មង្គលការរបស់ ស្រីនា និង ហេង វិសាល បានបង្កភាពរំជើបរំជួលក្នុងចង្កោមអ្នកគាំទ្ររបស់ពួកគេទាំងពីរ ពិសេសស្ត្រីៗមិនថា ស្រ្តីវ័យក្មេង ឬស្ត្រីមេផ្ទះ នោះក៏ព្រោះវេលានោះជាពិធីជួបជុំដ៏ធំនៃម៉ូតសំលៀកបំពាក់ស្អាតៗ របស់ភ្ញៀវកិត្តិយសរាប់ចាប់តាំងពីសាមញ្ញជនរហូតដល់ ឯកឧត្តម លោកជំទាវ ឧកញ៉ា អ្នកឧកញ៉ា។
ក្រៅពីវត្តមានរបស់ភ្ញៀវកិត្តិយសដែលជាសាមញ្ញជនយ៉ាងច្រើនកុះករ ងាកមកសិល្បករដែលបុគ្គលពោរពេញទៅដោយសិល្បៈនៃការស្លៀកពាក់ក៏ច្រើនហូរហៀដែរ ព្រោះថា គូស្វាមី ភរិយាថ្មីវ័យក្មេងទាំងពីរ ក៏ជាមនុស្សមានទំនាក់ទំនងល្អនៅក្នុងសង្គមសិល្បៈដែរ។
វត្តមានសិល្បការិនីល្បីៗរបស់កម្ពុជា បាននាំមកជាមួយនូវម៉ូតសំលៀកបំពាក់រដូវការ ជាច្រើនម៉ូត ស្អាតៗ និងភាពទាក់ទាញរៀងៗខ្លួន។ ដូច្នេះបន្ទាប់ពីបានទស្សនាម៉ូតរបស់ភ្ញៀវកិត្តិយសទូទៅហើយ ក្រឡេកមើល Fashion រដូវការរបស់តារាស្រីល្បីៗម្ដង៕