តាមបទពិសោធន៍ផ្ទាល់ តើការឈានដល់ចំណុចកំពូលពិតជាមានសារៈសំខាន់ និងគុណប្រយោជន៍ច្រើនដល់ស្រ្តីពិតមែនរឺ?
ការឈានដល់ចំណុចកំពូល អាចជាហេតុផលមួយចម្បងដែលធ្វើឱ្យការរួមដំណេកកាន់តែស្រណុកសុខស្រួល និងមានក្តីសុខបំផុតក្នុងរាត្រីនៃសេចក្តីស្នេហារបស់គូស្នេហ៍មួយគូ។ គួរបញ្ជាក់ផងដែរថា ការឈានដល់ចំណុចកំពូលមិនត្រឹមតែជាអ្វីដែលសេចក្តីសុខផ្លូវចិត្តក្នុងការរួមភេទត្រូវការទេ វាក៏បានផ្តល់នៅគុណប្រយជន៍ច្រើនដែរលោកអ្នកតែងមើលរំលង និងពុំសូវជាយកចិត្តទុក។
មនុស្សមួយចំនួនអាចនិយាយថា សេចក្តីសុខផ្លូវភេទមិនមែនជាអ្វីដែលពួកគេត្រូវការបំផុតទេ ប៉ុន្តែសេចក្តីសុខផ្លូវភេទគឺជាសិល្បៈផ្អែមល្ហែមបន្ថែមរសជាតិដល់ជីវិតគូស្នេហ៍ជាច្រើនគូ ដែលពួកគេមិនអាចប្រកែកបាន។
តាមរយៈការស្រាវជ្រាវកន្លងមកទាក់ទងនឹងសិច បានបង្ហាញឱ្យដឹងថា ស្រ្តីមួយចំនួនអាចនឹងងាយស្រួលទទួលបានអារម្មណ៍ឈានដល់ចំណុចកំពូល តាមរយៈការភ្ញោចអារម្មណ៍តាមមាត់ ខណៈពេលដែលអ្នកផ្សេងទៀតមានប្រតិកម្មទៅនឹងតំបន់ពិសេសមួយទៀតដែលគេហៅថា G-Sport ។ ប្រសិនបើដៃគូរបស់អ្នកអាចដាស់អារម្មណ៍របស់អ្នកឱ្យខ្លាំងបាន និងជួយឱ្យអ្នកឈានដល់ចំណុចកំពូលបាននោះ សូមប្រាប់ទៅគាត់ត្រង់ៗដើម្បីជាកម្លាំងចិត្តជំរុញគេឱ្យកាន់តែមានអារម្មណ៍ស្រណុកសុខស្រួលបំផុត និងទទួលបានជោគជ័យទៅលើការប្រព្រឹត្តរឿងលើគ្រែរបស់អ្នកទាំងពីរ ហើយអ្នកច្បាស់ជាពេញចិត្តបំផុត។
សូមអានអត្ថបទខាងក្រោម ដើម្បីស្វែងយល់បន្ថែមថា ការឈានដល់ចំណុចកំពូលពិតផ្តល់នូវគុណប្រយោជន៍ជាច្រើនមែនរឺយ៉ាងណា។
ឡេឌីស៍សូមធ្វើការអត្ថាធិប្បាយជូននៅខាងក្រោមនេះ ៖
1. ការឈានដល់ចំណុចកំពូលបានជួយបង្កើនអារម្មណ៍ទ្វេដង
វាបានរៀបចំការបញ្ចេញអរម៉ូន អារម្មណ៍ល្អៗ ចូលទៅក្នុងចរន្តឈាមនៃសិរីរាង្គកាយរបស់អ្នក។ អ័រម៉ូនទាំងនេះដែលអាចធ្វើឱ្យអ្នកមានអារម្មណ៍ថារីករាយ និងមានក្តីសុខបំផុត ម៉្យាងចូលរួមកាត់បន្ថយភាពតានតឹងផ្សេងៗ ៖
· សារធាតុ Dopamine៖ បង្កឱ្យមានអារម្មណ៍ខ្លាំងនៃចំណង់សិច និងការរីករាយជាមួយការរួមភេទ
· សារធាតុ Endorphins៖ ជំរុញឱ្យមានអារម្មណ៍ស្រើបស្រាល និងកាត់បន្ថយភាពតានតឹង
· អុកស៊ីតូស៊ីន៖ ជួយសម្រួលដល់អារម្មណ៍នៃសេចក្តីស្រលាញ់រវាងដៃគូស្នេហា
· Prolactin៖ ជំរុញឱ្យមានចាប់ផ្តើមផលិតទឹកដោះក្រោយពេលមានផ្ទៃពោះ វាដើរតួនាទីយ៉ាងសំខាន់ក្នុងការ ធ្វើឱ្យអ្នកមានអារម្មណ៍ពេញចិត្តបន្ទាប់ពីការឈានដល់ចំណុចកំពូល
· Serotonin៖ ជួយគ្រប់គ្រងអារម្មណ៍របស់អ្នក
2. ការឈានដល់ចំណុចកំពូលអាចជួយអ្នកទទួលដឹងថាអ្វីជាតម្រូវការនៃរូបរាងកាយរបស់អ្នក
ការឈានដល់ចំណុចកំពូល ជាពិសេសតាមរយៈការសម្រេចកាមដោយខ្លួនឯង បានបង្ហាញចំណុចជាច្រើនអំពីសុខភាពផ្លូវភេទរបស់អ្នក។ ការឈានដល់ចំណុចកំពូលក៏អាចជួយបង្កើតកម្រិតផាសុកភាពផ្ទាល់ខ្លួនជាមួយនឹងរូបរាងកាយរបស់អ្នក។វាពិតជាមានប្រយោជន៍យ៉ាងខ្លាំងក្នុងការដឹងថារាងកាយរបស់អ្នកមានអារម្មណ៍បែបណា ទម្រង់រូបរាងបែបមិច ឬមានក្លិនបែបណានៅតំបន់ពិសេសរបស់អ្នក។ ការឈានដល់ចំណុចកំពូលក៏បានផ្តល់នូវទំនុកចិត្តឡើងវិញថា រាងកាយរបស់អ្នកអាចផ្តល់ឱ្យអ្នកនូវភាពរីករាយ ទោះបីអ្នកមានជំងឺរ៉ាំរ៉ៃក្តី។
3. ការឈានដល់ចំណុចកំពូលអាចជាមូលហេតុពង្រឹងចំណងទំនាក់ទំនងរបស់អ្នក
ការឈានដល់ចំណុចកំពូលជាមួយដៃគូអាចពង្រឹងចំណងស្នេហារបស់អ្នក។ ការឈានដល់ចំណុចកំពូលបានជំរុញដល់ការបញ្ចេញអុកស៊ីតូស៊ីន និងប្រូឡាក់ទីន។ អ័រម៉ូនទាំងពីរបានសម្រួលដល់ចំណងស្នេហា ដែលជួយភ្ជាប់ទំនាក់ទំនងជាមួយដៃគូផ្លូវភេទ។ នេះមិនមានន័យថាទំនាក់ទំនងរបស់អ្នកទទួលរងការវិនាសនោះទេ ប្រសិនបើអ្នកមិនបានឈានដល់ចំណុចកំពូលជាមួយដៃគូរបស់អ្នក។ អ្វីដែលសំខាន់អ្នកត្រូវស្វែងយល់បន្ថែមអំពីតម្រូវការរបស់ដៃគូជីវិតអ្នក និងព្យាយាមបង្កើនភាពស្និទ្ថិស្នាលបន្ថែម។
4. ការឈានដល់ចំណុចកំពូលអាចបំបាត់ការឈឺចាប់
ការរួមភេទអាចជួយសម្រួលដល់វដ្តរដូវរបស់ស្ត្រី។ អ័រម៉ូនរួមមាន អុកស៊ីតូស៊ីន និងអង់ដូហ្វីនអាចដើរតួជាថ្នាំបំបាត់ការឈឺចាប់ពីធម្មជាតិចំពោះស្ត្រី។
ប្រសិនបើអ្នកមានបញ្ហាដំណេក នេះប្រហែលជាដំណឹងល្អ ដែលការឈានដល់ចំណុចកំពូលក៏អាចជួយសម្រួលដល់អ្នកឱ្យទទួលបានដំណេកដ៏ស្ងប់ស្ងល់បន្ទាប់ពីការរួមភេទហើយ។