• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តើជំងឺទឹកនោមផ្អែមមានរោគសញ្ញាបែបណាខ្លះ?

ជំងឺទឹកនោមផែ្អម វាយលុកយ៉ាងខ្លាំងទៅលើមនុស្សដែល......

by Choraney Duong
ពុធ ឧសភា 8th, 2024
in សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

ជំងឺទឹកនោមផែ្អម គឺជាជំងឺមួយដែលបង្កឡើងដោយភាពខុសបែ្លកនៃអរម៉ូន វាអាចបណ្តាលឲ្យមានបញ្ហាជាច្រើនដូចជា ក្រលៀន ជើងប្រអប់ជើង ភែ្នក បេះដូង ប្រព័ន្ធប្រសាទ និងចរន្តឈាម ។ បើសិនជាយើងទុកវា មិនព្យាបាលទេនោះបញ្អាទាំងនេះអាចនឹងនាំ ខ្សោយក្រលៀន កើតដំបៅ ស្លាប់អវៈយវៈ ងងឹតភែ្នក ឬក៏អាចនឹងនាំឲ្យមាន ការដាច់សរសៃឈាមក្នុងខួរក្បាលទៀតផង ។ ជំងឺទឹកនោមផែ្អម វាយលុកយ៉ាងខ្លាំងទៅលើមនុស្សដែលមានអាយុច្រើន ធាត់ អសកម្មក្នុងជីវភាពរស់នៅ ។ជំងឺទឹកនោមផែ្អមមាន2ប្រភេទដូចជា៖

ជំងឺទឹកនោមផែ្អមប្រភេទទី1

ជំងឺទឹកនោមផែ្អមប្រភេទទី1 គឺជាជំងឺទឹកនោមផែ្អម ដែលអាស្រ័យទៅលើអ័រម៉ូនអាំងស៊ុយលីនដែលមាននៅក្នុងខ្លួន ឬជាជំងឺដោយបន្សោយ ភាពស៊ាំរបស់រាងកាយ ។ ជំងឺទឹកនោមផែ្អមប្រភេទទី1នេះវាអាចបំផ្លាញកោសិកាលំពែងដែលជាអ្នកផលិត អ័រម៉ូនអាំងស៊ុយលីន។ អ័រម៉ូនអាំងស៊ុយលីន គឺត្រូវការជាចាំបាច់ដើម្បី គ្រប់គ្រងកម្រិតជាតិស្ករ នៅក្នុងឈាម បើសិនជាគ្មានអាំងស៊ុយលីនទេនោះអ្នកជំងឺ អាចស្លាប់បាន។ សម្រាប់អ្នកកើតជំងឺទឹកនោមផ្អែមប្រភេទទី1 នេះ​អសមត្ថភាពក្នុងការផលិតអ័រម៉ូនអាំងស៊ុយលីន (ពោលគឺមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនពីកំណើត)។ អ្នកកើតជំងឺទឹកនោមផែ្អមប្រភេទទី1 ត្រូវតែបង្កើនបរិមាណ អ័រម៉ូនអាំងស៊ុយលីននៅក្នុងខ្លួនរបស់ពួកគេ មិនថាតាមរយៈ ការចាក់ថ្នាំអាំងស៊ុយលីន ឬពាក់ឧបករណ៍ ដើម្បីបំភាយអាំងស៊ុយលីន នៅក្រោមសែ្បកទេ អ័រម៉ូនអាំងស៊ុយលីនមិនអាចទទួលបានតាមរយៈថ្នាំគ្រាប់ទេពីព្រោះវានឹងត្រូវបំផ្លាញនៅពេលដែលយើងលេបចូលទៅក្នុងដល់រាងកាយរបស់យើង។

  1. រោគសញ្ញា

ចំពោះជំងឺទឹកនោមផែ្អមប្រភេទទី1 គឺភាគច្រើនបង្ហាញរោគសញ្ញាភ្លាមៗ ។ រោគសញ្ញារបស់វាមាន

  • កំរិតជាតិស្ករនៅក្នុងឈាមឡើងខ្ពស់
  • កំរិតជាតិស្ករនៅក្នុងទឹកនោមឡើងខ្ពស់
  • នោមញឹក
  • មានអាការៈឃ្លានបែ្លកពីធម្មតា
  • ស្រកទម្ងន់បែ្លក
  • មានអាការៈខ្សោយ និងឆាប់នឿយហត់
  • មានអារម្មណ៍មិននឹងន
  • មានអាការៈចង់ក្អួត ឬក្អួតចង្អោរតែម្តង
  1. មូលហេតុដែលនាំឲ្យកើតជំងឺទឹកនោមផែ្អមប្រភេទទី1

ចំពោះមូលហេតុពិតប្រាកដ ដែលនាំឲ្យកើតមាន ជំងឺទឹកនោមផែ្អម គេនៅមិនទាន់ដឹងច្បាស់នៅឡើយទេ បើទោះបីជាមានភស្តុតាងបញ្ជាក់ថា វាអាចជាជំងឺតពូជក៏ដោយ តែក៏មានកត្តាមជ្ឈដ្ឋាន និងជំងឺដទៃដែលនាំឲ្យកើតជំងឺនេះបានដែរ។

  1. តើជំងឺទឹកនោមផែ្អមប្រភេទទី1 អាចគ្រប់គ្រងបានឬទេ?

ចំពោះអ្នកដែលមាន ជំងឺទឹកនោមផែ្អម ប្រភេទទី1 ពួកគេអាចរស់នៅដោយរីករាយ និងមានសុខភាពធម្មតា បើសិនជាគេអនុវត្តតាមការព្យាបាល។ កំរិតជាតិស្ករ ត្រូវបានគ្រប់គ្រង ឲ្យនៅក្នុង សភាពធម្មតារហូតតាមរយៈការចាក់បញ្ចូល អ័រម៉ូនអាំងស៊ុយលីន ការហាត់ប្រាណ និងការទទួលទានអាហារ ឲ្យបានទៀងទាត់។ ការធ្វើតេស្តលើទឹកនោម និងឈាមនឹងបង្ហាញថាតើជំងឺនេះ អាចគ្រប់គ្រងបានឬអត់ ។

 

ជំងឺទឹកនោមផែ្អមប្រភេទទី2

ជំងឺទឹកនោមផែ្អមប្រភេទទី2 គឺមានកំរិតធ្ងន់ធ្ងរជាងប្រភេទទី1 ហើយមានគ្រោះថ្នាក់បំផុតពីព្រោះ វាមិនអាស្រ័យទៅលើអ័រម៉ូនអាំងស៊ុយលីននោះទេ ភាគច្រើនវាកើតឡើងចំពោះមនុស្សដែលមានវ័យចំណាស់ចាប់ពីអាយុ 45ឆ្នាំឡើងទៅ និងអ្នកដែលលើសទម្ងន់ អ្នកដែលមានជំងឺទឹកនោមផែ្អមប្រភេទទី2 នេះ គឺមិនអាចផលិតអ័រម៉ូនអាំងស៊ុយលីនបានគ្រប់គ្រាន់ទេ ឬមិនអាចប្រើប្រាស់អ័រម៉ូនអាំងស៊ុយលីនបានតែម្តង។ ដោយគ្មានអ័រម៉ូនអាំងសូលីនគ្រប់គ្រាន់នេះហើយ ទើបរាងកាយមិនអាចបញ្ជូនជាតិស្ករទៅក្នុងឈាម ចូលទៅក្នុងកោសិកាបានទេ។ ជាតិស្ករកើនឡើងនៅក្នុងឈាម បង្កឲ្យមានបញ្ហាដល់សុខភាព។

1.រោគសញ្ញា

ជំងឺទឹកនោមផែ្អមប្រភេទទី2 ភាគច្រើនវាមានវិវត្តន៏យឺត អ្នកជំងឺភាគច្រើនមានអាការៈស្រេកទឹកខ្លាំង និងនោមញឹក។ មិនត្រឹមតែប៉ុណ្ណោះ ពួកគេមានអារម្មណ៍នឿយហត់ ឆាប់ខឹង និងចង់ក្អួត ពួកគេមានអាការៈ ឃ្លានខ្លាំងតែស្រកទម្ងន់។ ខាងក្រោមនេះ គឺជារោគសញ្ញាផេ្សងៗទៀតៈ

  • មានជំងឺសើសែ្បក ជំងឺរលាកអញ្ចាញធេ្មញ​ ឬរលាកផ្លោកនោមជាញឹកញាប់ ហើយពិបាកព្យាបាល
  • ស្រវាំងភែ្នកមើលមិនច្បាស់
  • ស្ពឹកស្រពន់ដៃជើង
  • មានសែ្បកស្ងួត រមាស់
  • រោគសញ្ញាទាំងនេះអាចមានលក្ខណៈស្រាល ដែលជាហេតុធ្វើឲ្យគេមិនបានចាប់អារម្មណ៍ ដោយគេអាចច្រឡំ ដោយសារតែ មានវ័យចំណាស់ ។ មានមនុស្សរាប់លាន នាក់នៅលើពិភពលោកដែលកើត ជំងឺទឹកនោមផែ្អមប្រភេទទី2នេះដោយមិនដឹងខ្លួន។

2.មូលហេតុដែលនាំឲ្យកើតជំងឺទឹកនោមផែ្អមប្រភេទទី2

ចំពោះមូលហេតុដែលនាំឲ្យកើត ជំងឺទឹកនោមផែ្អមប្រភេទនេះ គឺដូចជាជំងឺទឹកនោមផែ្អមប្រភេទទី1ដែរ គឺមិនទាន់ដឹងច្បាស់លាស់នៅឡើយទេ ដែលគេថាវាអាចជា ជំងឺតពូជតែពុំមានភស្តុតាងនោះទេ។ មានកត្តាផេ្សងទៀតដែលគេកំណត់ ចំពោះអ្នកកើតជំងឺនេះដូចជាការធាត់ លើសទម្ងន់ BMI > 25 លើសសំពាធឈាម លើសជាតិខ្លាញ់ក្នុងឈាម ជាដើម​ ។

3.តើជំងឺទឹកនោមផែ្អមប្រភេទទី2នេះអាចគ្រប់គ្រងបានឬទេ?

ជំងឺទឹកនោមផែ្អមប្រភេទទី2 អាចគ្រប់គ្រងបានដោយរក្សាបរិមាណ ជាតិស្ករឲ្យស្ថិតនៅក្នុង កំរិតធម្មតាជានិច្ចតាមដែលអាចធ្វើទៅបាន ហើយការគ្រប់គ្រង ជាតិស្ករអាចធ្វើទៅ បានតែតាមរយៈការហាត់ប្រាណឲ្យ បានទៀងទាត់ និងគ្រប់ការតមអាហារឲ្យបានម៉ត់ចត់តែប៉ុណ្ណោះ។ ការសម្រកទម្ងន់អាចជួយអ្នកលើស ទម្ងន់ខ្លះក្នុងការរក្សាកំរិតជាតិស្ករ ក្នុងឈាមស្ថិតនៅក្នុងសភាពធម្មតាបាន។

តើជំងឺទឹកនោមផែ្អមទាំងពីរប្រភេទនេះអាចព្យាបាលបានឬទេ?

នៅពេលនេះក្រុមអ្នកវិទ្យាសាស្រ្ត វេជ្ជបណ្ឌិត បានខិតខំស្វះសែ្វងគ្រប់វិធីដើម្បីរកវិធីព្យាបាល ហើយក៏មានក្តីសង្ឃឹមខ្លះដែរ ទោះបីជាមិនមាន ថ្នាំព្យាបាលពិតប្រាកដ ក៏អាចកាត់បន្ថយ គ្រោះថ្នាក់បានខ្លះៗដែរ ។ សង្ឃឹមថាគេនឹងរកឃើញថ្នាំ និងវិធីព្យាបាលក្នុងរយៈពេលឆាប់ៗខាងមុខនេះ។

ជំងឺទឹកនោមផ្អែមគឺជាបញ្ហាសុខភាពសាធារណៈដ៏សំខាន់មួយនៅទូទាំងពិភពលោក។ ភស្តុតាងថ្មីៗជាច្រើនបានបង្ហាញថា អតុល្យភាពនៃការថយចុះអុកស៊ីតកម្មកោសិកា Redox នាំទៅរកអុកស៊ីតកម្មស្រ្តេស និងការវិវត្តនៃជំងឺទឹកនោមផ្អែម អាចបង្កផលវិបាកដែលពាក់ព័ន្ធមួយចំនួន នឹងភាពមិនប្រក្រតីនៃកោសិកា β-cell និងសារធាតុអាំងស៊ុយលីន។ ប្រភេទអុកស៊ីតកម្មប្រតិកម្ម ROS ក៏អាចសំគាល់នូវប្រូតេអ៊ីនមួយចំនួន (Reactive Oxygen Species) ដែលទាក់ទងនឹងជំងឺទឹកនោមផ្អែម។ មានបញ្ហាសក្តានុពលមួយចំនួននៅក្នុងការអនុវត្តគ្លីនិកនៃការព្យាបាលប្រឆាំងអុកស៊ីតកម្ម រួមទាំងការរលាយមិនល្អ អស្ថេរភាពនៃការផ្ទុក និងការមិនជ្រើសរើសសារធាតុប្រឆាំងអុកស៊ីតកម្ម។ ការប្រើសារធាតុប្រឆាំងអុកស៊ីតកម្ម អាចយកឈ្នះលើបញ្ហា pharmacokinetic និងមានស្ថេរភាព ព្រមទាំងធ្វើអោយប្រសើរឡើងនូវការជ្រើសរើសនៃ ROS ។ ដូច្នេះហើយ យើងបានផ្តោតទៅលើតួនាទីនៃអុកស៊ីតកម្មស្រ្តេស និងការព្យាបាលដោយអង់ទីអុកស៊ីដង់ក្នុងការបង្ករោគនៃជំងឺទឹកនោមផ្អែម។

ប្រភព

Zhang P, Li T, Wu X, Nice EC, Huang C, Zhang Y. Oxidative stress and diabetes: antioxidative strategies. Front Med. 2020 Oct;14(5):583-600. doi: 10.1007/s11684-019-0729-1. Epub 2020 Apr 4. PMID: 32248333.

Previous Post

ម៉ូតកាបូបប្រណិតពណ៌​ខ្មៅទាំងនេះ ​ស័ក្តិសម​ឥតខ្ចោះសម្រាប់ស្រ្តីចូលចិត្តស្តាយបែប Classic

Next Post

ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈប្រព័ន្ធឌីជីថលនៅកម្ពុជា

Choraney Duong

Choraney Duong

Related Posts

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន
សុខភាព និង សម្ផស្ស

មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន

by Kim Heng
អង្គារ ឧសភា 6th, 2025
ជំងឺអង់ត្រាក់ Anthrax (ពិសធ្យូង)
សុខភាព និង សម្ផស្ស

ជំងឺអង់ត្រាក់ Anthrax (ពិសធ្យូង)

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
Load More
Next Post
ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈប្រព័ន្ធឌីជីថលនៅកម្ពុជា

ប្រព័ន្ធបញ្ជរតែមួយជាតិ នឹងជំរុញកំណើនសេដ្ឋកិច្ច តាមរយៈប្រព័ន្ធឌីជីថលនៅកម្ពុជា

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.