ខ្ញី គឺជាប្រភេទបន្លែឬសមើមមួយប្រភេទដែលគេនិយមយកទៅចម្អិនជាមុខម្ហូប ឬឆុងជាតែសុខភាព ព្រោះវាបានបន្ថែមក្លិនក្រអូបដល់អាហារ និងមានរសជាតិផ្អែមពីធម្មជាតិចំណែកអ្នកខ្លះទៀតបរិភោគខ្ញីទាំងដុំតែម្តង។
ការទទួលទានខ្ញីអាចជួយកាត់បន្ថយជាតិ Fermentation ការទល់លាមក និងបន្ថយហានិភ័យនៃការហើមពោះ ឬមានខ្យល់ក្នុងពោះវៀនធំ ដោយសារខ្ញីមានជាតិ Gingerol ដែលជាសមាសធាតុធម្មជាតិនៃឫសខ្ញី និងមានសារធាតុប្រឆាំងអុកស៊ីតកម្មខ្ពស់។ ម៉ូលេគុលទាំងនេះជួយគ្រប់គ្រងរ៉ាឌីកាល់សេរី ដែលជាសមាសធាតុបំផ្លាញកោសិកានៅក្នុងសរីរាង្គកាយពេលដែលចំនួនរបស់វាកើនឡើងខ្ពស់ពេក។
សូមអាន 10 ចំណុចខាងក្រោមនេះ ដែលជាអត្ថប្រយោជន៍ដ៏អស្ចារ្យរបស់ខ្ញីចំពោះសុខភាពរាងកាយ ៖
1. កាត់បន្ថយការក្អួតចង្អោរ និងជំរុញឱ្យមានការបន្ទោរបង់ងាយស្រួល
2. ខ្ញី មានសារប្រយោជន៍ចំពោះស្រ្តីមានផ្ទៃពោះ វាប្រៀបដូចជាឱសថទិព្វចំពោះស្រ្តីពោះធំ ដោយថាមពលនៃខ្ញីអាចបន្ធូរបន្ថយ “អាការឈឺពោះ”
3. បំបាត់អាការហើមពោះ និងខ្យល់ក្នុងពោះដែលធ្វើឱ្យមានការចុកឆ្អល់
4. ជួយដល់ប្រព័ន្ធរំលាយអាហារដំណើរការបានស្រួល មិនទល់លាមក
5. ប្រឆាំងនឹងការរលាក ដូចជា ការរលាកសន្លាក់រ៉ាំរ៉ៃ ឬរលាកផ្លូវដង្ហើម
6. អាចជួយរក្សាទម្ងន់ឱ្យនៅថេរ និងជួយក្នុងការសម្រកគីឡូផងដែរ
7. ព្យាបាលពីជំងឺផ្តាសាយ និងឈឺក កណ្តាស់ ស្អកជាដើម
8. កាត់បន្ថយសម្ពាធឈាមឡើងខ្ពស់ និងធ្វើឱ្យចង្វាក់បេះដូងដំណើរការបានល្អ
9. អាចជួយកាត់បន្ថយការឈឺចុកចាប់កំឡុងពេលមកវដ្តរដូវរបស់ស្រ្តី
10. បន្ថយហានិភ័យនៃការកើតជំងឺមហារីកផ្សេងៗ