គុជខ្យង ត្រូវបានគេឱ្យតម្លៃទៅលើសម្រស់ដ៏ស្រស់ស្អាត ពណ៌ និងភាពកម្ររបស់វាអស់ជាច្រើនសតវត្សមកហើយ ចាប់តាំងពីជំនាន់អេហ្ស៊ីបបុរាណរហូតដល់ បច្ចុប្បន្នមានការបង្កើតម៉ូតបែបសហសម័យ គុជខ្យងនៅតែជាជម្រើសដ៏ពេញនិយមសម្រាប់គ្រឿងអលង្ការរបស់នារី។
តើគុជខ្យងជាអ្វី?
គុជ គឺជាត្បូងសរីរាង្គដែលមិនអាចប្រៀបផ្ទឹមបានជាមួយនឹងភាពចម្រុះពិសេសនៅក្នុងរូបរាង ទំហំ និងពណ៌លាំៗ។ គុជខ្យង ត្រូវបានឃើញនៅខាងក្នុង Mollusks សត្វនេះរស់នៅក្នុងទឹកសមុទ្រ ឬទឹកសាប ដែលជាទូទៅគេហៅថា អយស្ទ័រ ឬ Mussels ។ សត្វទាំងនេះមានប្រវត្តិអាយុកាលប្រហែល 530 លានឆ្នាំ វាមានប្រហែល 100,000 ប្រភេទ។
ថ្វីត្បិតតែគុជខ្យងជាសម្បត្តិធម្មជាតិមាននៅទូទាំងពិភពលោកក៏ដោយ ប៉ុន្តែបច្ចុប្បន្នពួកវាបានក្លាយជាទៅជាទ្រព្យសម្បត្តិមួយកាន់តែកម្រខ្លាំងឡើងដោយសារតែកត្តានៃការនេសាទកើនច្រើនពេក រួមទាំងការបំពុលផ្សេងៗនៅក្នុងសមុទ្រ។
ប្រភពដើមនៃគ្រឿងអលង្ការគុជខ្យង
គ្រឿងអលង្ការគុជខ្យងមានអាយុកាលរាប់ពាន់ឆ្នាំមកហើយ ដោយមានប្រភពដើមមកពីជនជាតិអេស៊ីបបុរាណ ពួកគេបានប្រើប្រាស់គុជខ្យងនៅដើមឆ្នាំ 3000 មុនគ។ស។
នៅទីក្រុងរ៉ូមបុរាណ គុជខ្យងត្រូវបានគេចាត់ទុកថាជានិមិត្តរូបនៃទ្រព្យសម្បត្តិដ៏មហាសាល និងមានឋានៈខ្ពង់ខ្ពស់។ ក្នុងអំឡុងសម័យ Renaissance (ស.វទី 14 ដល់ ស.វទី 17) គុជខ្យងមានប្រជាប្រិយភាពយ៉ាងខ្លាំងនៅក្នុងចំណោមពពួកអភិជន ហើយជារឿយៗវាត្រូវបានគេប្រើប្រាស់ក្នុងការតុបតែងលម្អសម្លៀកបំពាក់ គ្រឿងអលង្ការ និងគ្រឿងប្រើប្រាស់ផ្សេងៗ។ សព្វថ្ងៃនេះ គុជខ្យងក៏នៅតែជាជម្រើសដ៏ពេញនិយមសម្រាប់គ្រឿងអលង្ការ ជាពិសេសបំពាក់លើប្រាណនៅពេលមានកម្មវិធី។
អត្ថន័យនៃគ្រឿងអលង្ការគុជខ្យង
គុជខ្យង ត្រូវបានផ្សារភ្ជាប់ជាមួយនឹងភាពស្មោះត្រង់បរិសុទ្ធ និងភាពស្រស់ស្អាត ប៉ុន្តែក៏មានតំបន់ខ្លះឱ្យអត្ថន័យគ្រឿងអលង្ការគុជខ្យងខុសៗគ្នាអាស្រ័យទៅលើវប្បធម៌រៀងៗខ្លួន។ ឧទាហរណ៍ នៅក្នុងវប្បធម៌នៃតំបន់មួយចំនួន “គុជខ្យង” ត្រូវបានគេជឿថាជា ទ្រព្យនាំសំណាងល្អ និងការការពារគ្រោះអាក្រក់ដល់អ្នកពាក់។
នៅក្នុងប្រទេសចិនបុរាណ “គុជខ្យង” ត្រូវបានគេជឿថាជាទឹកភ្នែករបស់អធិរាជស្តេចនាគរាជការពារដុំភ្លើង ខណៈដែលប្រជាជន Persians បុរាណបានចាត់ទុកវាជាទឹកភ្នែករបស់ព្រះជាម្ចាស់។
ជនជាតិក្រិចបុរាណបានឱ្យនិយមន័យ គុជខ្យងគឺជាស្តេចនាគរាជ Aphrodite ដែលកើតចេញពីសមុទ្រ និងជឿថាគុជខ្យងត្រូវបានបង្កើតឡើងដោយពន្លឺព្រះច័ន្ទដែលឆ្លុះបញ្ចាំងអំពីធាតុទឹក។ បន្ថែមពីនេះ ជនជាតិអឺរ៉ុបក៏បានប្រើប្រាស់គុជខ្យងតំណាងជានិមិត្តរូបនៃកូនក្រមុំព្រហ្មចារីយ៍ បរិសុទ្ធ ថ្លៃថ្នូរ និងបរិសុទ្ធ។