅគាំទ្រដល់កិច្ច ខិតខំ ប្រឹងប្រែង ធ្វើឱ្យបរិយាកាសធុរកិច្ចកាន់តែងាយស្រួលសម្រាប់ការវិនិយោគ លើកកម្ពស់ អាជីវកម្មឱ្យកាន់តែមានសមត្ថភាព ប្រកួតប្រជែងខ្ពស់ និងបន្ធូរបន្ថយរបាំងពាណិជ្ជកម្ម។ វាពង្រឹងកិច្ចខិតខំប្រឹងប្រែងរបស់រាជរដ្ឋាភិបាលកម្ពុជាក្នុងការបង្កើនការវិនិយោគពីវិស័យឯកជន ដើម្បីសម្រេចបាននូវកំណើនខ្ពស់ និងមាននិរន្តរភាព។ ដោយផ្តោតលើអាងទន្លេក្នុងខេត្តបាត់ដំបងនិងខេត្តពោធិសាត់ក្នុងអាងទន្លេសាប ប្រាក់កម្ចីចំនួន ៨៨ លានដុល្លារសម្រាប់គម្រោងគ្រប់គ្រងធនធានទឹក រួម នឹងពង្រឹងការគ្រប់គ្រងធនធានទឹកប្រកបដោយការបន្ស៊ាំនឹងអាកាសធាតុនិងបរិស្ថានមេត្រី, ធ្វើទំនើបកម្មប្រព័ន្ធធារាសាស្ត្រ និងកាត់បន្ថយហានិភ័យទឹកជំនន់។
ការផ្តល់ហិរញ្ញប្បទានបន្ថែមសម្រាប់ គម្រោងកែលម្អវិស័យធារាសាស្រ្តកសិកម្ម ដែល មានកម្ចីចំនួន ៨៥ លានដុល្លារ នឹងជួយលើកកម្ពស់ប្រសិទ្ធភាពនៃការជញ្ជូនបែងចែកទឹក និងភាពធន់នឹង អាកាសធាតុនៃប្រព័ន្ធធារាសាស្ត្រចំនួន ៤ នៅខេត្តបាត់ដំបង កំពង់ចាម កំពង់ធំ និងខេត្តតាកែវ ព្រមទាំង ចែករំលែកការអនុវត្តល្អៗជាមួយកសិករដើម្បីបង្កើន ភាពធន់នឹងអាកាសធាតុ និងប្រសិទ្ធភាពនៃការចែក ចាយ ទឹកនៃហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ។ គម្រោងនេះក៏នឹងគាំទ្រដល់ការពង្រឹងសមត្ថភាពសម្រាប់ ប្រតិបត្តិការនៃ មជ្ឈមណ្ឌលជាតិគ្រប់គ្រងទិន្នន័យធនធានទឹករបស់កម្ពុជា និងប្រព័ន្ធព័ត៌មានធនធាន ទឹក ជាតិ ដែលពាក់ព័ន្ធ ព្រមទាំងការងាររៀបចំ និងរចនាសម្រាប់ការវិនិយោគនាពេលអនាគតលើការ គ្រប់គ្រង ទឹក ជំនន់ និងគ្រោះរាំងស្ងួត៕

ប្រភព៖ ADB

Tags: ADB
Previous Post

Neymar បានប្រាប់មិត្តរួមក្រុមថាគាត់នឹងចូលរួមជាមួយ Inter Miami នៅរដូវក្ដៅនេះ

Next Post

Ronaldo ប្រកាសថាចង់ធ្វើជាបេក្ខភាពប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥

by Ken My
សុក្រ មករា 3rd, 2025
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា

by Ken My
សុក្រ ធ្នូ 13th, 2024
តស់!និយាយ - លើពីគំនិត

អត្ថប្រយោជន៍នៃការសន្សំរយៈពេលវែង

by Choraney Duong
ពុធ វិច្ឆិកា 27th, 2024
កាដាណា មានផែនការបញ្ជូនបេសកកម្មធុរកិច្ចរបស់ខ្លួនមកកម្ពុជានៅឆ្នាំ ២០២៥
សេដ្ឋកិច្ច និងការអភិវឌ្ឍ

កាដាណា មានផែនការបញ្ជូនបេសកកម្មធុរកិច្ចរបស់ខ្លួនមកកម្ពុជានៅឆ្នាំ ២០២៥

by Ken My
ច័ន្ទ វិច្ឆិកា 18th, 2024
Load More
Next Post
Ronaldo ប្រកាសថាចង់ធ្វើជាបេក្ខភាពប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល

Ronaldo ប្រកាសថាចង់ធ្វើជាបេក្ខភាពប្រធានសហព័ន្ធបាល់ទាត់ប្រេស៊ីល

ADVERTISEMENT

Recent.

ជម្ងឺថប់បារម្មណ៍

ជម្ងឺថប់បារម្មណ៍

ច័ន្ទ ឧសភា 12th, 2025
ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (269)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.