នេះបើតាមលោក Shams Charania អ្នករាយការណ៍របស់ NBA បានថ្លែងថា តារា Clippers Kawhi Leonard បានទទួលការវះកាត់ជង្គង់។
Shams បានសរសេរលើកឡើងថា “តារារបស់ក្រុម Clippers, កីឡាករ Leonard បានទទួលការវះកាត់ជង្គង់ក្នុងកំឡុងពេល Offseason ។ ក្រុម បានធ្វើការបញ្ជាក់នៅថ្ងៃនេះថា Leonard នឹងផ្តោតលើការព្យាបាលជង្គង់របស់គាត់មុនពេលចាប់ផ្តើមការហ្វឹកហាត់ឡើងវិញ” ។
នៅរដូវក្តៅនេះ កីឡាករ Leonard ប្រកាសថាគាត់នឹងដកខ្លួនចេញពីក្រុមអូឡាំពិកអាមេរិក ដើម្បីផ្តោតលើការព្យាបាលអោយជាសះស្បើយតែម្តង សម្រាប់រដូវកាលខាងមុខនេះ។ នៅក្នុងជុំទី 1 នៃការប្រកួតវគ្គ Playoff កាលពីរដូវកាលមុន, Leonard បានប្រឈមមុខនឹងការរងរបួសមួយផ្សេងទៀត ហើយក្រុម Clippers ត្រូវបានលុបចោលកាលប្រកួតជាមួយ ក្រុម Mavericks ជាមួយនឹងពិន្ទុ 2-4 ។