យោងតាមអ្នកកាសែតដ៏ល្បីល្បាញលោក Fabrizio Romano ភ្នាក់ងាររបស់ Neymar គឺលោក Pini Zahavi បាននិយាយថា បច្ចុប្បន្ននេះមិនមានការចរចាណាមួយទាក់ទងនឹងការចាកចេញរបស់ Neymar ពី Al-Hilal នោះទេ។
របាយការណ៍ពីមុនបានបង្ហាញថា Neymar បានឈានដល់កិច្ចព្រមព្រៀងជាមួយអតីតក្លឹប Santos របស់គាត់ ហើយគ្រោងនឹងត្រលប់មកវិញនៅរដូវកាលក្រោយ ខណៈពេលដែលកំពុងចរចាបញ្ចប់កិច្ចសន្យាជាមួយ Al-Hilal ។ ទោះជាយ៉ាងណាក៏ដោយ Romano បានចែករំលែកទាំងស្រុងនូវការឆ្លើយតបរបស់ Pini Zahavi ចំពោះពាក្យចចាមអារ៉ាមទាំងនេះ។ Zahavi បញ្ជាក់៖”បច្ចុប្បន្នមិនមានការចរចារអំពី Neymar ចាកចេញពី Al-Hilal ទេ។ គាត់មានកុងត្រាជាមួយក្លឹប ហើយសប្បាយចិត្តណាស់នៅទីនោះ”។ “ឪពុករបស់ Neymar និងខ្ញុំគឺជាមនុស្សតែម្នាក់គត់ដែលអាចនិយាយអំពីអនាគតរបស់គាត់បាន។ ខ្ញុំមិនដឹងថាពាក្យចចាមអារ៉ាមថ្មីៗទាំងនេះមកពីណាទេ”៕