Steve McClaren បាននិយាយថា “ខ្ញុំបានលឺច្រើនអំពី Greenwood ហើយខ្ញុំបានទាក់ទងគាត់ជាប្រចាំ។ សាររបស់យើងតែងតែស្របគ្នារាល់ពេលវេលា។
“អ្នកត្រូវពិចារណាថាគាត់ឆ្លងកាត់រយៈពេលដ៏លំបាកក្នុងរយៈពេលពីរឆ្នាំកន្លងមកនេះ។ គាត់ត្រូវបានគេខ្ចីចេញ ផ្លាស់ទីនៅទីនេះ និងទីនោះមានការផ្សាយព័ត៌មានជាច្រើននិយាយពីគាត់។ ខ្ញុំគិតថា គាត់គ្រាន់តែចង់តាំងលំនៅមួយនៅ Marseille និងរីករាយនឹងបាល់ទាត់របស់គាត់ ហើយគាត់កំពុងតែធ្វើបែបនោះ”។
“ក្នុងពេលជាមួយគ្នានេះ គាត់ចង់ចូលរួមជាមួយក្រុមជម្រើសជាតិ Jamaican ។ ខ្ញុំដឹងរឿងនេះច្បាស់ណាស់ រាល់ពេលដែលយើងនិយាយគ្នា ខ្ញុំគ្មានហេតុផលអ្វីដែលត្រូវសង្ស័យនោះទេ ដំណើរការកំពុងបន្ត”។
“ខ្ញុំសង្ឃឹមថាត្រឹមខែមីនា យើងនឹងមានការរីកចម្រើនខ្លះៗលើគ្រប់វិស័យមួយនេះ។ ដូចដែលខ្ញុំបាននិយាយចឹង គម្រោង និងដំណើរការទាំងមូលរបស់យើងគឺផ្តោតលើការជម្រុះ World Cup ដែលនៅតែជាគោលដៅរបស់យើង”។
“ខ្ញុំដឹងថាវានៅឆ្ងាយបន្តិច ប៉ុន្តែនេះគឺជាគោលដៅរយៈពេលវែងរបស់យើង ដែលយើងកំពុងរៀបចំផែនការ និងពិចារណានៅពេលនេះ។ យើងកំពុងតាមដានលើ Greenwood ហើយនឹងធ្វើឱ្យយើងធ្វើបច្ចុប្បន្នភាពវាឲ្យបាន”៕