• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ដំណោះស្រាយដ៏ល្អជាមួយនឹង ការបដិសេធ

by Pisey Dim
ព្រហស្បតិ៍ មីនា 21st, 2024
in របទជីវិត
325
SHARES
Share on FacebookShare on Twitter

មនុស្សស្ទើរតែគ្រប់ៗគ្នាសុទ្ធតែធ្លាប់ទទួលរងនូវការបដិសេធរឿងអ្វីមួយនៃផ្នែកណាមួយនៅក្នុងដំណើរជីវិតរស់នៅប្រចាំថ្ងៃ។ ការបដិសេធ មិនមែនជារឿងល្អឡើយ មិនថាជាការបដិសេធចំពោះរឿងការងារ ការបដិសេធចំពោះការសុំជំនួយអ្វីមួយពីមនុស្សជំវិញខ្លួន ឬជាការបដិសេធក្តីស្រឡាញ់ពីមនុស្សដែលខ្លួនស្រឡាញ់ ការបដិសេធអាចជះឥទ្ធិពលដល់ផ្លូវចិត្តរបស់អ្នក វាអាចឱ្យអ្នកមានអារម្មណ៍ពិបាកចិត្ត​ តប់ប្រមល់ និងមានចម្ងល់ក្នុងចិត្តថា​ តើហេតុអ្វីគេមិនអាចទទួលសំណើរខ្ញុំបាន? តើខ្ញុំមិនល្អគ្រប់គ្រាន់ក្នុងការគេព្រមទទួលយករឺយ៉ាងណា?

ប៉ុន្តែអ្វីដែលចាំបាច់សម្រាប់អ្នក គឺអ្នកត្រូវរៀនរក្សាលំនឹងចិត្ត​ក្នុងការព្រមទទួលយកនូវការបដិសេធ រួចដោះស្រាយជាមួយការបដិសេធនោះដោយរបៀបណា។ ខាងក្រោមនេះជាការចែករំលែកនូវវិធីមួយចំនួនដែលអ្នកអាចអនុវត្តបានក្នុងការគ្រប់គ្រងផ្លូវអារម្មណ៍ និងទទួលយកការបដិសេធដោយសន្តិវិធី។

  • ស្វែងរកការលើកទឹកចិត្ត

ប្រសិនបើអ្នកមានអារម្មណ៍មិនល្អ សូមស្វែងរកជំនួយដូចជាការលើកទឹកចិត្ត ការផ្តល់កម្លាំងចិត្ត ដើម្បីប្រឈមមុខជាមួយនឹងការបដិសេធ និងជម្នះវាឱ្យបានរួចក្លាយខ្លួនជាអ្នកខ្លួនឯងឡើងវិញ ដូចដែលព្រះអាទិត្យរះឡើងវិញសារជាថ្មី។

អ្នកអាចក្រឡេកមើលមនុស្សជុំវិញខ្លួន ដែលគេអាចយកឈ្នះលើការបដិសេធបាន ឬគេអាចយកវាជាបទពិសោធន៍ និងធ្វើឱ្យវាក្លាយជាមេរៀនជីវិតដ៏មានន័យ នោះសូមជឿជាក់ថាអ្នកក៏អាចធ្វើវាបានដូចគ្នា។ អ្នកគ្រាន់តែព្យាយាមលើកទឹកចិត្តខ្លួនឯងបន្ថែម ដើម្បីគេចចេញពីអតីតកាលដ៏អួរអាប់ គ្រប់យ៉ាងដែលបានកើតឡើងរួច រួមទាំងការបដិសេធទាំងនោះផងដែរ។

  • ធ្វើឱ្យអារម្មណ៍អ្នករសាយតាមសម្រួល កុំម៉ួរម៉ៅក្តៅក្រហាយ

ប្រសិនបើអ្នកចេះតែមានអារម្មណ៍ម៉ួរម៉ៅក្តៅក្រហាយ អ្នកអាចនឹងធ្វើឱ្យនរណាម្នាក់ឈឺចាប់ដោយអ្នកគ្មានបំណងទាល់តែសោះ។ ដូច្នេះ អ្នកត្រូវតែចេះគ្រប់គ្រងអារម្មណ៍បន្ទាប់ពីរងការបដិសេធ វាមិនមែនមានន័យថាអ្នកប្រឹងទប់អារម្មណ៍ទេ ប៉ុន្តែជាការរៀនដោះលែងនូវអារម្មណ៍មិនល្អចោល និងកំហឹងចោលឱ្យអស់។​ ពេលណាអ្នកកាន់តែកៀបសង្កត់អារម្មណ៍ដែលខឹងច្រើន មិនព្រមដោះលែងនោះអារម្មណ៍មិនល្អក្នុងខ្លួននឹងកាន់តែកើនឡើង វាស្ថិតក្នុងចិត្តរបស់អ្នកជានិច្ចយូរៗ កាន់តែខ្លាំងរហូតដល់ពេលមួយវាប្រាកដជាផ្ទុះឡើងជាក់ជាមិនខាន។ ​

វាពិតជាឈឺចាប់ ប៉ុន្តែអ្នកត្រូវប្រឈមបុខជាមួយវា មិនមែនកប់ទុកចោលទេ! ការដែលអ្នកគេចវេសមិនព្រមទទួលយកអារម្មណ៍នៃការបដិសេធទាំងនោះ អ្នកអាចគេចបានតែមួយពេលទេ​ មិនអាចគេចបានរហូតទេ សូមកុំទុកពេលវេលាចោលឥតប្រយោជន៍ព្យាយាមពង្រឹងស្មារតីទទួលស្គាល់វាម្តងបន្តិចៗ រហូតដល់អ្នកប្រាកដថាវាពិតជាបានរសាយទៅ។

  • ធ្វើសម្មាធិ និងបណ្តោយតាមពេលវេលាចុះ

វិធីសាស្រ្តមួយទៀតដែលជួយឱ្យអ្នករំងាប់ចិត្តបាន គឺការធ្វើសម្មាធិ។ អ្នកគ្រាន់តែបិទភ្នែកធ្វើសម្មាធិ ហើយបណ្តោយឱ្យរឿងរ៉ាវមិនល្អទាំងនោះរសាត់ទៅតាមពេលវេលាចុះ សូមអ្នកអនុវត្តលំហាត់ប្រាណសម្មាធិឱ្យបានម្តងក្នុងមួយថ្ងៃ ៖

  1. ស្វែងរកកន្លែងណាមួយដ៏ស្ងប់ស្ងាត់គ្មានការរំខានពីអ្នកដទៃ
  2. ពែនភ្នែន អង្គុយដាក់ខ្លួនត្រង់តាមដែលអាចធ្វើបាន
  3. ដកស្រូបខ្យល់ដង្ហើមចូល រួចដកដង្ហើមចេញវិញឱ្យបានវែងៗ
  4. ផ្តោតទៅលើការដកដង្ហើមតែមួយមុខគត់ ដកដង្ហើមម្តងមួយៗ ឈប់គិតពីការព្រួយបារម្ភ និងខ្វល់ខ្វាយអ្វីផ្សេងៗ
  5. បិទភ្នែក សម្រាកខ្លួនប្រាណ និងអារម្មណ៍របស់អ្នកឱ្យបានធូរស្បើយ
  6. ស្រមៃនឹកគិតដល់រឿងល្អ និងក្តីសុបិន្តនាពេលអនាគតរបស់អ្នក
    គិតដល់ក្រុមគ្រួសារ និងមិត្តជិតស្និទិ្ធល្អៗដែលតែងតែនៅក្បែរអ្នកនៅពេលមានបញ្ហាកើតឡើង
  7. ស្ថិតនៅក្នុងកាលៈទេសៈដ៏រីករាយនេះមួយរយៈ រួចបណ្តោយឱ្យវាក្លាយជាផ្នែកមួយនៃគំនិតថ្មីផ្សេងទៀតរបស់អ្នក
  8. បើកភ្នែកទទួលយលអារម្មណ៍ថាអ្នកចាមនុស្សថ្មី

សូមអ្នកត្រៀមខ្លួនរួចជាស្រេចក្នុងការយកឈ្នះចំពោះការបដិសេធ។ នៅពេលដែលអ្នកធ្លាប់ទទួលបទពិសោធន៍នៃការបដិសេធ កំណត់ត្រាទាំងនោះនឹងរំលឹកអ្នកជានិច្ច។ អ្វីដែលសំខាន់គឺថា អ្នកដឹងអំពីខ្លួនឯងច្បាស់ថា ត្រូវយកឈ្នះវាបានយ៉ាងដូចម្តេច?

សូមចងចាំថា ៖ មនុស្សដែលធ្លាប់ទទួលរងនូវការបដិសេធ នឹងសម្រេចបានអ្វីដែលល្អបំផុតក្នុងជីវិត”

 

Previous Post

ទំហំនៃការចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជា បានកើនឡើងជាមធ្យម១៥% ក្នុង១ឆ្នាំ

Next Post

មកដឹងតម្លៃ១ឈុត​ដ៏​ឡូយឆាយនេះរបស់ អេនជាលីណា ជូលី ថាតើ​តម្លៃ​ប៉ុន្មាន!

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
Generation Z (GenZ)
របទជីវិត

Generation Z (GenZ)

by Kim Heng
សៅរ៍ ឧសភា 3rd, 2025
Load More
Next Post
មកដឹងតម្លៃ១ឈុត​ដ៏​ឡូយឆាយនេះរបស់ អេនជាលីណា ជូលី ថាតើ​តម្លៃ​ប៉ុន្មាន!

មកដឹងតម្លៃ១ឈុត​ដ៏​ឡូយឆាយនេះរបស់ អេនជាលីណា ជូលី ថាតើ​តម្លៃ​ប៉ុន្មាន!

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.