នៅក្នុងបទសម្ភាសន៍មួយ គ្រូបង្វឹកក្រុមបាល់ទាត់ជម្រើសជាតិអ៊ីតាលីលោក Luciano Spalletti បានពិភាក្សាអំពីកីឡាករ U21 ដែលគាត់អាចនឹងហៅមកបន្ទាប់ ដោយកត់សម្គាល់ថា Baldanzi ដែលបច្ចុប្បន្នលេងឱ្យក្រុម Roma អាចត្រៀមខ្លួនបានច្រើនបំផុតក្នុងចំណោមពួកគេ។
លោក Spalletti និយាយថា “មានកីឡាករ U21 មួយចំនួនដែលអាចក្លាយជាផ្នែកមួយនៃក្រុមរបស់យើង។ ពួកគេមានទេពកោសល្យឆ្នើមៗមួយចំនួន ហើយ Baldanzi ប្រហែលជាត្រៀមខ្លួនរួចរាល់ហើយ។ Gnonto ត្រូវបានកោះហៅឱ្យចូលក្រុមជម្រើសជាតិពីមុនមក ហើយយើងកំពុងតាមដានយ៉ាងដិតដល់ រីឯគាត់ក៏ដូចគ្នាដែរ(Baldanzi)” ។
“Casadei គាត់បានឆ្លងកាត់រយៈពេលដែលមានឱកាសលេងតិចជាងមុន ប៉ុន្តែឥឡូវនេះគាត់មានសុខភាពល្អឡើងវិញ គាត់ជាកីឡាករដែលអាចត្រៀមខ្លួនបានក្នុងរយៈពេលដ៏ខ្លី។ យើងក៏កំពុងតាមដាន Fabbian និង Bove ផងដែរ។ Ndour, Prati និងកីឡាករផ្សេងទៀតក៏អាច មានឱកាសត្រូវបានគេកោះហៅឲ្យចូលរួមក្រុមជម្រើសជាតិនាពេលអនាគត”៕