ថ្វីបើត្បូងមរកតមានវត្តមានរាប់រយសសវត្សមកហើយ ប៉ុន្តែនាពេលថ្មីៗនេះត្បូងមរកតបានក្លាយខ្លួនទៅជាជម្រើសដ៏ពេញនិយមក្នុងចំណោមគ្រឿងអលង្ការអាពាហ៌ពិពាហ៌ ខណៈនៅក្នុងពិធីមង្គលការកូនមហាសេដ្ឋីប្រទេសឥណ្ឌា Anant Ambani និង Radhika Merchant គេឃើញភ្ញៀវកិត្តិយសជាច្រើនមានការតុបតែងលម្អប្រាណជាមួយរសនិយមគ្រងគ្រឿងអលង្ការត្បូងមរកត។
“ត្បូងមរកត” ជាត្បូងដែលមានពណ៌បែតងដ៏រស់រវើក និងបង្កប់ភាពទាក់ទាញគួរឱ្យចាប់អារម្មណ៍មួយនេះត្រូវបានគេផ្តល់ងារជានិមិត្តសញ្ញានៃភាពប្រណីតល្អឥតខ្ចោះ និងមានឋានៈខ្ពង់ខ្ពស់។ ត្បូងនេះ មានតម្លៃខ្លាំង និងល្បីល្បាញដោយសារភាពកម្រ និងការរួមបញ្ចូលតែមួយគត់ហើយបានផ្តល់ចំណាប់អារម្មណ៍នៅក្នុងត្រកូលរាជវង្ស អ្នកមានស្តុកស្តម្ភ ម្យ៉ាងក៏មានតារាល្បីៗជាច្រើននិយមពាក់គ្រឿងអលង្ការត្បូងមរកតផងដែរ។
ខាងក្រោមនេះ ជាបណ្តុំត្បូងមរកតដែលមានតម្លៃថ្លៃជាងគេនៅក្នុងពិភពលោក ៖
- ត្បូងមរកត Bahia
គឺជាប្រភេទត្បូងមរកតមានទំហំធំបំផុតដែលមិនធ្លាប់បានរកឃើញ វាមានទម្ងន់សរុបប្រហែល 752 ផោន (341 គីឡូក្រាម) ។
តម្លៃ៖ ប្រមាណ 400 លានដុល្លារ “USD 400 million”។
វាជាត្បូងមរកតមានតម្លៃថ្លៃបំផុតនៅក្នុងពិភពលោក ហើយវាមានគ្រីស្តាល់ចំនួន 8 ដែលបានបង្កប់នៅក្នុងថ្មម៉ាប រួមទាំងត្បូងមរកតតែមួយគត់ដែលមិនធ្លាប់មាន។ ត្បូងនេះមានតម្លៃប្រហែល 400 លានដុល្លារអាមេរិក… ទោះបីជាតម្លៃពិតប្រាកដរបស់វាមិនត្រូវបានដឹងច្បាស់លាស់ក៏ដោយ ប៉ុន្តែត្បូងនេះមានប្រភពចេញពីអណ្តូងរ៉ែ Beryl នៃរដ្ឋ Bahia ប្រទេសប្រេស៊ីលក្នុងឆ្នាំ 2001 ។
- ត្បូងមរកតរបស់ តារាហូលីវូត Elizabeth Taylor
ត្បូងមរកតនៃប្រទេសកូឡុំប៊ី មានទម្ងន់ 23.46 ការ៉ាត់ ដាក់រួមបញ្ចូលជាផ្នែកមួយនៃឈុតកន្លាស់ និងខ្សែក Bulgari។
តម្លៃ៖ 6.5 លានដុល្លារ នៅផ្ទះដេញថ្លៃ Christie’s ក្នុងឆ្នាំ 2011
ឈុតត្បូងមរកតដ៏ល្បីល្បាញរបស់ តារាហូលីវូត Elizabeth Taylor គឺជាគ្រឿងអលង្ការស្ថិតនៅក្នុងចំណោម បណ្តុំនិមិត្តសញ្ញាឯកនៅលើពិភពលោក។ ឈុតនេះរួមមាន កន្លាស់រូបផ្កា ក្រវិល ខ្សែក ចិញ្ចៀន និងខ្សែដៃ។ វាត្រូវបានពាក់នៅក្នុងពិធីមង្គលការរបស់ Elizabeth Taylor នៅឆ្នាំ 1964 ហើយបានលក់ក្នុងតម្លៃជាង 6.5 លានដុល្លារនៅក្នុងឆ្នាំ 2011 ។
- ត្បូងមរកត Rockefeller Emerald
ត្បូងមរកតនៃកូឡុំប៊ីទំហំ 18.04 ការ៉ាត់ ត្រូវបានគេស្គាល់ថាសម្រាប់ទៅលើរូបរាងពណ៌បៃតងដ៏រស់រវើករបស់វា។
តម្លៃ៖ 5.5 លានដុល្លារ នៅផ្ទះដេញថ្លៃ Christie’s ក្នុងឆ្នាំ 2017
Rockefeller Emerald ជាប់ឈ្មោះជាត្បូងមរកត ក្នុងមួយការ៉ាត់មានតម្លៃថ្លៃបំផុតនៅលើពិភពលោក។ ដំបូងឡើយ ត្បូងនេះត្រូវបានទិញដោយ លោក Van Cleef & Arpels ក្រោយមកក៏ត្រូវបានទិញបន្តទិញដោយលោក John D. Rockefeller Jr. ដើម្បីជូនដល់ភរិយារបស់គាត់ គឺ Abby Aldrich Rockefeller ។ បន្ទាប់ពីការស្លាប់របស់នាង គ្រឿងអលង្ការក្បូងមរកត ក៏បានផ្លាស់ប្តូរទៅជាចិញ្ចៀនប្រកបដោយភាពល្បីល្បាញនៅក្នុងសង្គមអ្នកមានស្តុកស្តម្ភ។
- ខ្សែកត្បូងមរកត Catherine the Great
មានទំហំ 75.61 ការ៉ាត់ ហើយវាគឺគ្រឿងអលង្ការរបស់អធិរាជប្រទេសរុស្ស៊ី។
តំលៃ៖ លក់ 4.5 លានដុល្លារ
អស់រយៈពេលជាច្រើនឆ្នាំមកហើយ ដែលខ្សែកត្បូងមរកតមួយយនេះត្រូវបានកាន់កាប់ដោយ អ្នកប្រមូលទិញដេញថ្លៃល្បីៗជាច្រើន រួមទាំងគ្រឿងអលង្ការ “Pierre Cartier” ផងដែរ។ នៅទីបំផុតខ្សែកនេះត្រូវបានលក់ដេញថ្លៃក្នុងតម្លៃ 4.5 លានដុល្លារ។
- Mogul Mughal Emerald (វត្ថុបុរាណប្រវត្តិសាស្រ្ត)
មានទំហំ 217.80 ការ៉ាត់ បង្កប់ចារឹកអក្សរអ៊ីស្លាម និងតុបតែងដោយចម្លាក់ផ្កា។
តម្លៃ៖ លក់ក្នុងតម្លៃ 2.2 លានដុល្លារនៅ Christie’s ក្នុងឆ្នាំ 2001។
ត្បូងមរកត Mogul Emerald មានអាយុកាលតាំងពីឆ្នាំ 1695 មកម្លេះ វាគឺជាត្បូងមរកតធំបំផុតនៅក្នុងពិភពលោក ដោយមានកម្ពស់ 10 សង់ទីម៉ែត្រ និងទម្ងន់ 217.80 ការ៉ាត់។ Mogul Emerald មានដើមកំណើតមកពីប្រទេសកូឡុំប៊ី។