មង្គលការរបស់ ហេង វិសាល និងស្រីនា បានធ្វើឲ្យមានការចាប់អារម្មណ៍ជាទូទៅ ក្នុងនាមជា Influencer ទាំងគូ ដូច្នេះហើយ គេឃើញមានភ្ញៀវកិត្តិយទាំងមន្ត្រីថ្នាក់ខ្ពស់ សមញ្ញជន ព្រមទាំងតារាល្បីៗលំដាប់ប្រទេសជាច្រើនបានមានវត្តមានព្រមគ្នា។
ពិធីមង្គលដ៏ធំមួយប្រចាំដើមឆ្នាំ ២០២៤ នេះ ប្រព្រឹត្តទៅដោយមានការតុបតែងដោយក្រុមពិធីការល្បីឈ្មោះ ធ្វើឲ្យទិដ្ឋភាពមើលទៅដូចជាឋានសួគ៌។ ងាកទៅភ្ញៀវកិត្តិយសគ្រប់លំដាប់ថ្នាក់ ក៏បានតុបតែងខ្លួនស្អាតៗ ស្រស់សង្ហារៀងៗខ្លួនទាំងបុរស ពិសេសស្ត្រីតែម្ដង ដែលគេឃើញមានម៉ូតសំលៀកបំពាក់ប្លែកៗគួរឲ្យចាប់អារម្មណ៍យ៉ាងច្រើន។
ឥឡូវនេះ ទស្សនាម៉ូតចម្រុះដែលស្លៀកដោយភ្ញៀវកិត្តិយសក្នុងពិធីមង្គលដ៏អធិកអធ័មនាយប់មិញនេះ។ ថាមិនត្រូវ ប្រិយមិត្ត ឡេឌីស៍ នឹងអាចរកបានម៉ូត១ ឬ២ ដែលខ្លួនពេញចិត្តក៏ថាបាន៖