• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ម៉ាកាវ ដែនដីនៃស្ថានសួគ៌ម្ហូបអាហារចម្រុះមុខ ច្របាច់បញ្ចូលគ្នានូវរសជាតិបែបអាស៊ី លាយអឺរ៉ុប

by Sothearith
សុក្រ ឧសភា 17th, 2024
in ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ម៉ាកាវ ជាតំបន់រដ្ឋបាលពិសេសនៃសាធារណរដ្ឋប្រជាមានិតចិន ដោយអនុវត្តទៅតាមគោលនយោបាយប្រទេស១ ប្រព័ន្ធដឹកនាំ២។ ម៉ាកាវ គឺជាតំបន់រដ្ឋបាលពិសេសមួយក្នុងចំណោមតំបន់រដ្ឋបាលពិសេសពីរនៃសាធារណរដ្ឋប្រជាមានិតចិននិងមួយទៀតគឺទីក្រុងហុងកុង។ ម៉ាកាវស្ថិតនៅប៉ែកខាងលិចនៃតំបន់ដីសណ្តទន្លេគុជ ឆ្លងកាត់ពីហុងកុងទៅ ខាងកើតជាប់ព្រំប្រទល់ខេត្តក្វាងទុង។ សេដ្ឋកិច្ចរបស់តំបន់រដ្ឋបាលពិសេសនេះ ពឹងផ្អែកមួយភាគធំទៅលើវិស័យកាស៊ីណូ ទេសចរណ៍ និង ការនាំចេញផលិតផល ដូចជាសម្លៀកបំពាក់ជាដើម។

ម៉ាកាវ ប្រៀបបានទៅនឹងស្ថានសូគ៌ នៃកាស៊ីណូ រហូតត្រូវបានគេដាក់ឈ្មោះឱ្យថាជា Las Vegas របស់អាស៊ីថែមទៀតផង។ យ៉ាងណាមិញ គេមិនអាចធ្វើការបដិសេធបានទេ​ថា ទីក្រុងនេះក៏ជាតំបន់មួយសម្រាប់ការដើរទិញទំនិញយ៉ាងសម្បូរបែប និង ពេញនិយមបំផុតនៅក្នុងដែនដីអាស៊ី។ ម៉ាកាវ ប្រមូលផ្តុំទៅដោយអគារ មានដូចជាសណ្ឋាគារ កាស៊ីណូ និងផ្សារទំនើប ហើយលើសពីនេះក៏មានផងដែរនូវ តំបន់សម្រាប់ដើរទិញទំនិញចម្រុះមុខ ដែលគេហៅថា old-school shopping streets។ ទីក្រុងនេះមានហេដ្ឋារចនាសម្ព័ន្ធបែបបុរាណលាយសម័យ ដែលធ្វើឱ្យមានការចាប់អារម្មណ៍ពីភ្ញៀវទេសចរនៅជុំវិញពិភពលោក ហើយជាចំណុចពិសេសមួយធ្វើឱ្យ ម៉ាកាវ ក្លាយជាគោលដៅទេសចរណ៍ដ៏ពេញនិយម។

ថ្វីត្បិតតែសម្បូរកាស៊ីណូច្រើន ប៉ុន្តែម៉ាកាវ លែងជាដែនដី Las Vegas របស់អាស៊ីទៀតហើយ ដោយសារតែរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ ទីក្រុងមួយនេះបានផ្លាស់ប្តូរខ្លួនទៅជា ដែនដីស្រូបទាញទេសចរ ដ៏មានឥទ្ធិពល។ ជាការពិត យើងមិនអាចប្រកែកបានទេថា ភ្ញៀវទេសចរមកលេងម៉ាកាវ ដោយសារតែជាស្ថានសួគ៌នៃកាស៊ីណូ។ ប៉ុន្តែ តំបន់រដ្ឋបាលពិសេសរបស់ចិនមួយនេះ ក៏មានកន្លែងអស្ចារ្យផ្សេងៗ ដែលបានចុះទៅក្នុងបញ្ជីសម្បត្តិបេតិកភ័ណ្ឌវប្បធម៌ របស់អង្គការយូណេស្កូ ថែមទៀតផង។ ទន្ទឹមនឹងនេះ មានភោជនីយដ្ឋានមួយចំនូនលក់ម្ហូបពិសេសរសជាតិដើមរបស់ម៉ាកាវ តែម្តង។ ក្រៅពីនោះ ម៉ាកាវ ត្រូវបានគេចាត់ទុកជាកន្លែងដែលប្រមូលផ្តុំទៅដោយទំនិញចម្រុះ សម្បូរបែប មានទាំងទំនិញប្រណិត ម៉ាកល្បីៗនៅលើពិភពលោក និង ទំនិញខ្លះធូរថ្លៃ សម្រាប់អ្នកមិនចង់ចាយលុយច្រើនទៅលើការ shopping។

នំ Portuguese egg tarts

នំ Portuguese egg tarts ជាប្រភេទអាហារសម្រន់ដ៏ពេញនិយមនៅ ម៉ាកាវ។ គ្រាន់តែឃើញឈ្មោះនំមួយនេះ យើងអាចដឹងភ្លាមពីប្រវត្តិរបស់វា ដោយជាប់ទាក់ទងទៅនឹងពេលមួយដែលម៉ាកាវ ស្ថិតនៅក្រោមអាណានិគមរបស់ប្រទេស ព័រទុយហ្គាល់។ នំ ដ៏ល្បីនេះ បានផ្លាស់ប្តូរនូវគ្រឿងផ្សំមួយចំនួន នៅរយៈប៉ុន្មានឆ្នាំចុងក្រោយ ដើម្បីតម្រូវរសជាតិទៅតាមការចូលចិត្តរបស់ពលរដ្ឋ​នៅទីនេះ។ ប៉ុន្តែ នំដែលត្រូវបានគេចំអិនតាមរសជាតិដើម នៅតែឆ្ងាញ់បំផុត។ នៅពេលធ្វើដំណើរទៅលេង ម៉ាកាវ អ្នកអាចរកទិញនំ Portuguese egg tarts បាននៅហាងល្បីឈ្មោះ Lord Stow’s Bakery និង Koi Kei Bakery។

នំ Almond cookies

នំឃុកឃី ធ្វើពីគ្រាប់អាល់ម៉ុន ជានំមួយប្រភេទទៀត ដែលបញ្ជាក់ពីអត្តសញ្ញាណរបស់ អាហារម៉ាកាវ។ ចំពោះរសជាតិ ដែលពេញនិយមមានដូចជា រសជាតិ egg yolk និង រសជាតិសណ្តែកបៃតង។ ដូចនេះដើម្បីសាកឱ្យដឹងគ្រប់រសជាតិ យកល្អអ្នកគួរតែទិញជាប្រអប់តែម្តង។

សាច់ងៀត

 

សាច់ងៀត ត្រូវបានគេហៅនៅម៉ាកាវ ថា “bak-wa” ដែលវាជាអាហារសម្រន់មួយផ្សេងទៀតដែលអ្នកគួរតែសាក។ សាច់ងៀត នៅទីនេះ មានរសជាតិ ផ្អែមបន្តិច​ ហើយមានសាច់រហូតដល់ទៅ ៤ប្រភេទ។ សាច់ងៀតដែលគេនិយមទិញហូប គឺ ងៀតគោ និង ងៀតជ្រូក ហើយសាច់ ២ ប្រភេទទៀត គឺ ងៀតអូទ្រីស និង ងៀតជ្រូកព្រៃ។

ស្រា wine រសជាតិដើមព័រទុយហ្គាល់

នេះជាស្រា wine រសជាតិដើមព័រទុយហ្គាល់។ ដូចដែលបានដឹងហើយថា ម៉ាកាវ ធ្លាប់ជាដែនដីនៅក្រោមអាណានិគម ព័រទុយហ្គាល់អស់ជាច្រើនឆ្នាំ ហើយវប្បធម៌ និង ទំនៀមទម្លាប់របស់ប្រទេសអឺរ៉ុបមួយនេះ បានជះឥទ្ធិពលយ៉ាងខ្លាំង ហើយបន្សល់ទុកមកដល់សព្វថ្ងៃ។ ស្រា wine ព័រទុយហ្គាល់ ដែលល្បីនិងពេញនិយមនៅម៉ាកាវ មានដូចជា Douru និង Alentejo ៕

Tags: ទេសចរណ៍អន្តរជាតិ
Previous Post

ធ្វើ Blackberry Margarita ញុំាដោយខ្លួនឯង

Next Post

មកដល់ថ្ងៃនេះ តារាល្បីៗ ប្រើ​ម៉ូតអ្វីខ្លះនៅកម្រាលព្រំក្រហម CFF 2024?

Sothearith

Sothearith

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន
កម្សាន្ត

អាកាសយានដ្ឋាន Hello Kitty – ប្រទេសជប៉ុន

by Pisey Dim
អង្គារ ឧសភា 6th, 2025
5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល
កម្សាន្ត

5 សង្កាត់ ប្រែក្លាយនិយមន័យរបស់ខ្លួនទៅជាតំបន់ទេសចរណ៍ដ៏មានសក្តានុពល

by Pisey Dim
សុក្រ ឧសភា 2nd, 2025
Load More
Next Post
មកដល់ថ្ងៃនេះ តារាល្បីៗ ប្រើ​ម៉ូតអ្វីខ្លះនៅកម្រាលព្រំក្រហម CFF 2024?

មកដល់ថ្ងៃនេះ តារាល្បីៗ ប្រើ​ម៉ូតអ្វីខ្លះនៅកម្រាលព្រំក្រហម CFF 2024?

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.