ក្លិនដែលស្រង់តាមរយៈច្រមុះ គឺត្រូវបានផ្សារភ្ជាប់ជាមួយនឹងការចងចាំ ម្យ៉ាងទៀតប្រព័ន្ធ Olfactory របស់មនុស្សក៏បានភ្ជាប់យ៉ាងជិតស្និទ្ធទៅនឹងខួរក្បាល ហើយនេះគឺជាមូលហេតុដែលការជ្រើសរើសក្លិនប្រចាំកាយគឺជារឿងសំខាន់។
ក្លិនក្រអូបដ៏ទាក់ទាញ បង្កប់នូវមនោសញ្ចេតនាដ៏ជ្រាលជ្រៅនៃមនុស្សម្នាក់ៗ ហើយការជ្រើសរើសទឹកអប់ប្រើប្រាស់ដើម្បីឆ្លុះបញ្ចាំងអំពីការចងចាំអនុស្សាវរីយ៍ អត្តសញ្ញាណផ្ទាល់ខ្លួន ជាពិសេស ក្លិនក្រអូបនៃទឹកអប់អាចប្រាប់អំពីដំណើររឿងកត់ចំណាំ និងជាភាពទាក់ទាញធំបំផុត ពិសេសសម្រាប់មនុស្សស្រី។
នេះហើយជាមូលហេតុដែល ផ្កាម្លិះ និងផ្លែ Apricots អាចពាំនាំយើងទៅកាន់ Riviera អមជាមួយព្រះអាទិត្យលិចយ៉ាងស្រស់ស្អាត ឬក្លិនរុក្ខជាតិ Vetiver អាចរំលឹកយើងអំពីការភ្លៀងនារដូវក្តៅ និងគិតអំពីការដើរលេងតាមឆ្នេរមាត់សមុទ្រ នៅពេលដែលយើងធុំក្លិនវ៉ានីឡាមានស្រទាប់អូហ្សូន។
- Gucci
Collection ថ្មីរបស់ Gucci Flora គឺ Gucci Flora Gorgeous Orchid Eau de Parfum ដែលវាជាក្លិនក្រអូបប្រហើរផលិតឡើងតំណាងភាពជាស្ត្រី មានថាមពល និងឥទ្ធិពលខ្លាំងក្លា នេះមានន័យថាវាជាការជម្រុញទឹកចិត្តស្ត្រីគ្រប់រូបដើរតាមសុបិន ហើយរស់នៅក្នុងជីវិតដែលពួកគេពេញចិត្ត។ Gucci Flora Gorgeous Orchid Eau de Parfum មាននិមិត្តសញ្ញានៃក្រអូបតាមបែបវ៉ានីឡាផ្កាអ័រគីដេ ពោរពេញទៅដោយភាពស្រស់ស្រាយ។
- Dior
ទឹកអប់ Dior Collection មួយនេះត្រូវបានបំផុសឈុតសម្លៀកបំពាក់ដោយការប្រមូល Dioriviera 2024 ចំពោះរដូវកាលថ្មីសម្រាប់នារីគ្រប់រូប។ សម្លៀកបំពាក់ពណ៌ទឹកក្រូចដ៏រស់រវើក គឺជាផ្កា “Jasmin des Anges” ជាក្លិនក្រអូបពីរូបរាងនៃព្រះអាទិត្យរបស់ផ្លែ Apricots លាយជាមួយទឹកឃ្មុំ និងក្លិនផ្កាម្លិះ។
- Louis Vuitton
Louis Vuitton បានចាប់យករស្មីសំយោគនៅក្នុងដបទឹកអប់ជាមួយនឹងក្លិន LVERS គឺជាក្លិនដំបូងបំផុតរបស់ Pharrell Williams រួមមាន៖ A Golden Nectar of Fresh Grass, Warm Earth and Forest Trees។
- Chanel
ក្លិនក្រអូបបែបបុរាណនេះ អាចបញ្ជាក់អំពីការចងចាំរបស់យើង មានថាមពលក្នុងការបង្កើតស្នាមញញឹម ព្រមទាំងរំលឹកអារម្មណ៍អំពីការធ្វើដំណើរកំសាន្តឆ្ងាយៗ បង្កើតរូបភាពស្អាតៗ។ ម៉ាក Chanel N°5 L’Eau គឺជារូបតំណាងធ្វើឱ្យមានភាពស្រស់ស្រាយ បង្កប់នូវភួងផ្កាដ៏រស់រវើក ហើយមានភាពទាក់ទាញដែលមិនអាចប្រៀបផ្ទឹមបាន។