តើអ្នកដឹងទេ? ការប្រើប្រាស់គ្រឿងសម្អាង (MAKE UP) ត្រឹមត្រូវតាមក្បួនខ្នាត វាកាន់តែធ្វើឱ្យសម្រស់អ្នកមើលទៅគួរឱ្យគយគន់ និងមនុស្សម្នាជុំវិញខ្លួនចោលភ្នែកមើលអ្នកមិនដាក់ចុះឡើយ។
ជឿជាក់ថា សម្រស់ផ្ទៃមុខគឺរឿងសំខាន់ចំពោះស្រ្តីគ្រប់រូប ពួកគេតែងតែបន្ថែមនេះបន្ថែមនោះនៅលើរង្វង់ផ្ទៃមុខ ហាក់បីដូចជាកំពុងឆ្លាក់នូវទម្រង់មុខថ្មីមួយទៀតបង្កប់ដោយភាពស្រស់ស្អាតតាមរយៈការប្រើប្រាស់គ្រឿងសម្អាងតុបតែងមុខ (MAKE UP) ។ ការជ្រើសរើសគ្រឿងសម្អាង និងការយល់អំពីតិចនិចក្នុងការផាត់មុខគឺជារឿងសំខាន់មួយដែលស្រ្តីគ្រប់រូបត្រូវយល់ដឹង។
សាកល្បងតិចនិចទាំង ៧យ៉ាងខាងក្រោមនេះ អនុវត្តទៅលើការការផាត់មុខរបស់អ្នក អ្នកនឹងបានឃើញអំពីភាពខុសគ្នា ៖
1. លាងសម្អាត និងផ្តល់សំណើមដល់ផ្ទៃមុខ
គន្លឹះដើម្បីទទួលបានការតុបតែងគ្រឿងសម្អាងនៅលើផ្ទៃមុខ (MAKE UP) ដែលល្អឥតខ្ចោះ ហើយមើលទៅប្រកបដោយភាពស្រស់ស្អាតមួយកម្រិតបន្ថែមទៀត គឺអ្នកត្រូវចាប់ផ្តើមពីផ្ទៃមុខទទេ ពោលគឺផ្ទៃមុខដែលបានលាងសម្អាតជាមួយហ្វូមលាងមុខរួចរាល់។ បន្ទាប់មកត្រូវផ្តល់សំណើមដល់ស្បែករបស់អ្នក ចៀសវាងការដាក់ឱ្យស្បែកក្នុងសភាពមួយពិបាកទ្រាំទ្រពីសារធាតុនៃគ្រឿងសម្អាងទាំងនោះ (ប្រតិកម្មស្បែក) ។
2. លាបម្សៅទ្រនាប់ (Foundation) នៅជុំវិញរង្វង់ផ្ទៃមុខ
គន្លឹះដើម្បីឱ្យមើលទៅស្បែករបស់អ្នកមានសភាពដូចធម្មជាតិនាពេលថ្ងៃ យើងសូមណែនាំដល់អ្នកប្រើប្រាស់ម្សៅទ្រនាប់ដែលផលិតឡើងសម្រាប់ការតុបតែងមុខនៅពេលព្រលប់ ព្រោះវារំលេចនូវស្បែកភ្លឺរលោង និងសាច់ម្សៅស្រាល អាចឱ្យផ្ទៃមុខរបស់អ្នកមានផាសុខកភាពរយៈពេលយូរ។ សូមជ្រើសរើសផលិតផលណា ដែលមានផ្ទុកជាតិទឹកច្រើនដើម្បីផ្តល់សំណើមដល់ស្បែកមុខ ម្យ៉ាងចៀសវាងការប្រើប្រាស់ផលិតផលដែលផ្ទុកជាតិម្សៅច្រើនលើសលប់ បណ្តាលឱ្យមានកក់ម្សៅពាសពេញផ្ទៃមុខ។ ប្រសិនបើអ្នកចង់ឱ្យសាច់ម្សៅស្មើទឹកសាច់មុខ សូមប្រើប្រាស់ជក់ក្នុងការផាត់វា។
3. លាបតែ (Concealer) នៅតំប់ក្រោមភ្នែក និងតំបន់ស្បែកមុខស្នាមអុចខ្មៅៗ
យើងសូមណែនាំ ឱ្យធ្វើការលាប Concealer នៅតំបន់ក្រោមភ្នែកដែលមានសភាពដក់ និងខ្មៅ រួចប្រើប្រាស់ម្រាមដៃរបស់អ្នកក្នុងការ Blend ឱ្យសព្វសាច់ ដែលមើតទៅហាក់បីដូចជារង្វង់ភ្នែកពីធម្មជាតិ។ អ្នកក៏អាចលាប Concealer នៅកន្លែងដែលមានស្នាមអុចខ្មៅៗ ដូចជា តំបន់ថ្ពាល់ ថ្ងាស់ តំបន់ចង្ការផងដែរ រួច Blend ឱ្យម៉ត់ជាមួយស្បែកមុខ។
4. កុំព្យាយាមប្រើប្រាស់ (Contour) ដែលរំលេចពណ៌ភ្លឺខ្លាំងពេក
ជំនួសឱ្យការប្រើប្រាស់ Contour ដែលមានពណ៌ដិតៗ អ្នកអាចប្រើប្រាស់នូវពណ៌ប្រភេទស្រាលស្រទន់ ដើម្បីកុំឱ្យផ្ទៃមុខរបស់អ្នកមើលទៅក្រាស់ក្មឹកពេក។ ដើម្បីលាបវាឱ្យបានសាច់ស្មើល្អ សូមអ្នកប្រើប្រាស់ជក់ផាត់មុខជ្រុង ហើយអូសវានៅលើទម្រង់ផ្លែប៉ោមនៃថ្ពាល់។
5. គូសរឹមរោមភ្នែក ហើយគូសរង្វង់ផ្នត់ភ្នែក
អ្នកអាចប្រើប្រាស់ប្រាស់ខ្មៅដៃជក់ពណ៌ខ្មៅ ដើម្បីគូសរឹមភ្នែកឱ្យមើលទៅត្រង់ស្មើ។
6. បំពេញចិញ្ចើមរបស់អ្នកដោយគូសស្នាមឆ្នូតសរសៃតូចៗ
នៅពេលដែលអ្នកបានបំពេញចិញ្ចើមរបស់អ្នកឱ្យមើលទៅក្រាស់ និងមានសភាពរឹងមាំ នោះហើយជាពេលដែលធ្វើឱ្យអ្នកទតួលបានការលើសសម្រស់មួយកម្រិតទៀតហើយ។ រោមចិញ្ចើម គឺមានចន្លោះប្រហោងល្អ ដូច្នេះដើម្បីរក្សារូបរាងបាន អ្នកអាចគូសឆ្នូតសរសៃៗបង្កើតស្នាមប្រេះនៅក្នុងទិសដៅដែលរោមដុះ។
7. ប្រើប្រាស់ម្រាមដៃរបស់អ្នកដើម្បីលាប (Blend) ក្រេមបបូរមាត់
ជំនួសឱ្យការលាបពណ៌បបូរមាត់ផ្ទាល់ពីបំពង់ក្រេម យើងសូមណែនាំឱ្យត្រដុសពណ៌លើម្រាមដៃរបស់អ្នក ហើយលាបនៅលើបបូរមាត់ដើម្បីទទួលបានពណ៌ស្រទន់ មើលទៅមិនដិតខ្លាំងពេក។