• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ឆាប់ៗខាងមុខនេះធនាគារទាំងអស់នៅកម្ពុជានឹងចេញ KHQR តែ១ប៉ុណ្ណោះ ដែលអាចស្កែនបានទាំងប្រាក់រៀល និង ដុល្លារ

by Ken My
ពុធ កញ្ញា 18th, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

ធនាគារជាតិនៃកម្ពុជា បានឲ្យដឹងកាលពីរសៀលថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៤​ ថា ឆាប់ៗនេះ ធនាគារទាំងអស់នៅកម្ពុជានឹងចេញ KHQR តែមួយប៉ុណ្ណោះ ដែលអាចស្កែនបានទាំងប្រាក់រៀល និងប្រាក់ដុល្លារ ហើយធនាគារនឹងបង្កើតគណនីជាប្រាក់រៀលដោយស្វ័យប្រវត្តជូនអតិថិជនណា ដែលមិនទាន់មានគណនីជាប្រាក់រៀល។

លោកស្រីបណ្ឌិត ជា សិរី ទេសាភិបាលធនាគារជាតិនៃកម្ពុជា បានថ្លែងថា ប៉ុន្មានថ្ងៃនេះឃើញថា មានការប្រតិកម្មពីសាធារណជន ដែលសុខៗមានការបើកគណនីប្រាក់រៀលដោយស្វ័យប្រវត្តិ និងមិនមានការជូនដំណឹងជាមុន ដល់អតិថិជនដែលជាអ្នកប្រើប្រាស់ ចំពោះការបើកគណនីប្រាក់រៀល ដោយស្វ័យប្រវត្តិជូនដល់អតិថិជននេះ ដោយសារតែឆាប់ៗខាងមុខនេះ ដើម្បីផ្ដល់ភាពងាយស្រួល ជំរុញការប្រើប្រាស់ប្រាក់រៀល ធនាគារជាតិនៃកម្ពុជា នឹងអនុញ្ញាតឲ្យប្រើប្រាស់ KHQR តែមួយប៉ុណ្ណោះ ដោយអាចស្កែនបានទាំងប្រាក់រៀល និងប្រាក់ដុល្លារ។

លោកស្រីបណ្ឌិតបន្ដថា ត្រង់ចំណុចនេះមានន័យថា ធនាគារជាតិនៃកម្ពុជានឹងបង្រួម QR Code តែមួយប៉ុណ្ណោះ ដោយមានតែប្រាក់រៀលតែមួយគត់ លែងមានម្ខាងជា QR Code ប្រាក់រៀល និងម្ខាងជា QR Code ប្រាក់ដុល្លារទៀតហើយ មានតែ QR Code ប្រាក់រៀលមួយប៉ុណ្ណោះ ប៉ុន្ដែអាចស្កេនទូទាត់ ប្រតិបត្តិការបានទាំងប្រាក់ដុល្លារ និងប្រាក់រៀល។

លោកស្រីបណ្ឌិត ជា សិរី បានបញ្ជាក់ថា «ហេតុអ្វីបានជាយើងតម្រូវឲ្យបង្កើតគណនីប្រាក់រៀល? ចំពោះគណនីប្រាក់រៀលនេះ គឺតម្រូវជាដាច់ខាតឲ្យអតិថិជនទាំងអស់មាន ទោះបីជាគណីប្រាក់រៀលនេះ មិនសូវមានសកម្មភាព ក្នុងការប្រើប្រាស់ក្ដីព្រោះថា ប្រសិនបើអតិថិជនមិនព្រមបើកគណនីប្រាក់រៀលនោះទេ មានតែគណនីប្រាក់ដុល្លារតែមួយនោះការទូទាត់ការប្រើប្រាស់ទាំងឡាយណាក៏ដោយ ទាំងប្រាក់ដុល្លារ និងប្រាក់រៀល គឺមិនអាចដំណើរការបានឡើយ មានន័យថា យើងអាចប្រតិបត្តិការបានលុះត្រាអ្នកប្រើប្រាស់មានគណនីជាប្រាក់រៀល និងប្រាក់ដុល្លារ»។

លោកស្រីបណ្ឌិតបានបញ្ជាក់ថា «គោលបំណងសំខាន់ក្នុងការតម្រូវ និងបើកគណនីប្រាក់រៀល ជូនដល់សាធារណជននេះគឺ៖ ជំរុញការប្រើប្រាស់ប្រាក់រៀល, សម្រួលការទូទាត់ក្នុងស្រុក ក៏ដូចជាការទូទាត់ឆ្លងដែន, បង្រួមការប្រើប្រាស់ QR Code ច្រើន, លើកកម្ពស់វិស័យទេសចរណ៍ ផ្ដល់ភាពងាយស្រួល ដល់ទេសចរណ៍ក្នុងការទូទាត់ប្រាក់»។

លោកស្រីបណ្ឌិតបញ្ជាក់ថា ឆាប់ៗនេះផងដែរ ធនាគារជាតិនៃកម្ពុជា នឹងចេញសេចក្ដីណែនាំ ដល់គ្រឹះស្ថានធនាគារទាំងអស់ថា ចំពោះគណនីប្រាក់រៀលធនាគារជាតិនៃកម្ពុជា តម្រូវឲ្យបើកជូនដល់អតិថិជន ដែលមិនទាន់មានគណនីប្រាក់រៀលនេះ គឺមិនតម្រូវឲ្យមានការយកសេវាណាមួយពីអតិថិជន ដែលប្រើប្រាស់គណនីប្រាក់រៀលនោះឡើយ ទោះបីជាគណនីប្រាក់រៀលនេះ មិនសូវសកម្ម អសកម្ម ឬក៏អតិថិជនត្រូវបិទគណនីប្រាក់រៀលនេះចោលក៏ដោយ ក៏មិនតម្រូវឲ្យមានការគិត ឬកាត់កម្រៃនៃការប្រើប្រាស់ពីអតិថិជនឡើយ។

សូមជម្រាបជូនផងដែរថា ចំពោះកាតព្វកិច្ចបើកគណនីប្រាក់បញ្ញើ និង/ឬគណនីទូទាត់សងប្រាក់ជាប្រាក់រៀល ដេលប្រើសម្រាប់ប្រតិបត្តិការទូទាត់សងប្រាក់ជូនអតិថិជន គ្រឹះស្ថានត្រូវអនុវត្តដូចតទៅ៖

១-មិនតម្រូវឲ្យយកកម្រៃសេវាសម្រាប់ការបើក និងបិតគណនីជាប្រាក់រៀលខាងលើ

២- មិនតម្រូវឲ្យយកកម្រៃសេវាគណនីប្រចាំឆ្នាំ សម្រាប់គណនីជាប្រាក់រៀលខាងលើ និង

៣- ពន្យល់និងផ្សព្វផ្សាយអំពីខ្លឹមសារសេចក្តីណែនាំនេះជូនសាធារណជន។

Tags: KHQR
Previous Post

ឈុតរាជនីអង្គរបរមវិស្ណុលោក ច្នៃម៉ូដដោយ លោក អូលីវ៉ា គង់ ឆ្លុះបញ្ចាំងពីភាពស្រស់ស្អាតនៃវប្បធម៌ខ្មែរ

Next Post

Harry Kane រកបានបួនគ្រាប់ក្លាយជាអ្នកស៊ុតបញ្ចូលទី ច្រើនជាងគេរបស់អង់គ្លេសក្នុងប្រវត្តិសាស្ត្រ Champions League ក្នុងការបំបាក់ Dinamo Zagreb

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី
កម្សាន្ត

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

by Pisey Dim
អង្គារ កញ្ញា 30th, 2025
លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា អញ្ជើញធ្វើជាវាគ្មិនក្នុងកិច្ចពិភាក្សាលើប្រធានបទស្តីពី “តួនាទីរបស់ធនាគារកណ្ដាលលើចំណេះដឹងផ្នែកហិរញ្ញវត្ថុ បរិយាបន្នហិរញ្ញវត្ថុនិងបរិវត្តកម្មឌីជីថល”
សង្គម

សុក្រ កញ្ញា 12th, 2025
មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា
សង្គម

មន្ត្រីរាជការស៊ីវិលកម្ពុជា ៤០រូប មកពីក្រសួង ស្ថាប័នចំនួន ១០ នឹងចូលរួមវគ្គបណ្តុះបណ្តាលស្តីពីគោលនយោបាយ និងអភិបាលកិច្ចល្អ នៅសាធារណរដ្ឋឥណ្ឌា

by Pisey Dim
សុក្រ កញ្ញា 12th, 2025
ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ “THE BEST OF INDIA EXPO 2025″
កម្សាន្ត

ពិធីបើកព្រឹត្តិការណ៍ពិព័រណ៍ “THE BEST OF INDIA EXPO 2025”

by Pisey Dim
ច័ន្ទ សីហា 25th, 2025
Load More
Next Post
Harry Kane រកបានបួនគ្រាប់ក្លាយជាអ្នកស៊ុតបញ្ចូលទី ច្រើនជាងគេរបស់អង់គ្លេសក្នុងប្រវត្តិសាស្ត្រ Champions League ក្នុងការបំបាក់ Dinamo Zagreb

Harry Kane រកបានបួនគ្រាប់ក្លាយជាអ្នកស៊ុតបញ្ចូលទី ច្រើនជាងគេរបស់អង់គ្លេសក្នុងប្រវត្តិសាស្ត្រ Champions League ក្នុងការបំបាក់ Dinamo Zagreb

ADVERTISEMENT

Recent.

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

ក្រសួងទេសចរណ៍នឹងរៀបចំវេទិកា និងពិព័រណ៍ទេសចរណ៍មូស្លីមកម្ពុជា ឆ្នាំ២០២៥

អង្គារ កញ្ញា 30th, 2025
ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

ថ្លែងដោយឯកអគ្គរដ្ឋទូតសាធារណរដ្ឋប្រជាមានិតចិនប្រចាំនៅកម្ពុជា ៖ កម្ពុជានឹងក្លាយជាគោលដៅទេសចរណ៍ដែលមានសន្ទុះអភិវឌ្ឍខ្លាំងនៅតំបន់អាស៊ី

អង្គារ កញ្ញា 30th, 2025
ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ធ្លាប់ឆ្ងល់ទេ ហេតុអ្វីក្រោយពេលកោររោមដៃ ឬជើងរួច កើតមានស្នាមកន្ទួលអុចខ្មៅតូចៗ (Strawberry Skin)?

ច័ន្ទ កញ្ញា 29th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (387)
  • កីឡា (390)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (183)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (223)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (35)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (109)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (129)
  • សហគ្រិនភាព (25)
  • សុខភាព និង សម្ផស្ស (284)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (137)
  • ហ្វេស្សិន (455)
  • អាជីវកម្ម និងការវិនិយោគ (24)
  • អ្នកដឹកនាំ (6)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.