• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ដំណើរកំសាន្តទស្សនកិច្ចទៅកាន់ទីក្រុង “Istanbul”… ប្រទេសទួរគី

by Pisey Dim
អង្គារ កញ្ញា 3rd, 2024
in កម្សាន្ត, ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

Istanbul ជាទីក្រុងធំជាងគេនៃប្រទេសទួរគី ដែលមានប្រជាជនរស់នៅជាង 15លាននាក់ ហើយប្រជាជននៅតែកើនឡើងជាលំដាប់ ព្រោះប្រជាជនដែលនៅជនបទចំណាកស្រុកមកកាន់ទីក្រុងដើម្បីស្វែងរកការងារ។ Istanbul ជាប់ឈ្មោះជាទីក្រុងដ៏ស្អាតមួយក្នុងចំណោមទីក្រុងស្អាតៗជាច្រើននៅក្នុងពិភពលោក ដែលមានភ្ញៀវទេសចរមកពីប៉ែកខាងអឺរ៉ុប និងតំបន់អាស៊ីធ្វើដំណើរកំសាន្តទស្សនកិច្ចយ៉ាងច្រើនកុះករ។

ទីក្រុងមួយនេះ មានទីតាំងភូមិសាស្រ្តល្អ ដែលផ្តល់ជូនដល់ភ្ញៀវទេសចរទាំងអស់នូវទិដ្ឋភាពប្លែកភ្នែក ជាមួយនឹងសម្បត្តិបេតិកភណ្ឌប្រវត្តិសាស្ត្រ និងវប្បធម៌ដ៏សម្បូរបែប ព្រមទាំងរួមបញ្ចូលនូវភាពទំនើបទាន់សម័យផងដែរ។

ភូមិសាស្ត្រទីក្រុង Istanbul ភាគច្រើនជាកំពូលភ្នំ និងតាមបណ្តាផ្នែកជាច្រើនទៀតសុទ្ធតែវិថីចាស់ៗ។ ទីក្រុងនេះលេចចេញនូវកំពូលភ្នំចំនួន 7 និងត្រូវបានហ៊ុំព័ទ្ធដោយទន្លេចំនួន 3 ដោយនេះជាមូលហេតុធ្វើឱ្យ Istanbul ក្លាយទៅជាទីក្រុងដ៏ស្រស់ស្អាតបំផុត។

ទីក្រុង Istanbul ត្រូវបានបែងចែកជា 2 តំបន់ដោយ មានតំបន់ប៉ែកអឺរ៉ុប និងតំបន់ប៉ែកអាស៊ី… កាលណាគេនិយាយអំពីប៉ែកខាងអឺរ៉ុប គឺគេសំដៅទៅលើ ផ្នែកមជ្ឈមណ្ឌលពាណិជ្ជកម្ម និងឧស្សាហកម្មដ៏សំខាន់បំផុតដែលជាទីក្រុងបុរាណ និងព្រះវិហារអ៊ី ដ៏ល្បីល្បាញ ព្រមទាំងព្រះបរមរាជវាំង និងសារមន្ទីរបុរាណ។ ចំណែកឯប៉ែកខាងអាស៊ីវិញ បានរំលេចចេញនូវសំណង់អគារក្បូរក្បាច់រចនាបស្ចឹមប្រទេស ដែលលាតសន្ធឹងតាមជាយក្រុងរហូតដល់តំបន់ស្រុកស្រែ។

ជាមួយនឹងទីតាំងយុទ្ធសាស្ត្រនៅលើឧបទ្វីប Bosphorus រវាង Balkans និង Anatolia… រវាងសមុទ្រខ្មៅ និងសមុទ្រមេឌីទែរ៉ាណេ Istanbul ត្រូវបានផ្សារភ្ជាប់ជាមួយនឹងព្រឹត្តិការណ៍នយោបាយ សាសនា និងសិល្បៈសំខាន់ៗអស់រយៈពេលជាង 2,000 ឆ្នាំមកហើយ។

តាមប្រវត្តិសាស្ត្រទីក្រុង Istanbul បានកកើតមានមុនអគារកំពង់ផែបុរាណ Lygos នៅអំឡុងសតវត្សទី 13 និងសតវត្សទី 11 មុនគ.ស.។ ក្រោយមកត្រូវបានស្គាល់ថាជា Byzantium ហើយបន្តមកទៀត ទីក្រុងមួយនេះក៏បានធ្លាក់ស្ថិតនៅក្រោមការគ្រប់គ្រងរបស់ចក្រភពរ៉ូម និងបានក្លាយជារាជធានីនៃចក្រភពរ៉ូម។

Emperor Constantine ទី1 ហើយត្រូវបានស្គាល់ជា Constantinople។ ក្នុងឆ្នាំ 395 ចក្រភពរ៉ូមបានបំបែកជា ចក្រភពរ៉ូមខាងលិច និងចក្រភពរ៉ូមខាងកើត ដែលមានតំបន់ Constantinople ជារាជធានីចក្រភពរ៉ូមខាងលិច ហើយក៏ត្រូវបានគេហៅឈ្មោះថា Byzandine Empire។

Tags: តំបន់ទេសចរណ៍អន្តរជាតិទេសចរណ៍អន្តរជាតិ
Previous Post

ម្ចាស់ម្កុដ Cambodia’s Queen of The Catwalk អនុវត្តការគាំទ្រវិស័យអប់រំនៅកម្ពុជា និងចែករំលែកក្តីស្រលាញ់ចំពោះក្មេងៗជំនាន់ក្រោយ

Next Post

ប៊ី សុធារី តំណាង​​ឱ្យខេត្តកំពង់ឆ្នាំង ក្លាយជាម្ចាស់ជ័យលាភី គ្រងម្កុដបរវកញ្ញាឯក Miss Grand Cambodia 2024

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025
កម្សាន្ត

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
Load More
Next Post
ប៊ី សុធារី តំណាង​​ឱ្យខេត្តកំពង់ឆ្នាំង ក្លាយជាម្ចាស់ជ័យលាភី គ្រងម្កុដបរវកញ្ញាឯក Miss Grand Cambodia 2024

ប៊ី សុធារី តំណាង​​ឱ្យខេត្តកំពង់ឆ្នាំង ក្លាយជាម្ចាស់ជ័យលាភី គ្រងម្កុដបរវកញ្ញាឯក Miss Grand Cambodia 2024

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In

© 2024 Ladies Magazine Cambodia | All Rights Reserved.