• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

តើអ្វីដែលគួរធ្វើ និងមិនគួរធ្វើ នារដូវក្តៅនេះទៅ?

by Pisey Dim
ព្រហស្បតិ៍ មីនា 7th, 2024
in របទជីវិត, សុខភាព និង សម្ផស្ស
325
SHARES
Share on FacebookShare on Twitter

កំណើនកម្តៅសីតុណ្ណភាពកើនឡើងខ្ពស់ អាចបង្កឱ្យមានបញ្ហាទៅលើសុខភាពរាងកាយ និងសម្រស់យ៉ាងខ្លាំងប្រសិនបើអ្នកមិនបានយកចិត្តក្នុងការមើលថែទាំខ្លួននៅក្នុងរដូវក្តៅ ជាពិសេសអ្នកមិនបានស្វែងយល់អំពីតិចនិចផ្សេងៗក្នុងការការពារ។​

ឡេឌីស៍សូមបង្ហាញជួននូវគន្លឹះខ្លះៗអំពីអ្វីដែលគួរធ្វើ និង អ្វីដែលមិនគួរធ្វើក្នុងរដូវក្តៅ ដើម្បីជៀសវាងការកើតមានបញ្ហាបង្កដោយកម្តៅថ្ងៃកើនឡើង។

សូមអានអត្ថបទខាងក្រោមនេះ ៖

អ្វីដែលអ្នកគួរធ្វើ

ផឹកទឹកឲ្យបានច្រើន
សូមទទួលទានទឹកឱ្យបានច្រើននារដូវក្តៅ ព្រោះកាលណាកម្តៅថ្ងៃកាន់តែកើនឡើង រាងកាយរបស់អ្នកខ្សោះជាតិទឹក ដែលបណ្តាលឱ្យអ្នកមានអាការអស់កម្លាំង ល្ហិតល្ហៃ ឈឺក្បាលខ្លាំង និងស្ងួតបបូរមាត់។ សូមកុំព្យាយាមទទួលទានភេសជ្ជៈដែលមានរសជាតិផ្អែម មានជាតិកាហ្វេអ៊ីន ឬជាតិអាល់កុលអាចត្រឹមតែធ្វើឱ្យអ្នកបាត់ស្រេកទឹកតែមួយភ្លេត ព្រោះបន្ទាប់មកអ្នកនឹងស្រេកទឹកលើសដើម បត់ជើងញឹកញាប់ ដែលជាហេតុធ្វើឲ្យអ្នកកាន់តែបាត់បង់ជាតិទឹកបន្ថែម ដូចនេះអ្វីដែលលោកអ្នកត្រូវការគឺមានតែទឹកតែមួយមុខគត់។ លើសពីនេះ អ្នកត្រូវដឹងថាប្រសិនបើអ្នកស្រេកទឹក ទើបអ្នកទទួលទានទឹក នោះមានន័យថាខ្លួនប្រាណរបស់អ្នកបានបាត់បង់ជាតិទឹកអស់ ១៥% បាត់ទៅហើយ។ ការរង់ចាំដល់ពេលអ្នកស្រេកទឹកទើបផឹក មិនមែនជាការល្អនោះទេ។

ងូតទឹកយ៉ាងហោចណាស់ឲ្យបានពីរដង
ប្រសិនជាអាច អ្នកគប្បីងូតទឹកយ៉ាងហោចណាស់ឲ្យបាន២ដងក្នុងមួយថ្ងៃ ព្រោះមិនត្រឹមតែធ្វើឲ្យស្បែកមានសភាពត្រជាក់ទេ តែក៏ជាការលាងជម្រះមេរោគផ្សេងៗពីស្បែកខាងក្រៅ ការពារការឆ្លងមេរោគដែលបង្កពីមកបរិយាកាសខាងក្រៅដ៏ក្តៅអាប់អួរផងដែរ។

លាបឡេការពារកម្តៅថ្ងៃ
សូមធ្វើការលាបឡេកម្តៅថ្ងៃទាំងស្បែកមុខ និងស្បែកខ្លួនដើម្បីជៀសវាងពីការដុតកម្លោចសាច់ដោយកម្តៅមាំរស្មីយូវីពីពន្លឺព្រះអាទិត្យ។ មិនថាអ្នកមិនទម្លាប់លាបយ៉ាងណានោះទេ ចូលដល់រដូវក្តៅបែបនេះត្រូវតែលាបឡេការពារកម្តៅថ្ងៃ ព្រោះកម្តៅខ្លាំងបែបនេះអាចបង្កជាផលវិបាកដល់ស្បែក ហើយបើធ្ងន់ធ្ងរអាចបង្កទៅជាមហារីកស្បែកថែមទៀតផង។

ប្រយ័ត្នប្រយែងចំពោះអាហារ
រដូវក្តៅ គឺជារដូវដែលអ្នកត្រូវតែមានការប្រយ័ត្នខ្ពស់ចំពោះចំណីអាហារព្រោះមេរោគងាយនឹងឆ្លងចូលអាហារ។  អ្នកត្រូវប្រាកដថាអាហារទាំងនោះចម្អិនឲ្យបានល្អ ទុកដាក់បានត្រឹមត្រូវ និងការចៀសវាងការបរិភោគអាហារតាមចិញ្ចើមថ្នល់ ហើយងាកមកបរិភោគបន្លែ ផ្លែឈើដែលសម្បូរសារធាតុទឹក ដើម្បីឲ្យខ្លួនប្រាណទទួលបានជាតិទឹកគ្រប់គ្រាន់។

អ្វីដែលអ្នកមិនគួរធ្វើ

កុំព្យាយាមនៅក្រោមកម្តៅថ្ងៃដោយផ្ទាល់
ធ្វើយ៉ាងណាកុំស្ថិតនៅក្រោមកម្តៅថ្ងៃយូរពេក  ព្រោះក្តៅផង  ត្រជាក់ផង អ្នកងាយប្រឈមនឹងការឈឺខ្លាំងណាស់  ប៉ុន្តែប្រសិនបើជាការចាំបាច់តម្រូវឱ្យអ្នកចេញទៅក្រៅ សូមព្យាយាមពាក់អាវដៃវែង មួក ឆ័ត្រ ឬវ៉ែនតាខ្មៅដើម្បីការពារខ្លួនអ្នកពីកម្តៅផ្ទាល់។

ខោអាវក្រាស់ៗ
ដាច់ខាត កុំព្យាយាមស្លៀកពាក់ខោអាវក្រាស់ៗ ព្រោះវាអាចធ្វើឲ្យអ្នកកាន់តែហប់ និងមិនសូវមានខ្យល់ចេញចូលតាមរន្ធរោមនៃស្បែក ជាបិសេសអ្នកអាចខ្សោយកម្លាំង អស់ថាមពលដោយសារតែការបែកញើសច្រើនហួសហេតុក្រោមអាកាសធាតុហប់ខ្យល់បែបនេះ ។

បន្ថយអាហារដែលសម្បូរជាតិខ្លាញ់
អាហារចៀន បំពង សុទ្ធតែជាប្រភេទអាហារប៉ះពាល់ដល់សុខភាពអ្នកយ៉ាងខ្លាំង និងធ្វើឱ្យរាងកាយរបស់អ្នកឡើងកម្តៅទ្វេដងដោយកំហាប់ជាតិខ្លាញ់ដែលមានក្នុងរាងកាយរបស់អ្នកបន្ទាប់ពីបរិភោគរួច។

មិនត្រូវញុំាអាហារដែលសេសសល់
ដោយសារតែអាកាសធាតុក្តៅ ស្អុះស្អាប់ អាហារងាយនឹងជូរ ផ្អូម ប្រសិនបើអ្នកមិនបានទុកដាក់អាហារបានត្រឹមត្រូវ ហើយងាយនឹងឆ្លងជំងឺនៅពេលបរិភោគរួចដូចជារាករូស  ឬបញ្ហាពោះវៀនជាដើម។

Previous Post

លែងជាបញ្ហាក្នុងការចាយវាយដោយគ្រាន់តែមាន កម្មវិធីបាគងជាការស្រេច

Next Post

អបអរ​ទិវានារីអន្តរជាតិ ៨មីនា សម្ដេចបវរធិបតី លើកជា​ថ្មីអត្ថប្រយោជន៍​កម្មការិនីទទួលបានពេលលំហែមាតុភាព

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត
សុខភាព និង សម្ផស្ស

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

by Kim Heng
សុក្រ ឧសភា 9th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?
សុខភាព និង សម្ផស្ស

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

by Kim Heng
ពុធ ឧសភា 7th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន
សុខភាព និង សម្ផស្ស

មូលហេតុទាំង ៥ ដែលធ្វើឲ្យមុខអ្នកងាយឡើងមុន

by Kim Heng
អង្គារ ឧសភា 6th, 2025
Load More
Next Post
អបអរ​ទិវានារីអន្តរជាតិ ៨មីនា សម្ដេចបវរធិបតី លើកជា​ថ្មីអត្ថប្រយោជន៍​កម្មការិនីទទួលបានពេលលំហែមាតុភាព

អបអរ​ទិវានារីអន្តរជាតិ ៨មីនា សម្ដេចបវរធិបតី លើកជា​ថ្មីអត្ថប្រយោជន៍​កម្មការិនីទទួលបានពេលលំហែមាតុភាព

ADVERTISEMENT

Recent.

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

ផ្ដល់ឱកាសឲ្យខ្លួនឯងដើរចេញពីបញ្ហាផ្លូវចិត្ត

សុក្រ ឧសភា 9th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (268)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.