• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ខ្យល់ពុលក្នុងបរិយាកាស ជះឥទ្ធិពលអាក្រក់ដល់សុខភាព

by Pisey Dim
សៅរ៍ មករា 25th, 2025
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

សន្ទស្សន៍គុណភាពខ្យល់មានការប្រែប្រួលខុសៗគ្នាទៅតាមភូមិសាស្ត្រពីខេត្តមួយទៅខេត្តមួយ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន។ ចំណែកក្រសួងសុខាភិបាលក៏បានចេញសេចក្តីប្រកាសព័ត៌មាន ឲ្យសារធារណជន តាមដានសន្ទស្សន៍គុណភាពខ្យល់ដោយយកចិត្តទុកដាក់ផងដែរ។

ការបំពុលបរិយាកាសខាងក្រៅ គឺជាការព្រួយបារម្ភជាសកល ដែលជះឥទ្ធិពលដល់សុខភាពយ៉ាងខ្លាំង។ ការលាយបញ្ចូលគ្នានៃឧស្ម័ន និងភាគល្អិតតូចៗដែលបង្កគ្រោះថ្នាក់នេះ អាចនាំឱ្យអ្នកកើតមានជំងឺផ្លូវដង្ហើមមួយចំនួន ដូចជា ជំងឺហឺត ជំងឺរលាកទងសួត និងជំងឺសរសៃឈាមបេះដូង ព្រមទាំងបង្កើនហានិភ័យនៃជំងឺមហារីកសួតទៀតផង។ នេះគឺជារឿងដែលអ្នកគួរយកចិត្តទុកដាក់ និងស្វែងយល់ដឹងអំពីហានិភ័យ រួចចាត់វិធានការដើម្បីកាត់បន្ថយការប៉ះពាល់។

ផលប៉ះពាល់ដល់សុខភាពនៃការបំពុលខ្យល់

ផលប៉ះពាល់នៃការបំពុលបរិយាកាសចំពោះសុខភាព គឺទូលំទូលាយណាស់ ដែលវានឹងបង្កជាផលប៉ះពាល់ដល់មនុស្សគ្រប់វ័យ មិនថា ក្មេង ចាស់ និងនៅគ្រប់មជ្ឈដ្ឋានទាំងអស់។ បញ្ហាសុខភាពទូទៅមួយចំនួនដែលទាក់ទងនឹងការបំពុលបរិយាកាសរួមមាន ៖

• ជំងឺផ្លូវដង្ហើម៖ ការបំពុលខ្យល់អាចធ្វើឱ្យរលាកផ្លូវដង្ហើម ដែលនាំឱ្យកើតទៅជា ជំងឺហឺត ជំងឺរលាកទងសួត និងជំងឺស្ទះសួតរ៉ាំរ៉ៃ (COPD)។

• ជំងឺសរសៃឈាមបេះដូង៖ ការសិក្សាជាច្រើនបានបង្ហាញអំពីទំនាក់ទំនងរវាងការបំពុលបរិយាកាស និងការកើនឡើងហានិភ័យនៃការគាំងបេះដូង ជំងឺដាច់សរសៃឈាមខួរក្បាល និងជំងឺសរសៃឈាមបេះដូងផ្សេងៗទៀត ដោយសារតែភាគល្អិតល្អនៅក្នុងខ្យល់កខ្វក់បានចូលទៅក្នុងចរន្តឈាមនៃរាងកាយ។

• មហារីកសួត៖ ការប៉ះពាល់ខ្យល់ពុលក្នុងរយៈពេលយូរនឹងអាចបង្កើនហានិភ័យជំងឺមហារីកសួត ជាពិសេសចំពោះសារធាតុបង្កមហារីកដូចជា Benzene និង Formaldehyde។

• បញ្ហាសុខភាពផ្សេងៗទៀត៖ ការបំពុលខ្យល់ក៏ត្រូវបានផ្សារភ្ជាប់ទៅនឹងបញ្ហាសុខភាពជាច្រើនផ្សេងទៀត រួមទាំងជំងឺទឹកនោមផ្អែម ជំងឺសរសៃប្រសាទ និងប៉ះពាល់ដល់ការបង្កកំណើត។

ការការពារសុខភាពរបស់អ្នកពីគុណភាពខ្យល់មិនល្អ គឺជាការចាំបាច់ ជាពិសេសនៅពេលដែលសន្ទស្សន៍គុណភាពខ្យល់ (AQI) ខ្ពស់ ស្ថិតក្នុងកម្រិតមានគ្រោះថ្នាក់។

ខាងក្រោមនេះ គឺជាគន្លឹះដ៏មានប្រសិទ្ធភាពមួយចំនួនដែលអ្នកអាចអនុវត្តបាន ៖

• តាមដានព័ត៌មានច្បាស់ការណ៍៖ សូមតាមដានរបាយការណ៍គុណភាពខ្យល់នៅក្នុងតំបន់របស់អ្នក និងកំហិតសកម្មភាពចេញក្រៅផ្ទះ នៅពេលដែលកម្រិតខ្យល់ពុលឡើងខ្ពស់។

• ចៀសវាងការកកស្ទះចរាចរណ៍៖ ជ្រើសរើសធ្វើដំណើរលើផ្លូវទូលាយ ឬបើអាច សូមធ្វើដំណើរថ្មើរជើង ឬជិះកង់នៅលើផ្លូវដែលមិនសូវមានចរាចរណ៍ខ្វាត់ខ្វែង។

• ពាក់ម៉ាស៖ នៅពេលដែលគុណភាពខ្យល់មានការបំពុលខ្លាំង សូមពាក់ម៉ាស់ឱ្យបានជាប់លាប់ និងជ្រើសប្រភេទម៉ាស់ដែលអាចការពារបានល្អ ដូចជា N95 ជាដើម។

• យកចិត្តទុកដាក់បរិយាកាសក្នុងផ្ទះ៖ ធានានូវខ្យល់ចេញចូលផ្ទះបានគ្រប់គ្រាន់ មិនថានៅកន្លែងធ្វើការក៏ដោយ។ ប្រើប្រាស់បំពង់បឺតខ្យល់ និងចៀសវាងការជក់បារីនៅក្នុងផ្ទះ ឧស្សាហ៍លាងម៉ាស៊ីនត្រជាក់ (យ៉ាងហោចណាស់ 3ខែម្តង)។

• ចូលរួមការទប់ស្កាត់ និងលើកកម្ពស់ខ្យល់ស្អាត ហើយកាត់បន្ថយការបំភាយឧស្ម័ន។

ការបំពុលខ្យល់មានវិសាលភាពដ៏ធំទូលាយនៃផលប៉ះពាល់ដល់សុខភាពមនុស្ស និងបរិស្ថាន ដូច្នេះសូមចូលរួមកាត់បន្ថយការបំពុលខ្យល់ ជាពិសេសកុំប៉ះពាល់នឹងការបំពុលបរិយាកាស ការពារខ្លួនអ្នក និងមនុស្សជាទីស្រលាញ់របស់អ្នកពីផលប៉ះពាល់ដ៏គ្រោះថ្នាក់នេះ ។

ប្រភព ៖ https://www.aqi.in/

Previous Post

ចិញ្ចឹមកូន ដោយបណ្តុះសមត្ថភាពពិសេស តាមរយៈ វិធីទាំង ៥

Next Post

“𝐊𝐀𝐋𝐊𝐈𝐍 𝐕𝐈𝐒𝐇𝐍𝐔” ការដើរបង្ហាញម៉ូតសម្លៀកបំពាក់ស្នាដៃកូនខ្មែរ ប្រចាំឆ្នាំ 2025

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?
សុខភាព និង សម្ផស្ស

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ
សុខភាព និង សម្ផស្ស

អស់កង្វល់ជាមួយបញ្ហាស្នាមសង្វារដោយវិធីទាំងនេះ

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត
សុខភាព និង សម្ផស្ស

វិធីសាស្រ្តថែរក្សា ប្រអប់ដៃឱ្យទន់ស្រឡូនស្អាត

by Pisey Dim
ច័ន្ទ កញ្ញា 29th, 2025
អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ
សុខភាព និង សម្ផស្ស

អាហារគួរចៀសវាង ដើម្បីសុខភាពថ្លើមល្អ

by Pisey Dim
ព្រហស្បតិ៍ កញ្ញា 25th, 2025
Load More
Next Post
“𝐊𝐀𝐋𝐊𝐈𝐍 𝐕𝐈𝐒𝐇𝐍𝐔” ការដើរបង្ហាញម៉ូតសម្លៀកបំពាក់ស្នាដៃកូនខ្មែរ ប្រចាំឆ្នាំ 2025

“𝐊𝐀𝐋𝐊𝐈𝐍 𝐕𝐈𝐒𝐇𝐍𝐔” ការដើរបង្ហាញម៉ូតសម្លៀកបំពាក់ស្នាដៃកូនខ្មែរ ប្រចាំឆ្នាំ 2025

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.