• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

គន្លឹះថែរក្សាស្បែក ក្នុងកំឡុងរដូវធ្លាក់ខ្យល់ត្រជាក់

by Pisey Dim
ព្រហស្បតិ៍ វិច្ឆិកា 21st, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

រដូវធ្លាក់ខ្យល់បានឈានចូលមកដល់ហើយ… អាកាសធាតុប្រែប្រួលទាំងស្រុង ខ្យល់ត្រជាក់ចាប់ផ្តើមធ្លាក់ ហើយបរិយាកាសក៏ចាប់ផ្តើមមានសំណើម។

នៅក្នុងកំឡុងរដូវរងា ស្បែករបស់អ្នកអាចនឹងប្រឈមជាមួយបញ្ហាមួយចំនួន ដូចជា ស្ងួតខ្លាំង ប្រេះប្រកា ឡើងក្រហម មានអាការៈរលាក និងគ្មានសំណើមជាដើម។ ហេតុដូច្នេះហើយ រឿងចាំបាច់បំផុត ដែលអ្នកគួរធ្វើ គឺកែសម្រួលទម្លាប់ថែរក្សាស្បែករបស់អ្នក ដើម្បីរក្សាវាឲ្យមានផាសុកភាពល្អ និងភ្លឺថ្លា។

តស់! មកស្វែងយល់ពីអំពីរបៀបថែទាំសុខភាពស្បែក និងវិធីសាស្ត្រក្នុងការជ្រើសរើសសារធាតុផ្សំ ប្រភេទណា ដែលសាកសមសម្រាប់ស្បែកក្នុងលក្ខខណ្ឌអាកាសធាតុបែបនេះ៖

ចៀសវាងការស្រ្កាប់ ឬខាត់ស្បែកច្រើនលើសពេក

ការស្រ្កាប់ ឬខាត់ស្បែក អាចជួយកម្ចាត់កោសិកាស្បែកងាប់ និងជម្រុញការផ្លាស់ប្តូរកោសិកាថ្មីៗក៏ពិតមែន ប៉ុន្តែនៅក្នុងរដូវធ្លាក់ខ្យល់ត្រជាក់ អ្នកមិនគួរធ្វើវាញឹកញាប់ពេកទេ ព្រោះវាអាចកម្ចាត់ប្រេងធម្មជាតិនៃស្រទាប់ស្បែក ដែលបណ្តាលឱ្យវាកាន់តែស្ងួត និងបង្កការរលាក។

ការដុសសម្អាតស្បែកខ្លាំងៗពេក

ការដុសសម្អាតស្បែកខ្លាំងៗហួសកម្រិតពេក អាចកម្ចាត់ប្រេងធម្មជាតិលើស្បែក និងរំខានដល់ការលូតលាស់របស់កោសិការល្អ នឹងអាចបណ្តាលឱ្យខូចរបាំងស្បែក ធ្វើឲ្យស្បែកស្ងួត និងរលាក។
គន្លឹះ៖ សូមជ្រើសរើសផលិតផលណាដែលគ្មាន សារធាតុស៊ុលហ្វាត ឬជាតិអាល់កុល។

លាបក្រែមផ្តល់ជាតិសំណើមជាប្រចាំថ្ងៃ

អ្នកគួរតែលាបក្រែមផ្តល់ជាតិសំណើមឱ្យបានជាប់លាប់ជារៀងរាល់ថ្ងៃ ហើយប្រសិនបើអ្នកមានស្បែកងាយប្រតិកម្ម សូមជ្រើសរើសក្រែមផ្តល់សំណើមណាដែលគ្មានក្លិនក្រអូប ឬសារធាតុឡាណូលីន។ គន្លឹះសំខាន់ដែលអ្នកគួធ្វើ គឺលាបផ្ទាល់ទៅលើស្បែកកំពុងសើមតិចៗ បន្ទាប់ពីងូតទឹក។

ជ្រើសរើសក្រែមផ្តល់ជាតិសំណើមឱ្យបានត្រឹមត្រូវ

សូមចៀសវាងផលិតផលណាដែលមានសារធាតុផ្សំ ដែលបង្កការរលាកដូចជា សារធាតុ Retinoids, អាស៊ីត Exfoliating, និងវីតាមីន C។ បន្ថែមពីនេះ សូមស្វែងរកក្រែមផ្តល់ជាតិសំណើមដែលមានធាតុផ្សំដែលមានវាស់កម្រិតត្រឹមត្រូវាតាមស្តង់ដា។ សារធាតុដែលគួរស្វែងរកនៅក្នុងផលិតនោះមាន ទាំងនេះ ៖

• ឌីមេទីកុន (Dimethicone)

• គ្លីសេរីន (Glycerin)

• អាស៊ីត Hyaluronic

• ប្រេងសំណើម រួមមានដូចជា ប្រេង jojoba និងប្រេងរ៉ែធម្មជាតិ

• ឡាណូលីន (Lanolin)

• Petrolatum

• Shea Butter

ការប្រើប្រាស់ឡេការពារកម្តៅថ្ងៃ (Sunscreen)

បើទោះបីមានខ្យល់ត្រជាក់ខ្លាំង ធ្វើឱ្យអ្នកមិនមានអារម្មណ៍ថាក្តៅហួតហែងក៏ដោយ ក៏អ្នកមិនត្រូវធ្វេសប្រហែសក្នុងការលាបឡេការពារកម្តៅដែរ។ អ្នកគប្បីលាបឡេការពារកម្តៅថ្ងៃដែលមានកម្រិត SPF 30 ឬខ្ពស់ជាងនេះ។

Previous Post

ចង់បានអាហាររូបករណ៍សិក្សានៅបរទេស គួរត្រៀមអ្វីខ្លះ?

Next Post

4 កំហុសដែលអ្នកមិនគួរប្រព្រឹត្ត​ ក្នុងកំឡុងរដូវធ្លាក់ខ្យល់ត្រជាក់

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?
សុខភាព និង សម្ផស្ស

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ
សុខភាព និង សម្ផស្ស

អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត
សុខភាព និង សម្ផស្ស

វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ
សុខភាព និង សម្ផស្ស

អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Load More
Next Post
4 កំហុសដែលអ្នកមិនគួរប្រព្រឹត្ត​ ក្នុងកំឡុងរដូវធ្លាក់ខ្យល់ត្រជាក់

4 កំហុសដែលអ្នកមិនគួរប្រព្រឹត្ត​ ក្នុងកំឡុងរដូវធ្លាក់ខ្យល់ត្រជាក់

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.