ប្រសិនអ្នកចង់ទទួលទាននូវរសជាតិដើមនៃអាហារជប៉ុន អ្នកមិនចាំបាច់កក់សំបុត្រយន្តហោះទៅកាន់ប្រទេសជប៉ុនផ្ទាល់នោះទេ តស់! សាកនូវមុខម្ហូបជប៉ុននៅភោជនីយដ្ឋានជប៉ុនទាំង 4 នេះ ដែលមានបរិយាកាសស្រស់ស្អាត ម្ហូបអាហារមានរសជាតិឆ្ងាញ់ សេវាកម្មល្អ ម្យ៉ាងអ្នកបានទទួលបទពិសោធន៍ថ្មីដូចនៅទីក្រុងតូក្យូផ្ទាល់។
- Ajisen Ramen
គឺជាភោជនីយដ្ឋានអាហារជប៉ុន ដែលមានដើមកំណើតនៅប្រទេសជប៉ុន ហើយបានបំបែកខ្លួនចេញជាច្រើនសាខា ប្រមាណ 400 ទូទាំងពិភពលោកយ៉ាងរហ័ស ក្នុងនោះក៏មានប្រទេសកម្ពុជាដែរ។

គួរបញ្ជាក់ផងដែរ មី Udon “Udon Ramen” គឺជាមុខម្ហូបអាហារជប៉ុនដ៏ពេញនិយម ដោយសរសៃមី Udon មានសភាពក្រាស់ ផលិតពីម្សៅស្រូវសាលី និងផលិតភ្លាមចម្អិនភ្លាម។
ចាននីមួយៗនៃ Ajisen Ramen ត្រូវបានធានាផលិតថ្មីៗ និងអនុម័តដោយការត្រួតពិនិត្យគុណភាព (QC)។ Ajisen Ramen មិនត្រឹមតែនាំមកនូវរសជាតិឆ្ងាញ់ប៉ុណ្ណោះទេ ថែមទាំងមានអនាម័យ មានភាពងាយស្រួលក្នុងការទទួលទាន រសជាតិឆ្ងាញ់ និងសាច់មីមានគុណភាពល្អ ដែលនឹងកំណត់បទពិសោធន៍ថ្មីនៃការទទួលទានអាហារជប៉ុន។
- Mo Mo Paradis
ហាង Mo Mo Paradise (aka Mo Mo) គឺជាម៉ាកយីហោពេញនិយមបំផុតមួយនៅក្នុងប្រទេសជប៉ុន ពីភោជនីយដ្ឋាននៅទីក្រុង Shinjuku ។ ក្រោយមកបានពង្រីកសាខាមកកាន់ទីក្រុងតូក្យូក្នុងឆ្នាំ 1993 សព្វថ្ងៃនេះ Mo Mo ក៏បានពង្រីកម៉ាកយីហោនៃភោជនីយដ្ឋានរបស់ខ្លួនទៅកាន់ទូទាំងប្រទេសជប៉ុន ក៏ដូចជាបណ្តាប្រទេសនៅក្នុងតំបន់អាស៊ី ដូចជា តៃវ៉ាន់ ចិន ថៃ ទីក្រុងសៀងហៃ វៀតណាម ឥណ្ឌូនេស៊ី និងសហរដ្ឋអាមេរិក។
អាហារដែលទទួលបានការគាំទ្រមួយក្នុងចំណោមមុខម្ហូបនៅក្នុងហាង Mo Mo – ពេញចិត្តដោយភ្ញៀវរបស់ពួកគេជុំវិញពិភពលោកគឺស៊ុប (Shabu-Shabu & Sukiyaki) និងទឹកជ្រលក់ (Ponzu & Gomadare) ចម្រាញ់ចេញពីគ្រឿងផ្សំធម្មជាតិនៅក្នុងប្រទេសជប៉ុន។
- Marugame Udon
មី Udon “Udon Ramen” គឺជាមុខម្ហូបអាហារជប៉ុនដ៏ពេញនិយម ដោយសរសៃមី Udon មានសភាពក្រាស់ ផលិតពីម្សៅស្រូវសាលី អំបិល និងផលិតភ្លាមចម្អិនភ្លាម។ ទំហំរបស់ Udon គឺធំជាង Ramen និងជាអាហារដ៏ពេញនិយមបំផុតមួយសម្រាប់ជនជាតិជប៉ុន ហើយវាក៏ល្អសម្រាប់សុខភាពរបស់យើងផងដែរ ព្រោះវានឹងមិនមានជាតិគីមីសម្រាប់រក្សាវាទុកបានយូរ។
Marugame ត្រូវបានបង្កើតឡើងដំបូងនៅក្នុងប្រទេសជប៉ុនក្នុងឆ្នាំ 2000 ហើយដោយទទួលបានការគាំទ្រយ៉ាងខ្លាំងពីអតិថិជនកាន់តែច្រើន ពួកគេបានពង្រីកអាជីវកម្មភោជនីយដ្ឋានរបស់ខ្លួនរហូតដល់ជាង 700 សាខានៅក្នុងប្រទេសជប៉ុន និងជាង 200 ទៀតនៅក្នុងបណ្តាប្រទេសផ្សេងទៀត វាបានលេចរូបរាងឡើងក្នុងប្រទេសកម្ពុជាតាំងពីឆ្នាំ 2005។ Marugame មានបន្ថែមនូវមីនុយថ្មីៗជាច្រើន ទៅតាមចំណង់ចំណូលចិត្តរបស់ភ្ញៀវ។
- YaKiToRi LaB
នៅទីនេះមានជម្រើស Yakitori និង KushiYaki ជាច្រើនមុខ រួមជាមួយនឹងមុខម្ហូបផ្សេងៗទៀត ហើយតម្លៃចាប់ផ្តើមត្រឹមតែ $1.3 ប៉ុណ្ណោះ។ ហាងនេះមានរហូតដល់ទៅ 3 ជាន់ជាមួយនឹងការតុបតែងបែបជប៉ុន បរិយាកាសដ៏ស្រស់ស្អាត និងរួមផ្សំជាមួយនឹងពន្លឺដ៏កក់ក្តៅពិតជាបង្កើតនូវ Mood & Tone នៃរាត្រីដែលមានភ្លៀងធ្លាក់នៅក្នុងប្រទេសជប៉ុន។