• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ក្រុមហ៊ុន Visa ក្រើនរំលឹកដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នក្នុងរដូវកាលទិញទំនិញសម្រាប់ថ្ងៃឈប់សម្រាក

by Socheat
អង្គារ ធ្នូ 19th, 2023
in បច្ចេកវិទ្យា និងនវានុវត្តន៍
325
SHARES
Share on FacebookShare on Twitter

ក្រុមហ៊ុន Visa ដែលជាក្រុមហ៊ុនបច្ចេកវិទ្យាទូទាត់សាច់ប្រាក់តាមប្រព័ន្ធឌីជីថល​ឈានមុខគេ បានចេញផ្សាយពីរបាយការណ៍ស្តីពីការគំរាមកំហែងក្នុងរដូវកាលវិស្សមកាលរបស់ខ្លួន ដោយព្យាករណ៍ពីការកើនឡើងនូវសកម្មភាពក្លែងបន្លំ ដែលផ្តោតលើប្រតិបត្តិការនៃការប្រើប្រាស់កាតដោយផ្ទាល់ card-present (CP)  និងតាមអ៊ីនធើណេត card-not-present (CNP) ។ របាយការណ៍ថ្មីនេះ បានព្យាករណ៍ពីរលកនៃការក្លែងបន្លំដែលផ្តោតលើអ្នកប្រើប្រាស់កាត ក្នុងការទិញទំនិញតាមអ៊ិនធើណេត និងទិញទំនិញដោយផ្ទាល់ ចន្លោះពី ខែ វិច្ឆិកា ឆ្នាំ ២០២៣ ដល់ ខែ មករា ឆ្នាំ ២០២៤ ដោយសារតែការកើនឡើងយ៉ាងឆាប់រហ័សនៃការបញ្ជាទិញតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិច (eCommerce) និងការចំណាយដោយផ្ទាល់នៅតាមបណ្តាហាងលក់រាយ និងបដិសណ្ឋារកិច្ច។ នៅថ្ងៃនេះ ក្រុមហ៊ុនVisa ក៏នឹងបង្ហាញពីទម្លាប់ទាំង១០ ដែលអ្នកប្រើប្រាស់អាចអនុវត្តតាម ដើម្បីធ្វើការបញ្ជាទិញដោយគ្មានការបារម្ភ និងមានសុវត្ថិភាពខ្ពស់។

តាមរយៈការវិភាគទិន្នន័យ និងប្រតិបត្តិការកន្លងមក បានបង្ហាញពីការឆ្លៀតឱកាសរបស់ឧក្រិដ្ឋជន ដែលបានកំណត់គោលដៅសម្រាប់វាយលុកលើអ្នកប្រើប្រាស់ក្នុងរដូវវិស្សមកាល។ ទិន្នន័យរបស់ ក្រុមហ៊ុន Visa បានបង្ហាញថា អត្រាក្លែងបន្លំសម្រាប់ប្រភេទពាណិជ្ជកម្ម[1] ដែលងាយរងគ្រោះបំផុត បានកើនឡើងយ៉ាងខ្លាំងអំឡុងពេលវិស្សមកាលឆ្នាំ ២០២២ ដោយមានការកើនឡើងលើសពីមធ្យមភាគនៃថ្ងៃធម្មតា ១១ភាគរយ នឹង កើនឡើង ៨​ ភាគរយ ខ្ពស់ជាងរដូវកាលវិស្សមកាលឆ្នាំមុន។​ តាមរយៈរបាយការណ៍ដដែលក៏បានក្រើនរំលឹកដល់អ្នកប្រាស់ ពីគោលដៅរបស់ឧក្រិដ្ឋជន ដោយពួកគេសំដៅលើអ្នកប្រើប្រាស់ទាំងឡាយណាដែលមានចំណាប់អារម្មណ៍ស្វែងរកអំណោយ និងការផ្តល់ជូនពិសេសៗសម្រាប់រដូវកាលវិស្សមកាល។ ចំណុចសំខាន់ៗនៅក្នុងរបាយការណ៍រួមមាន៖

  • ការក្លែងបន្លំតាមរយៈឌីជីថល (Digital Skimming)៖ ការកើនឡើងនៃការទិញទំនិញតាមអ៊ីនធើណេត បានផ្តល់ឱកាសកាន់តែច្រើនសម្រាប់ជនបោកប្រាស់ក្នុងការលួចយកទិន្នន័យគណនី និងរកប្រាក់ពីពាណិជ្ជករលក់ដូរតាមរយៈពាណិជ្ជកម្មអេឡិចត្រូនិច (eCommerce)។
  • ការឆបោកដោយប្រើប្រាស់វិស្វកម្មបណ្តាញសង្គម៖ ជាមួយនឹងការកើនឡើងនៃបញ្ញាសិប្បនិម្មិត (AI) ប៉ុន្មានឆ្នាំកន្លងមកនេះ បានផ្តល់លទ្ធភាពឲ្យឧក្រិដ្ឋជនកាន់តែមានភាពងាយស្រួលក្នុងការបង្កើតការឆបោកដែលកាន់តែទំនើប ដែលអ្នកប្រើប្រាស់ពិបាកក្នុងការបែងចែក​។ លើសពីនេះ ពួកគេបានប្រើប្រាស់ល្បិចបោកបញ្ឆោត តាមរយៈការតម្លើងគេហរទំព័រ ធ្វើការផ្សព្វផ្សាយពាណិជ្ជកម្មមិនប្រក្រតី និងតម្លើងកម្មវិធីរុករក (SEO) ដើម្បីទាក់ទាញជនរងគ្រោះឲ្យចូលទៅកាន់គេហទំព័រលក់រាយ ឬសេវាកម្មក្លែងក្លាយរបស់ពួកគេ។
  • ការក្លែងបន្លំតាមរយៈម៉ាស៊ីន ATM និង ម៉ាស៊ីនឆូតកាត៖ គួរមានការប្រុងប្រយ័ត្នអំឡុងពេលប្រើប្រាស់ម៉ាស៊ីន ATM ឬនៅពេលដែលអ្នកស្ថិតនៅក្នុងហ្វូងមនុស្សដែលមានការកើនឡើង ខណៈដែលអ្នករង់ចាំទិញទំនិញនៅតាមបណ្តារហាងនានា ពីព្រោះឧក្រិដ្ឋជនអាចដាក់គោលដៅរបស់ពួកគេនៅតាមស្ថានីយទាំងនោះ។
  • ការក្លែងបន្លំលេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP Bypass )៖ ក្រុមហ៊ុន Visa បានកំណត់អត្តសញ្ញាណ តាមរយៈការ ផ្តល់ឲ្យអ្នកប្រើប្រាស់នូវលេខសម្ងាត់ ដែលជាលេខកូដផ្ទេរប្រាក់ ឬលេខកូដផ្ទៀងផ្ទាត់ (OTP) ដើម្បីទទួលបានសិទ្ធិចូលប្រើគណនីរបស់ម្ចាស់កាត​។ ការក្លែងបន្លំបែបនេះ ជាទូទៅឧក្រិដ្ឋជនបានផ្ញើលេខសម្ងាត់សម្រាប់ផ្ទៀងផ្ទាត់ (OTP)  ទៅជនរងគ្រោះ ដែលមើលទៅហាក់បីដូចជាត្រូវបានតភ្ជាប់ជាមួយនឹងការទិញទំនិញដែលអ្នកប្រើប្រាស់ចង់បាន។
  •  ចោរលួច៖ សូមរក្សាការប្រុងប្រយ័ត្ននៅទីកន្លែងដែលមានមនុស្សច្រើន ដូចជាតាមបណ្តាហាងលក់ទំនិញ និងផ្សាទំនើប ឬទីចំណតរថយន្តជាដើម ដោយឧក្រិដ្ឋជនអាចព្យាយាមឆក់ទូរស័ព្ទ ឬកាតបង់ប្រាក់ពីអ្នកដោយផ្ទាល់។

អ្នកស្រី Ivana Tranchini  នាយិកាគ្រប់គ្រងក្រុមហ៊ុន Visa ប្រចាំប្រទេសកម្ពុជា បានមានប្រសាសន៍ថា៖ “នៅពេលដែលការប្រារព្ធពិធីចូលឆ្នាំថ្មីខិតចូលមកដល់ក្នុងប្រទេសកម្ពុជា អ្នកប្រើប្រាស់កំពុងបង្កើនការចំណាយរបស់ពួកគេ ប៉ុន្តែវាមានសារៈសំខាន់ណាស់ដែលត្រូវក្រើនរំលឹកពួកគាត់ឲ្យមានការប្រុងប្រយ័ត្ននឹងការក្លែងបន្លំផ្នែកហិរញ្ញវត្ថុ”។ អ្នកស្រីបន្តទៀតថា៖“កាលពីដើមឆ្នាំនេះ ធនាគារជាតិនៃកម្ពុជាបានជំរុញសាធារណៈជនឱ្យទទួលយកការអប់រំផ្នែកហិរញ្ញវត្ថុ ដើម្បីជាខែលសម្រាប់ការពារនឹងការក្លែងបន្លំ ហើយយើងសូមអបអរសាទរ និងគាំទ្រនូវវិធានការរបស់អាជ្ញាធរដើម្បីទប់ស្កាត់ការឆបោកទាំងនោះ។ សម្រាប់ក្រុមហ៊ុន Visa ការផ្តល់សិទ្ធិអំណាចដល់អ្នកប្រើប្រាស់ជាមួយនឹងដំណោះស្រាយទូទាត់ឌីជីថលប្រកបដោយសុវត្ថិភាព និងគួរឱ្យទុកចិត្តបាន គឺជាអាទិភាពចម្បងរបស់យើង។ យើងផ្តល់ការត្រួតពិនិត្យ រាល់ការគំរាមកំហែង ២៤/៧ និងផ្តល់នូវការការពារកាន់តែប្រសើរឡើងសម្រាប់ប្រតិបត្តិការដែលធ្វើឡើងតាមអ៊ីនធើណេត និងនៅតាមហាងលក់រាយ ហេតុដូច្នេះហើយ ម្ចាស់ Visa កាត នៅកម្ពុជាអាចធានាបានថា ការទូទាត់របស់ពួកគេត្រូវបានការពារដោយបណ្តាញសកលដែលមានសុវត្ថិភាពខ្ពស់បំផុត។

ទម្លាប់ទាំង ១០ ដើម្បីជួយដល់អតិថិជន អាចទិញទំនិញប្រកបដោយសុវត្ថិភាព

ដើម្បីរក្សាបាននូវសុវត្ថិភាព ក្រុមហ៊ុន Visa សូមណែនាំនូវ ទម្លាប់ទាំង១០ យ៉ាង ល្អបំផុតសម្រាប់អ្នកប្រើប្រាស់ដែលមានគម្រោងទិញទំនិញក្នុងរដូវវិស្សមកាលនេះដើម្បីយកមកអនុវត្ត។ ខាងក្រោមគឺជាសម្រង់ចំណុចសំខាន់ៗដកស្រង់ចេញពីគន្លឹះទាំងនោះ៖

  • ពិនិត្យមើលសាឡើងវិញនូវកេរ្តិ៍ឈ្មោះ និងភាពត្រឹមត្រូវរបស់អ្នកលក់រាយ៖ ជ្រើសអ្នកលក់រាយដែលអ្នកធ្លាប់ជឿទុកចិត្ត នឹងស្គាល់ច្បាស់។ ប្រសិនបើអ្នកកំពុងពិចារណាទិញពីហាងដែលអ្នកមិនធ្លាប់ស្គាល់ សូមធ្វើការស្រាវជ្រាវមួយចំនួន ដើម្បីពិនិត្យមើលកេរ្តិ៍ឈ្មោះ និងភាពត្រឹមត្រូវរបស់ពួកគេមុននឹងដាក់បញ្ជាទិញ។
  • រក្សាព័ត៌មានផ្ទាល់ខ្លួនរបស់អ្នក៖ ត្រូវប្រាកដថាគេហទំព័រដែលអ្នកកំពុងប្រើប្រាស់ មានប្រព័ន្ធបច្ចេកវិទ្យាការពារសុវត្ថិភាព។ នៅពេលដែលអ្នកទូទាត់លុយ អសយដ្ឋាននៃគេហទំព័រនោះ គួរតែចាប់ផ្តើមដោយ “https://”។ “s”  នៅទីនេះគឺតំណាងឱ្យសុវត្ថិភាព នឹងមានន័យថាទិន្នន័យរបស់អ្នកកំពុងត្រូវបាន អ៊ិនគ្រីប និងផ្ញើតាមតំណភ្ជាប់ដែលមានសុវត្ថិភាព។
  • ជៀសវាងប្រើប្រាស់ Wi-Fi សាធារណៈ រាល់ពេលដែលអ្នកទិញទំនិញ៖ បណ្តាញ Wi-Fi សាធារណៈជារឿយៗមិនមានសុវត្ថិភាព ដែលបង្ករលក្ខណៈងាយស្រួលសម្រាប់ពួកឧក្រិដ្ឋជនបច្ចេកវិទ្យាចូលលួចយកទិន្នន័យរបស់អ្នក។ គប្បីប្រើប្រាស់អ៊ីនធើណេតឯកជនដែលមានសុវត្ថិភាពជានិច្ច នៅរាល់ពេលដែលអ្នកធ្វើការបញ្ជាទិញ។
  • មានការប្រុងប្រយ័ត្នខ្ពស់ចំពោះការផ្តល់ជូនណាមួយ ដែលមើលទៅដូចជាអស្ចារ្យលើសពេក៖ ការផ្សាយពាណិជ្ជកម្មនៅលើ        គេហទំព័រ និងតាមរយៈសារអ៊ីម៉ែលដែលអ្នកមិនបានស្នើសុំ ដែលបង្ហាញពីតម្លៃទាបខុសពីធម្មតាសម្រាប់ប្រភេទទំនិញដែលមានតម្លៃខ្ពស់។ អ្នកប្រើប្រាស់គួរមានប្រុងប្រយ័ត្ននឹងដាក់ការសង្ស័យចំពោះប្រភេទនៃការប្រូម៉ូសិនបែបនេះ។

សម្រាប់ក្រុមហ៊ុន Visa សុវត្ថិភាព និងទំនុកចិត្ត គឺជាអាទិភាពចម្បង។ ក្នុងរយៈពេលប្រាំឆ្នាំកន្លងមកនេះ ក្រុមហ៊ុនបានវិនិយោគជាង ១0 ពាន់លានដុល្លារ លើបច្ចេកវិទ្យា រួមទាំងការកាត់បន្ថយការក្លែងបន្លំ និងបង្កើនសុវត្ថិភាពនៅក្នុងបណ្តាញ។ អ្នកឯកទេសជំនាញជាងមួយពាន់នាក់ ធ្វើការពេញ ២៤ម៉ោង ៧ថ្ងៃក្នុងមួយសប្តាហ៍ ៣៦៥ថ្ងៃក្នុងមួយឆ្នាំ ដើម្បីការពារបណ្តាញរបស់ក្រុមហ៊ុន Visa ពីមេរោគ malware មិនឲ្យមានការវាយប្រហារពី zero-day attacks និងការគំរាមកំហែងពីការក្លែងបន្លំនានា។ ជាការពិត ក្នុងរយៈពេលប្រាំមួយខែដំបូងនៃឆ្នាំ ២០២៣ ក្រុមហ៊ុន Visa បានជួយទប់ស្កាត់យ៉ាងសកម្មលើការក្លែងបន្លំ បានចំនួន ៣០ពាន់លានដុល្លារ ដោយការពារមនុស្សជាច្រើន ដែលមិនធ្លាប់ដឹងថាពួកគេជាជនរងគ្រោះដែលអាចប្រឈមហានិភ័យលើប្រតិបត្តិការក្លែងបន្លំ។ យើងលើកទឹកចិត្តដល់អ្នកប្រើប្រាស់ឱ្យមានការប្រុងប្រយ័ត្នក្នុងរដូវកាលនេះ ហើយគិតឲ្យបានច្បាស់លាស់និងម៉ត់ចត់អំពីកន្លែងដែលពួកគេកំពុងទិញទំនិញ នឹងបុគ្គលដែលពួកគេចែករំលែកព័ត៌មានផ្ទាល់ខ្លួនជាមួយ ដើម្បីរក្សាបាននូវសុវត្ថិភាព។


[1] ប្រភេទអាជីវកម្មដែលងាយរងគ្រោះ រួមមាន អាជីវកម្មខាងតុបតែងលម្អ និងផ្គត់ផ្គង់សម្ភារៈជួសជុលគេហដ្ឋាន ទូរគមនាគមន៍ ការជួញដូរពីអាជីវកម្មមួយទៅអាជីវកម្មមួយទៀត ការថែទាំសុខភាព អាជីវកម្មលក់រថយន្ត ការកម្សាន្ត ការអប់រំ និងកិច្ចការរដ្ឋាភិបាល អាជីវកម្មទាក់ទងនឹងបដិសណ្ឋាកិច្ច ធានារ៉ាប់រង ក្រុមហ៊ុនអាកាសចរណ៍ និង ឱសថស្ថាន។ល។

អត្ថបទ៖ ក្រុមហ៊ុន

Tags: featured
Previous Post

Olivia Kong – ហ៊ានស្រម៉ៃ នឹងព្យាយាមតស៊ូរហូតដល់ក្លាយជាការពិត!

Next Post

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN1

Socheat

Socheat

sereirith@reddot.com.kh

Related Posts

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា
បច្ចេកវិទ្យា និងនវានុវត្តន៍

ក្រុមហ៊ុន Visa តែងតាំង អ្នកស្រី Lisa Sargent ជានាយិកាគ្រប់គ្រងថ្មី ប្រចាំប្រទេសកម្ពុជា

by Choraney Duong
អង្គារ មេសា 1st, 2025
ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល
បច្ចេកវិទ្យា និងនវានុវត្តន៍

ថ្នាលឌីជីថលចុះឈ្មោះអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ គឺដើម្បីជួយដល់បងប្អូនសេដ្ឋកិច្ចក្រៅប្រព័ន្ធ ឱ្យកាន់តែមានប្រសិទ្ធភាព និងរហ័សទាន់ពេល

by Ken My
អង្គារ ធ្នូ 17th, 2024
ធនាគារជាតិនៃកម្ពុជាស្នើភាគីចិនគាំទ្រការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរវាងកម្ពុជា និងចិន
បច្ចេកវិទ្យា និងនវានុវត្តន៍

ធនាគារជាតិនៃកម្ពុជាស្នើភាគីចិនគាំទ្រការតភ្ជាប់ប្រព័ន្ធទូទាត់ឆ្លងដែនរវាងកម្ពុជា និងចិន

by Ken My
អង្គារ ធ្នូ 10th, 2024
កម្មវិធី Cyberport Entrepreneurship Programs ឆ្នាំ 2024 ត្រូវបានបញ្ចប់ដោយជោគជ័យ
បច្ចេកវិទ្យា និងនវានុវត្តន៍

កម្មវិធី Cyberport Entrepreneurship Programs ឆ្នាំ 2024 ត្រូវបានបញ្ចប់ដោយជោគជ័យ

by ChiChi
សុក្រ ធ្នូ 6th, 2024
Load More
Next Post

ក្រសួងសុខាភិបាលបានចេញសេចក្តីប្រកាសព័ត៌មានស្តីពីការរកឃើញវីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទ Omicron JN1

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.