តើអ្នកជាមនុស្សដែលក្រោកពីគេងលឿន ឬ គេងទ្រមក់នៅពេលព្រឹក?
តើអ្នកធ្លាប់ចុចបិទនាឡិការោទិ៍ប៉ុន្មានដង?
តើអ្នកតែងតែទៅធ្វើការ ឬទៅសាលារៀនយឺតពេលមែនទេ?
ជម្នះទម្លាប់អាក្រក់ទាំងនេះ បើទោះបីវាមិនមែនជាបញ្ហាធំដុំក៏ពិតមែនប៉ុន្តែបើអ្នកនៅតែអូសបន្លាយវេលាពេលព្រឹកដ៏ស្រស់ស្រាយឥតប្រយោជន៍តទៅទៀត អ្នកនឹងខាតពេលធ្វើរឿងដែលមានន័យជាច្រើននៅក្នុងពេលពេញមួយថ្ងៃនៃដំណើរជីវិតរបស់អ្នក។
ខាងក្រោមនេះគឺជាគន្លឹះដ៏មានប្រយោជន៍ដែលអាចជួយអ្នកឱ្យចាប់ផ្តើមថ្ងៃថ្មី នាពេលព្រឹកដ៏ស្រស់ស្រាយ ៖
- លុបលាងមុខដោយប្រើទឹកត្រជាក់ ឬងូតទឹកសម្អាតខ្លួន
ទឹកត្រជាក់គឺពិតជាផ្តល់នូវអារម្មណ៍ពិសេសអាចដាស់រាងកាយរបស់អ្នក និងធ្វើឱ្យអ្នកចង់ភ្ញាក់ឡើងពីព្រឹកព្រលឹម
- សូមកុំទទួលទានអាហារសម្រន់នៅពេលយប់ជ្រៅ
ប្រសិនបើរាងកាយរបស់អ្នករំលាយអាហារដែលអ្នកទទួលទានកាលពីយប់ជ្រៅ នោះថ្ងៃថ្មីរបស់អ្នកនឹងចាប់ផ្តើមដោយភាពខ្ចិលច្រអូស។ សូមជៀសវាងទទួលទានអាហារនៅពេលយប់ជ្រៅ ដូច្នេះរាងកាយរបស់អ្នកនឹងទាមទារអាហារនៅពេលព្រឹក។
- កំណត់នាឡិការោទិ៍នៅផ្នែកម្ខាងទៀតនៃបន្ទប់
ស្តាប់ទៅអ្នកអាចនឹងគួរឱ្យអស់សំណើច ប៉ុន្តែអ្នកគួរតែសាកល្បងព្រោះការប្រើប្រាស់វិធីនេះអ្នកត្រូវក្រោកដើរ ដើម្បីទៅបិទសំលេងរោទិ៍ ដោយរយៈពេលនោះ វានឹងនាំឲ្យអ្នកស្វាងងងុយគេង។
- ដាក់ស្លឹកជីអង្កាមនៅក្នុងមាត់
រសជាតិហឹរនៃស្លឹកជីអង្កាមធ្វើឱ្យអ្នកភ្ញាក់ស្មារតី និងធ្វើឱ្យអ្នកមានអារម្មណ៍ស្វាហាប់។
- ពត់ខ្លួន
ការពត់ខ្លួននៅពេលព្រឹកអាចពង្រឹងរាងកាយ និងជួយធ្វើឱ្យអាវៈយវៈទាំងអស់ត្រៀមរួចជាស្រេចក្នុងការធ្វើចលនា។
- ម៉ាស្សាដៃ
ប្រអប់ដៃ និងកដៃគឺជាកន្លែងដែលងាយរងប្រតិកម្ម ហើយវិធីនេះអាចជួយដាស់ស្មាររតីរបស់អ្នកសម្រាប់ថ្ងៃថ្មី។
- ស្តាប់ចម្រៀងដែលអ្នកចូលចិត្ត
ការច្រៀងអាចមានប្រតិកម្មដល់ខួរក្បាល រីឯសំលេងនឹងធ្វើឱ្យចិត្តរបស់អ្នករីករាយ។ ចូរជ្រើសយកបទចម្រៀងមួយណាដែលអ្នកចូលចិត្ត ដើម្បីជាជំនួយទឹកចិត្តក្នុងការក្រោកពីដំណេក។
- បោះខ្នើយ និងភួយនៅក្នុងបន្ទប់របស់អ្នក
ធ្វើបែបនេះដើម្បីជួយខ្លួនអ្នកប្រឆាំងនឹងការចង់គេងទៅវិញ។
- ខាំផ្លែក្រូចឆ្មា
អ្នកនឹងស្វាងងងុយយ៉ាងពិតប្រាកដ ប៉ុន្តែអ្នកអាចនឹងទទួលបានរសជាតិជូរ។
- ធ្វើលំហាត់ប្រាណ
ធ្វើឱ្យសារធាតុ Endorphin មានចលនាជាមួយនឹងការធ្វើលំហាត់ប្រាណ យូហ្គា ឬគ្រាន់តែលោតចុះឡើង២ទៅ៣ដង។
- មានពន្លឺព្រះអាទិត្យចូលមកក្នុង បន្ទប់
ភាពងងឹតអាចធ្វើឱ្យអ្នកនៅតែចង់គេងបន្ត។ ពន្លឺនឹងជួយធ្វើឱ្យអ្នកមើលឃើញថ្ងៃថ្មីយ៉ាងច្បាស់ដូច្នេះសូមបើកវាំងនន ឬបើកភ្លើងក្នុងបន្ទប់របស់អ្នក។
- ភ្ញាក់ដោយសារក្លិនកាហ្វេ
ទទួលទានការហ្វេអាចពញ្ញាក់អារម្មណ៍និងប្រព័ន្ធរំលាយអាហាររបស់អ្នកឱ្យមានការដំណើរបន្ទាប់ពីការសម្រាករយៈពេលមួយយប់ហើយ។ ជាតិកាកសរសៃនិងស្ករធម្មជាតិក្នុងជាតិកាហ្វេអ៊ីននៅក្នុងការហ្វេគឺជាវិធីដ៏ល្អក្នុងការចាប់ផ្តើមថ្ងៃថ្មី។
- ជំនួយពីសត្វចិញ្ចឹម
សត្វចិញ្ចឹមដ៏គួរឱ្យស្រឡាញ់គឺជាមធ្យោបាយដ៏អស្ចារ្យក្នុងការដាស់អ្នកពីដំណេក ទោះដោយការថើប ឬដោយសារសត្វចិញ្ចឹមរបស់អ្នកត្រូវការការដើរលេងនៅខាងក្រៅផ្ទះក៏ដោយ។ នៅពេលវត្ថុមានជីវិតមួយពឹងផ្អែកលើអ្នក នោះអ្នកនឹងត្រូវបង្ខំចិត្តក្រោកពីដំណេកដើម្បីបំពេញឱ្យពួកគេ។