កម្មវិធីជួបជុំតារាម៉ូដែល អ្នកឌីហ្សាញម៉ូដល្បី និងប្រេនល្បីៗរបស់ពិភពលោក ធំបំផុតមួយ បានប្រារព្ធធ្វើនៅទីក្រុងប៉ារីស ហៅថា Paris Fashion Week 2024 បានបញ្ចប់ហើយ ក្រោយពីបានចាប់ផ្ដើមតាំងពីចុងខែកុម្ភៈ។
កម្មវិធីនេះ បានសាងភាពរំជើបរំជួលក្នុងរង្វង់ ២សប្ដាហ៍ ដែលជាការជួបជុំដ៏មានកិត្យានុភាពមួយ សម្រាប់អ្នកចូលចិត្តស្ទីល និងអ្នកជំនាញផ្នែកឧស្សាហកម្មមកពីគ្រប់ទិសទីនៃពិភពលោក។
ដូច្នេះហើយ ម៉ូដសំលៀកបំពាក់ស្អាតៗ មានភាពទាក់ទាញរាប់រយម៉ូត ច្នៃដោយអ្នករចនាម៉ូដល្បីៗលើពិភពលោក ត្រូវបានបង្ហាញជូនមនុស្សទូទាំងពិភពលោក។ ឥឡូវនេះក្រឡេកមើលខ្លះៗ ម៉ូដសំលៀកបំពាក់ដ៏ពេញនិយមទាំងអស់នោះ៖
Source Picture: Elle