• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ដឹងមូលហេតុទាំង​នេះ អ្នកនឹងកាន់តែមានចិត្ត ចង់ក្លាយជាតារាម៉ូដែលអាជីព​ម្នាក់!

by Pisey Dim
សៅរ៍ មីនា 30th, 2024
in កម្សាន្ត, ហ្វេស្សិន
325
SHARES
Share on FacebookShare on Twitter

អាជីពជា តារាម៉ូដែល មិនមែនជាការងារងាយស្រួលប៉ុន្មានទេ ប៉ុន្តែវាក៏​មិន​ពិបាកខ្លាំង​រហូត​យើង​មិន​អាច​ធ្វើ​បាន​នោះដែរ។ សំខាន់ជាងនេះ អាជីពជាតារាម៉ូដែល មាន​ឱកាស​ ក៏ដូច​ជា​រឿង​ល្អ​ជា​ច្រើនដែលនឹងផ្ដល់​ឲ្យនាក់លើស​ពី​អាជីព​ផ្សេង​ទៀត។

១.អត្ថប្រយោជន៍៖

តាម​ការ​សិក្សា ការដើរបង្ហាញម៉ូតនៅលើឆាក ដែល​មាន​ទស្សនិកជនជាច្រើនកំពុងតែទស្សនានោះ វា​ជា​កន្លែងដែលអ្នករៀន​សូត្រ​បង្កើនទំនុកចិត្ត ក៏ដូចជាភាពជឿជាក់ដ៏មោះមុតរបស់​ខ្លួន​ឯង ក្នុង​នាម​ជា​តារាម៉ូដែលមួយ​រូប។

២.​ឱកាស​ធ្វើដំណើរទៅបរទេស៖ ប្រសិន​បើ​លោកអ្នក ជាមនុស្ស​ចូល​ការ​ធ្វើដំណើរ​ទៅ​បរទេស អាជីព​នេះ​នឹង​ផ្ដល់​ឲ្យ​អ្នក​នូវ​ឱកាសដ៏​​ល្អ​បំផុត ព្រោះថា តារាម៉ូដែល ឱកាស​ចេញ​ក្រៅ​ប្រទេស គឺ​មានខ្ពស់ណាស់ ដែល​អាច​ឲ្យ​អ្នកបានធ្វើដំណើរទៅទីកន្លែងថ្មីៗ​ ជួបជាមួយ​អ្នក​ជំនាញ​ច្នៃម៉ូតសម្លៀកបំពាក់ល្បីៗ ដែល​ទាំង​នេះ​នឹង​ជួយបំពេញ​គុណភាព​ជីវិត​របស់​លោក​យ៉ាង​ល្អ។ ដោយ​ឡែក​និយាយ​ពី​ប្រាក់​ចំណូលវិញ អាជីព​នេះ ក៏​អាច​ផ្ដល់​ជូន​លោក​អ្នក​ដល់​កម្រិត​អតិបរមាផង​ដែរ។

៣.ម្ចាស់​ការ​រកស៊ីលើខ្លួន​ឯង៖ អាជីព​ជា​តារាម៉ូដែល អ្នក​ដូច​មាន​ក្រុមហ៊ុនផ្សាយ​ពាណិជ្ជកម្ម​មួយ​ជា​របស់​ខ្លួន ក្នុង​នោះ​រូបរាងកាយ គឺ​ជា​ដើម​ទុនដ៏សំខាន់។ រូបរាងកាយរបស់អ្នក គឺ​ជា​កន្លែង​ផ្សាយ​ពាណិជ្ជកម្ម​នៃផលិតផល ឬសេវាកម្ម​នានា ហើយ​រូបរាង​កាយ​របស់​អ្នក​នេះឯង ក៏​ជា​របស់​ដែល អ្នករចនាម៉ូតចូលចិត្តបំផុត ព្រោះ​អ្នកជា​កន្លែង​បង្ហាញស្នាដៃរបស់ពួកគេ។ សរុប​មក​វិញ រាងកាយអ្នក ជាកន្លែង​ផ្សព្វ​ផ្សាយ ស្នាដៃរបស់អ្នករចនាម៉ូត​នានា ហើយ​ក៏​ជា​កន្លែង​ផ្សាយ​ម៉ាកយីហោ សេវាកម្ម ឬផលិតផលនានា​ផង​ដែរ។

ប៉ុន្តែ​មុន​ដល់​ចំណុច​នេះ អ្នក​ត្រូវ​រៀន​ពី​ចំណេះដឹង​ជាមូលដ្ឋាន​ខ្លះៗ ដើម្បី​សាង​ខ្លួន​ឯង​ឲ្យ​ទៅ​ជា​តារាម៉ូដែល​អាជីព​ម្នាក់ជាមុន​សិន។

ដូច្នេះតើ តារាម៉ូដែលជានរណា? ការងាររបស់ពួកគេជាអ្វី?

ដូចបាន​រៀបរាប់​ពី​ខាង​លើ តារាម៉ូដែល គឹជាអាជីពដែលប្រើប្រាស់រូបរាងកាយដ៏ល្អឯករបស់ពួកគេ ក្នុងការថតស្ពតពាណិជ្ជកម្មផ្សព្វផ្សាយផលិតផល ឬអាចជាការដើរបង្ហាញម៉ូតសម្លៀកបំពាក់នៅលើឆាក ពួកគេត្រូវបានរាប់បញ្ចូលជា សិល្បករ និងមានស្នាដៃសិល្បៈដូចគ្នា។ ចំពោះអ្នកច្នៃម៉ូតហ្វេសិន ឬវិចិត្រករល្បីៗ តែងតែយកតារាម៉ូដែល ជាពុម្ពក្នុងការ ច្នៃម៉ូត ឬ គូរឆ្លាក់ ដើម្បីបង្កើតរូបភាពម៉ូតដ៏ស្រស់ស្អាតរបស់ពួកគេ។ លើសពីនេះ ក្រុមហ៊ុនពាណិជ្ជកម្មលក់ផលិតផលផ្សេងៗ ក៏ចូលរួមធ្វើការជាមួយតារាម៉ូដែល ក្នុងការយុទ្ធនាការទីផ្សារលក់ផលិតផលរបស់​ពួក​គេ​ដែរ។

ដោយហេតុ អាជីពនេះពោរពេញទៅដោយគុណប្រយោជន៍ជាច្រើន ច្បាស់ណាស់ មនុស្សជាច្រើនចង់ចាប់យកជំនាញនេះឱ្យជាប់ ប៉ុន្តែ មុននឹងចាប់យកជំនាញនេះ​ សាកក្រឡេកមកមើលចំណុចចាប់ផ្តើមដំបូង ដែលអាចជួយដឹកដៃអ្នកឈានទៅរកវិថីជោគជ័យក្នុងអាជីពតារាម៉ូដែល។

1.ការ​បង្ហាញ​ម៉ូត ​មាន​លក្ខណៈ​ពិសេស​ច្រើនមានដូចជា ​ការបង្ហាញម៉ូតវិស័យហ្វេសសិន (Fashion) និងតារាម៉ូដែលផ្សព្វផ្សាយពាណិជ្ជកម្ម។ ការកំណត់អត្តសញ្ញាណដែលអ្នកចង់បាន ហើយសាកសមនឹងអ្នក មានសារៈសំខាន់ណាស់នៅពេលអ្នកចង់ចាប់ផ្តើមអាជីពរបស់អ្នក។

2. ដើម្បីទទួលបានភាពជោគជ័យនៅក្នុងអាជីពជាតារាម៉ូដែល អ្នកត្រូវមានការអនុវត្តសកម្មភាពរស់រវើកឱ្យបានច្រើន ធ្វើលំហាត់ប្រាណរូបរាងកាយទៀងទាត់ រក្សារបបអាហារឱ្យមានតុល្យភាព ដើម្បី​មាន សុខភាព និងកាយសម្បទារល្អ។

3. មានការបង្ហាញវត្តមាននៅលើទំព័របណ្តាញសង្គមអ៊ីនធើណេត ព្រោះកត្តានេះ អាចឱ្យអ្នកឆាប់ទទួលបានកេរ្តិ៍ឈ្មោះល្បីល្បាញ ជាឱកាសឱ្យមហាជនស្គាល់អ្នកដំបូងបំផុត។ អ្នកអាចបង្កើតជាមាតិកាល្អៗ បង្ហោះទៅក្នុងបណ្តាញសង្គម ចូលរួមព្រឹត្តិការណ៍ផ្សេងៗ ងាយនឹងទទួលបានការចាប់អារម្មណ៍ច្រើន។

ក្នុង​អត្ថបទ​បន្ទាប់ ឡេឌីស៍ នឹង​ប្រាប់​អ្នក​ថា តើ​ត្រូវ​ធ្វើ​ដូចម្ដេច ឬ​ឆ្លង​កាត់​តំណាក់កាលអ្វីខ្លួន មុន​អាច​ក្លាយ​ជា​តារាម៉ូដែល​អាជីពម្នាក់!!!

Tags: ចំណេះដឹង Fashionតារាម៉ូដែល
Previous Post

គុណប្រយោជន៌ទាំង ៧ ដែល​គេ​ចាត់ទុកថា ទុរេន ជាស្ដេចផ្លែឈើ​នៅ​អាស៊ី!

Next Post

​សំលៀកបំពាក់ និង ERA Concert សុទ្ធ​តែ​បង្កប់​អត្ថន័យជ្រាលជ្រៅពីរឿងរ៉ាវជីវិតរបស់ Taylor Swift

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025
កម្សាន្ត

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
Load More
Next Post
​សំលៀកបំពាក់ និង ERA Concert សុទ្ធ​តែ​បង្កប់​អត្ថន័យជ្រាលជ្រៅពីរឿងរ៉ាវជីវិតរបស់ Taylor Swift

​សំលៀកបំពាក់ និង ERA Concert សុទ្ធ​តែ​បង្កប់​អត្ថន័យជ្រាលជ្រៅពីរឿងរ៉ាវជីវិតរបស់ Taylor Swift

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.