អុំទូកហាត់ប្រាណ
ឈរហាត់ប្រាណដោយប្រើច្រវាទូក
លើកមួយកំណាត់ខ្លួនឡើង
ប្រើស្មា ដៃ និងទ្រូង
-ចាប់ផ្ដើមជាមួយនឹងដងខ្លួនពេញជំហរក្នុងទឹកនៅក្បែរទូកក្ដារមួយ
-ដាក់ដៃប្របស្មានៅក្បែរកណ្ដាលក្ដារទូក
-ដាក់ចុះក្រោមទាល់តែដៃលាដ៍ត្រង់
-ដងខ្លួនរបស់អ្នកគួរតែលើកឱ្យផុតពីទឹក ដោយទប់ទម្ងន់របស់អ្នក
-បន្ទាបចុះក្រោយយឺតៗ
-អនុវត្ដម្ដងទៀត
បណ្ដែតខ្លួនសម្រកជាតិខ្លាញ់
ប្រើដៃ ទ្រូង សាច់ដុំពោះ និងគូទ
-ចាប់ផ្ដើមដោយគេងផ្អៀងមកខាងស្ដាំ ដោយសណ្ដូកជើងដាក់គរលើគ្នា ហើយបន្ទន់ជង្គង់
-ដាក់បាតដៃឆ្វេងរបស់អ្នកនៅលើទូកក្ដារពីមុខទ្រូង ដៃស្ដាំដាក់លើស្មាឆ្វេង
-បោះដៃឆ្វេងទៅរកក្ដារទូក ហើយលើកដងខ្លួនរបស់អ្នកឱ្យខ្ពស់តាមដែលអាចធ្វើបាន
-បន្ទាបខ្នងចុះក្រោម ហើយអនុវត្ដម្ដងទៀត
ប្ដូរដងខ្លួនចុះឡើង
ប្រើស្មា ដៃ ខ្នង និងសាច់ដុំពោះ
-ឈរកន្ធែកជើងនៅលើក្ដារទូក
-ដាក់ច្រវានៅពីមុខអ្នកជាមួយដៃឆ្វេងកាន់ផ្នែកខាងលើ ហើយដៃស្ដាំរបស់អ្នកកាន់ផ្នែកខាងក្រោមថ្នមៗ
-អុំតិចៗបណ្ដែតពីលើទឹក ប៉ុន្ដែកុំធ្វើឱ្យលិចចូលទៅក្នុងទឹក
-ប្ដូរដងខ្លួនរបស់អ្នកទៅម្ខាងទៀតឱ្យលឿន ខណៈពេលកំពុងតែសកម្មនោះ
គេងផ្ងាពត់ខ្លួនចុះឡើង
ប្រើសាច់ដុំពោះ និងខ្នង
-ចាប់ផ្ដើមដោយគេងផ្ងារនៅលើកក្ដារទូកដោយសណ្ដូកជើងឱ្យត្រង់
-កាន់ច្រវា និងបោះដៃទៅមុខដាក់លើភ្លៅរបស់អ្នក
-ពត់ខ្លួនឱ្យខ្លាំង
-បន្ទន់ជង្គង់ និងឆ្លាស់ដងខ្លួន ហើយអុំទៅផ្នែកខាងស្ដាំ
-អនុវត្ដឡើងវិញដោយត្រឡប់ទៅផ្នែកម្ខាងទៀត
អ្នកត្រូវប្រឹងនៅត្រង់ត្រគាក
ប្រើសាច់ដុំពោះ
-ចាប់ផ្ដើមដោយគេងផ្ងា ដោយលើកជើងឡើងលើ
-ប្រើដៃរបស់អ្នកចាប់ក្ដារទូកឱ្យណែនដែលស្ថិតនៅកៀកនឹងក្បាលរបស់អ្នក
-លើកត្រគាកឡើងលើ ខណៈពេលឆ្លាស់ទៅលើកត្រគាកស្ដាំម្ដងឆ្ពោះទៅរកស្មាឆ្វេង
-បន្ទាបត្រគាកមកក្រោយបន្ដិច ឱ្យប្របទៅនឹងទូកក្ដារ
-លើកនិងប្ដូរត្រគាកទៅរកក្ដារទូក ពេលនេះលើកត្រគាកឆ្វេងទៅស្មាខាងស្ដាំ
ប្រើកម្លាំងច្រហោង
ប្រើគូទ ជើង សាច់ដុំពោះ និងស្មា
-ចាប់ផ្ដើមដំបូងដោយអង្គុយច្រហោងឱ្យធំ
-កន្ធែកជើងឱ្យធំហើយឱ្យកែងដៃប៉ះនឹងជង្គង់
-ប្រើដៃកាន់ច្រវានៅជាប់នឹងទ្រូងរបស់អ្នក
-លើកចុងជើងឡើងលើ និងលើកច្រវាពីមុខអ្នក
-អនុវត្ដឡើងវិញ
ប្រើកម្លាំងសង្កត់ទាញ
ប្រើស្មា ខ្នង និងដៃ
-ចាប់ផ្ដើមដោយឈរនៅលើក្ដារទូក ដោយកន្ធែកជើងចេញពីគ្នា
-កាន់ច្រវានៅនឹងដៃដោយលាដៃចេញពីគ្នាចូលក្នុងនិងចេញក្រៅ
-នៅពេលដែលដៃសន្ធឹងលើកផុតក្បាល ព្យាយាមទាញច្រវាពីម្ខាងទៅម្ខាងទៀតដោយប្រើដៃរបស់អ្នក (ដូចជាលេងទាញព្រ័ត្រដោយខ្លួនឯង)
-បន្ទាបខ្លួនចុះក្រោយ
-អនុវត្ដឡើងវិញ៕