រដូវកាល Christmas ចាប់ផ្តើមហើយ! វាគួរតែជាពេលសម្រាកសម្រាប់ដំណើរកម្សាន្តវិស្សមកាលចុងឆ្នាំ។
វិចអាវរងារក្រាស់ៗ ដាក់ក្នុងវ៉ាលីឱ្យបានច្រើន រួចចាប់យកទិសដៅទេសចរណ៍ទាំង 6 នេះ ប្រាកដជាមិនធ្វើឱ្យអ្នកខកចិត្តឡើយ! ផ្លូវដែលគ្រប់ដណ្តប់ដោយព្រិលគ្មានចន្លោះ ការរៀបចំតុបតែងដ៏ស្រស់ស្អាតជាមួយពន្លឺព្រិចៗភ្លឺចិញ្ចាច អមចម្រៀង “All I Want for Christmas Is You របស់ Mariah Carey “។
តស់! ចាំកាល ចាប់យកបទពិសោធន៍ថ្មី ធ្វើដំណើរកម្សាន្តក្នុងរដូវ Christmas ដើម្បីទុកជាកាដូជូនខ្លួនឯងក្នុងមួយឆាកជីវិត…
ទីក្រុង Rovaniemi ប្រទេសហ្វាំងឡង់
ទីក្រុង Rovaniemi ប្រៀបដូចជាភូមិ Santa Claus ហើយគ្មានកន្លែងណាដែលអាចប្រៀបធៀបទៅនឹងភាពទាក់ទាញនៃបុណ្យណូអែលរបស់ប្រទេសហ្វាំងឡង់នោះទេ។
ទស្សនាសត្វរមាំងក្នុងភូមិ ការផ្ញើកាតប៉ុស្តាល់ពីការិយាល័យប្រៃសណីយ៍ទៅកាន់ Santa Claus ឬទស្សនាភាពស្រស់ស្អាតនៃព្រិលដែលគ្របដណ្តប់ពេញទីក្រុង ជាមួយខ្យល់ហ៊ុំព័ទ្ធប្រាណ។ Rovaniemi ពិតជាអាចផ្តល់នូវបទពិសោធន៍នៃរឿងព្រេងនិទាន Santa Claus មកក្នុងជីវិតពិតរបស់អ្នកផ្ទាល់។
ទីក្រុង Bruges ប្រទេសបែលហ្សិក
ទីក្រុងតូចមួយនៅប្រទេសបែលហ្ស៊ិកមួយនេះ ប្រៀបបាប ដូចជាកំពុងធ្វើដំណើរនៅផ្លូវលំតូចមួយឆ្ពោះទៅកាន់ភូមិក្នុងរឿង Hansel និង Gretel។ ភូមិ Bruges មានសំណង់ស្ថាបត្យកម្មដ៏ទាក់ទាញប្លែកភ្នែកជាច្រើន រួមទាំង ផ្ទះតូចៗចម្រុះពណ៌។
ម្យ៉ាងអ្នកអាចជិះស្គីទឹកកក និងទទួលទានសូកូឡាក្តៅ ទស្សនាវិហារឈើដ៏ភ្លឺចែងចាំង។
ទីក្រុង Paris ប្រទេសបារាំង
ទីក្រុងប៉ារីស ត្រូវបានគេស្គាល់ថាជា “ទីក្រុងនៃសេចក្តីស្រឡាញ់” នៅទីនោះពិតជាភាពទាក់ទាញយ៉ាងខ្លាំងក្នុងរដូវង Christmas។ មានហាងប្រណិតៗជាច្រើន តុបតែងលម្អជា Vibe Christmas និងបញ្ចេញក្លិនក្រអូបប្រហើរពាសពេញទីក្រុង ព្រមទាំងមានការតាំងពិពណ៌ “បុណ្យណូអែល” នៅគ្រប់ជ្រុងទាំងអស់។
ទីក្រុង London ចក្រភពអង់គ្លេស
ទីក្រុងឡុងដ៍បង្កប់ភាពទាក់ទាញបែបបុរាណ នៅក្នុងរដូវរងា ជាមួយនឹងពន្លឺភ្លើង បុណ្យណូអែលនៅលើដងផ្លូវ Oxford រួមជាមួយការប្រគុំតន្ត្រី និងការសំដែងជាច្រើននៅទូទាំងទីក្រុង។ វាបានបង្កើតបរិយាកាសសាមញ្ញមួយដែលធ្វើឱ្យអ្នកចង់អង្គុយលេងលំហែ អានសៀវភៅរឿងព្រេងនៅក្នុងហាងកាហ្វេ។
ទីក្រុង Sapporo ប្រទេសជប៉ុន
ទីក្រុង Sapporo គឺជាកន្លែងដែលប្រាព្ធពិធីបុណ្យ Christmas ក្នុងតំបន់អាស៊ីអាគ្នេយ៍ ជាមួយបរិយាកាសស្ងប់ស្ងាត់ និងស្រស់ស្អាតបំផុត។
ភាពទាក់ទាញនៅក្នុងរដូវរងានៃទីក្រុងនេះ ត្រូវបានគេប្រទះឃើញនៅតាម សួនឧទ្យានកម្សាន្តដែលគ្របដណ្តប់ដោយព្រិលកកកុញ ពន្លឺភ្លឺចាំងៗដោយការរៀបចំស្អាតគ្មានទាស់ និងការតាំងពិព័ណនៅក្នុងថ្ងៃឈប់សម្រាក។
ទីក្រុង Harbin ប្រទេសចិន
ទីក្រុង Habin ស្ថិតនៅភាគខាងជើងនៃប្រទេសចិន វាមិនត្រឹមតែជាតំបន់ត្រជាក់បំផុតក្នុងប្រទេសចិនប៉ុណ្ណោះទេ ប៉ុន្តែក៏មានការតុបតែង និងប្រារព្ធពិធីបុណ្យ ណូអែលផងដែរ។
Harbin ត្រូវបានគេស្គាល់ថាជាគោលដៅបុណ្យណូអែលកំពូល នៅអាស៊ីអាគ្នេយ៍ ដោយសាររូបចម្លាក់ទឹកកកអន្តរជាតិ លាតសន្ធឹងលើផ្ទៃដី 600,000 ម៉ែត្រការ៉េ ជាមួយនឹងរូបចម្លាក់ខ្ពស់បំផុតឈានដល់ 150 ហ្វីត។