មនុស្សម្នាក់ៗកំពុងតែចង់និយាយអំពីអ្វីដែលជាហេតុផលនាំឱ្យទំនាក់ទំនងរវាងគ្នានិងគ្នាមានបញ្ហា ប៉ុន្តែការត្រងត្រាប់ស្តាប់សេចក្តីបរិយាយរបស់គេ គឺជាគន្លឹះមួយដ៏សំខាន់ណាស់សំរាប់ការប្រាស្រ័យទាក់ទងគ្នា។
តើធ្វើយ៉ាងណាដើម្បីឱ្យអ្នកក្លាយខ្លួនជាអ្នកស្តាប់គេនិយាយដ៏ប្រពៃ និងធ្វើឱ្យគេមានអារម្មណ៍ថា រូបអ្នកប្រាកដជាដៃគូដែលរួមចំណែកយោបល់ ឬទទួលការចែករំលែកពីទស្សនៈរបស់គេដោយសារការត្រងត្រាប់ស្តាប់?
ដើម្បីជួយដល់អ្នកឱ្យប្រាកដក្នុងចិត្តថា អ្នកពិតជាបានទទួលអារម្មណ៍ដោយក្តីជឿជាក់ពីដៃគូស្នេហាដោយគេគិតថាអ្នកពិតជាបានស្តាប់ការនិយាយរ៉ាយរ៉ាប់អំពីបញ្ហារបស់គេយ៉ាងណានោះ ឡេឌីស៍សូមលើកយកមកបង្ហាញជូននូវវិធីទាំង 4 យ៉ាងដូចតទៅ៖
1. ជាលើកទីដំបូងបង្អស់នោះចូរអ្នកលៃលកពេលវេលាឱ្យបានសមរម្យ ហើយពុំមានករណីដែលត្រូវដោះសារនោះទេ។ យើងអាចនឹងរំលែកពេលវេលានោះយ៉ាងតិចក៏រយៈពេល មួយម៉ោងជារៀងរាល់ថ្ងៃផងដែរ ដើម្បីជាអាទិភាពផ្តល់ដល់មនុស្សសំខាន់បំផុតនៅក្នុងជីវិតរបស់បរិយាយធ្វីដែលជាមន្ទិលនៅក្នុងចិត្តរបស់គេ។
2. អ្នកគួរតែបង្កើតឱ្យមាននូវទំលាប់ល្អដែលផ្តល់រសជាតិរសជាតិបន្ថែមសម្រាប់គូជីវិតរបស់អ្នកឱ្យបានជាប្រចាំថ្ងៃ។ ជម្រើសមួយណាក៏បាន ឧបមាថាអ្នករំលែកពេលវេលាប្រមាណ 10នាទី ដើម្បីអង្គុយញាំតែ ឬ កាហ្វេជាមួយគ្នា និងជជែកគ្នាលេងកំសាន្ត ដោយសម្តែងនូវមនោសញ្ចេតនារវាងគ្នានិងគ្នាបន្ទាប់ពីរៀបចំកិច្ចការងារផ្ទះបាយរួចរាល់ហើយ។
3. អ្នកគួរតែទុកចោលការងារដែលមិនទាន់ចាំបាច់ ឬមិនសំខាន់ណាស់ណាមួយចំនួនចោលសិន កិច្ចការខ្លះមិនសំខាន់ជាងមនុស្សដែលខ្លួនស្រឡាញ់កំពុងពិបាកចិត្ត ឬជួបបញ្ហាដែលត្រូវស្វែងរកទីប្រឹក្សាយោបល់ ព្រោះការធ្វើបែបនេះនឹងនាំឱ្យទំនាក់ទំនងនៃសេចក្តីស្នេហាមួយប្រកបទៅដោយ សេចក្តីសុខសាន្តនោះទេ ហើយចូរងាកទៅរកគូស្នេហ៍របស់អ្នកដើម្បីចំណាយពេលវេលានៅ ជាមួយគ្នាឱ្យបានច្រើន។
4. អ្នកគួរណាស់តែបង្កើតឱកាសយ៉ាងហោចណាស់ក៏ម្តងក្នុងមួយសប្តាហ៍ ដើម្បីបានចេញទេទៅកំសាន្តនៅឯក្រៅផ្ទះជាមួយនឹងគូជីវិតរបស់អ្នក ឬមួយក៏ព្យាយាមនាំគូជីវិតនៅភោជនីយដ្ឋានថ្មីៗ ទទួលបរិយាកាសសប្បាយប្លែកៗណាមួយក៏បានដើម្បីបង្កើនភាពសុខសាន្ត និងភាពផ្អែមល្ហែមទៅវិញទៅមក។ ប្រសើរបំផុតនោះអ្នកគួរណាស់តែនាំគូស្នេហ៍របស់អ្នកទៅញាំអាហារថ្ងៃត្រង់ជាជាងជួបគ្នាសំរាប់អាហារពេលល្ងាច។ អ្នកត្រូវដឹងថា សេចក្តីសុខនៃទំនាក់ទំនងរវាងគូស្នេហ៍មួយគូមិនមែនបញ្ចប់តែនៅក្នុងបន្ទប់គេងនោះទេ ប៉ុន្តែជាការចំណាយពេលវេលានៅជិត ស្និទ្ធជាមួយគ្នា ស្វែងយល់ និងបង្ហាញអំពីមនោសញ្ចេតនារបស់គូស្នេហ៍ម្នាក់ទៅដល់ដៃគូម្ខាងទៀត។
• ការព្យាយាម
ការព្យាយាមនៅឲ្យបានជិតស្និទ្ធជាមួយគ្នាបែបនេះ នឹងធ្វើឲ្យជីវិតគូរបស់លោកអ្នកមានសេចក្តីសុខជារៀងរហូតហើយនឹងមិនមានការបែកបាក់នោះទេ ផ្ទុយទៅវិញគឺមានតែភាពផ្អែមល្ហែម និងមានសុភមង្គលដែលធ្វើឲ្យអ្នកមិនអាចបាត់បង់បានទេទៅវិញ។
ជាថ្មីម្តងទៀតសូមអ្នកបង្កើតនូវសេចក្តីរីករាយនៃជីវិតជាមួយនឹងមនុស្សដែលអ្នកស្រលាញ់ ដោយសូមបង្កើតភាពសុខសាន្ត និង ប្រលោមចិត្តដិតអារម្មណ៍រួមរស់ស្ថិតស្ថេរជាមួយគ្នា។