Chanel ប្រ៊េនប្រណិតល្បីល្បាញនៅលើពិភពលោក បានសហការជាមួយនឹងតារា K-pop Kim Jennie ដើម្បីបញ្ចេញនូវ collection គ្រឿងតុបតែងខ្លួនសម្រាប់នារី Coco Crush x Jennie។ ការសហការជាមួយនឹងតារាស្រីល្បីឈ្មោះ Jennie គឺ Chanel មានគោលដៅផ្តោតលើអតិថិជននារី ជំនាន់ថ្មី Generation Z។
Jennie ជាតារាម្នាក់ដែលមានឥទ្ធិពលនៅលើប្រព័ន្ធ social media ហើយការសហការជាមួយ Chanel នឹងទាក់ទាញចំណាប់អារម្មណ៍អតិថិជនគោលដៅ ដែលជាយុវនារីសម័យថ្មី ឱ្យងាកមកមើល collection គ្រឿងតែងខ្លួន ដ៏ស្រស់ស្អាតនិងទាន់សម័យ។
នេះជាការបោះជំហានមួយទៀតរបស់ Chanel ក្នុងការផ្តោតលើអតិថិជនគោលដៅ ដោយគិតមកទល់ឆ្នាំ ២០២៤ នេះ គឺមានរយៈពេល ៣ ឆ្នាំហើយជាប់គ្នាហើយដែលប្រ៊េនល្បីលើពិភពលោកមួយនេះ បានបញ្ចេញ collection គ្រឿងអលង្ការ ថ្មីៗរបស់ខ្លួន។
Coco Collection