គ្រឿងអលង្ការ – កងដៃ ក៏ជាកត្តាគួរផ្សំក្នុងការឆ្លាក់រូបរាងស្រ្តីឱ្យមើលទៅស្រស់ស្អាត ថ្លៃថ្នូរ និងមានតម្លៃបំផុតទៅតាមហ្វេសិនសម្លៀកបំពាក់នៃការលេងខ្លួនរបស់ពួកគេ។ កងដៃ ត្រូវបានគេកំណាត់ថាជាមន្តស្នេហ៍របស់ស្រ្តីដូចគ្នា ប្រសិនបើអ្នកលេងស្ទីលសម្លៀកបំពាក់យ៉ាងសមរម្យ ស្រស់ស្អាត ប៉ុន្តែនៅលើដៃរបស់អ្នកមិនមានបំពាក់គ្រឿងលម្អ “កងដៃ” អ្នកប្រាកដអ្នកមានអារម្មណ៍ថាទូលាយដៃ ជាពិសេសមិនបានទាក់ទាញចំណាប់អារម្មណ៍ពីមនុស្សជុំវិញ។
នាពេលបច្ចុប្បន្ននេះ ពិភពនៃគ្រឿងអលង្ការ – កងដៃ បានផ្ទុះឡើងយ៉ាងខ្លាំងជាមួយនឹងម៉ូតច្នៃប្រឌិតថ្មីៗ រវាងការលាយបញ្ចូលគ្នាដ៏សម្បូរបែបនៃភាពឆើតឆាយបែបប្រពៃណី និងឡូយទាន់សម័យបំផុត។ កងដៃបានឈរឈ្មោះនៅតំណែងពិសេសមួយក្នុងអាណាចក្រនៃគ្រឿងតុបតែង លម្អប្រាណបន្ថែម (Accessories) ដោយវាហាក់មានឥទ្ធិពលឆ្លុះបញ្ចាំងទៅលើលក្ខណៈបុគ្គលនៃមនុស្សបុគ្គលម្នាក់ៗ។
នៅពេលដែលអ្នកឈានជើងចូលទៅក្នុងនិន្នាការនៃវិស័យគ្រឿងអលង្ការដៃដ៏ក្តៅគគុក ពិភពគួរឱ្យចាប់អារម្មណ៍មួយនេះនឹងបង្ហាញអ្នកអំពីភាពទាក់ទាញ និងភាពស្រស់ស្អាតនៃប្រភេទកងដៃនីមួយៗ អត្តសញ្ញាណផ្ទាល់ខ្លួន ព្រមទាំការរចនាឡើងនូវម៉ូតប្លែកៗ។
ខាងក្រោមនេះ ជាម៉ូតនៃកងដៃមួយចំនួនដែលអ្នកអាចពិចារណាក្នុងការសាកល្បង យកមកតុបតែងសម្រស់ដៃរបស់អ្នកបាន វារំលេចនូវភាពទាកទាញសាកសមជាស្រ្តីអស្ចារ្យ ៖