• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ទំហំនៃការចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជា បានកើនឡើងជាមធ្យម១៥% ក្នុង១ឆ្នាំ

by Ken My
ព្រហស្បតិ៍ មីនា 21st, 2024
in សេដ្ឋកិច្ច និងការអភិវឌ្ឍ
325
SHARES
Share on FacebookShare on Twitter

នាអំឡុង២ទសវត្សរ៍ចុងក្រោយ ទំហំប្រាក់នៅក្នុងចរាចរណ៍ប្រាក់រៀលក្នុងទីផ្សារកម្ពុជាបានកើនឡើងជាលំដាប់ ជាមធ្យម ១៥% ក្នុងមួយឆ្នាំ ខណៈដែលឥណទានប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារ ជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។ បច្ចុប្បន្ន កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេស ថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនជាមួយនឹងការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន ឥណ្ឌា ជាដើម។

ធនាគារជាតិនៃកម្ពុជា បានរៀបចំកម្មវិធីសិក្ខាសាលាស្តីពី “ដំណើរឆ្ពោះទៅមុខនៃប្រាក់រៀល និងប្រព័ន្ធបាគង” នៅមណ្ឌលសិក្សាបច្ចេកទេសធនាគារ រាជធានីភ្នំពេញ ក្នុងឱកាសអបអរសាទរខួបលើកទី៤៤ នៃការដាក់ឱ្យចរាចរណ៍ប្រាក់រៀលឡើងវិញ ដោយមានការចូលរួមជាអធិបតីភាព លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា រួមជាមួយ ថ្នាក់ដឹកនាំជាតំណាងមកពីក្រសួង-ស្ថាប័នរដ្ឋាភិបាល គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ ស្ថាប័នស្រាវជ្រាវ គ្រឹះស្ថានឧត្តមសិក្សា និងនិស្សិតសរុបប្រមាណ ៤៥០រូប បានចូលរួមសិក្ខាសាលាដ៏មានសារៈសំខាន់នេះ ព្រមទាំងបានទទួលចំណេះដឹងបន្ថែមជុំវិញដំណើរវិវឌ្ឍន៍នៃរូបិយវត្ថុជាតិ និងប្រព័ន្ធបាគង តាមរយៈបទបង្ហាញរបស់វាគ្មិនជំនាញ អមដោយកិច្ចពិភាក្សាចែករំលែកបទពិសោធន៍ និងទស្សនៈវិភាគស៊ីជម្រៅពីធុរជន ក៏ដូចជាអ្នកមានវិជ្ជាជីវៈក្នុងវិស័យធនាគារ ហិរញ្ញវត្ថុ ពាណិជ្ជកម្ម និងដៃគូអភិវឌ្ឍន៍។

ធនាគារជាតិនៃកម្ពុជា បានខិតខំសម្រួលការប្រើប្រាស់ប្រាក់រៀល ឱ្យមានភាពងាយស្រួលជាបន្តបន្ទាប់ ជាពិសេស តាមរយៈប្រព័ន្ធបាគង ដែលសម្រួលប្រតិបត្តិការទូទាត់ជាប្រាក់រៀលតាម ខេអេចឃ្យូអរកូត (KH QR Code)  ឱ្យកាន់តែទាន់សម័យ ឆាប់រហ័ស និងចំណាយតិច ទាំងក្នុងប្រទេស តំបន់ និងពិភពលោក។ ក្នុងចំណោមវិធានការនានា ប្រព័ន្ធទូទាត់អេឡិចត្រូនិក ជាពិសេសប្រព័ន្ធបាគង បានរួមចំណែកយ៉ាងសំខាន់ក្នុងការសម្រួលដល់ការទូទាត់ប្រាក់រៀលអោយកាន់តែមានភាពទាន់សម័យ ឆាប់រហ័ស និងចំណាយតិច។ ជាលទ្ធផល ការប្រើប្រាស់ប្រាក់រៀលតាមប្រព័ន្ធអេឡិកត្រូនិក បានកើនឡើងក្នុងអត្រាមួយខ្ពស់ ដោយក្នុងឆ្នាំ២០២៣ ប្រតិបត្តិការទូទាត់ប្រាក់រៀលតាមប្រព័ន្ធអេឡិចត្រូនិកបានកើនឡើង ៤៤% ធៀបនឹងឆ្នាំ២០២២ និងខ្ពស់ជាងកំណើននៃប្រតិបត្តិការទូទាត់អេឡិកត្រូនិកជាប្រាក់ដុល្លារអាមេរិក ដែលកើនឡើងក្នុងអត្រា ៣,១% លើសពីនេះ ធនាគារជាតិនៃកម្ពុជា ក៏បានជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេសជិតខាងនៅក្នុងតំបន់ ដើម្បីអោយប្រជាពលរដ្ឋកម្ពុជាដែលមានគណនីជាប្រាក់រៀលអាចទូទាត់តាមប្រព័ន្ធ ខេអេចឃ្យូអរកូត (KH QR Code) បានងាយស្រួលនៅក្នុងប្រទេសទាំងនោះ។ ការតភ្ជាប់នេះក៏បានអនុញ្ញាតអោយភ្ញៀវទេសចរណ៍បរទេសអាចទូទាត់តាមរយៈខេអេចឃ្យូអរកូត (KH QR Code) នៅតាមហាងទំនេញនានានៅកម្ពុជា ដែលហាងទាំងនោះនឹងទទួលបានការទូទាត់ជាប្រាក់រៀល។​

ធនាគារជាតិនៃកម្ពុជា បានដាក់ចេញនូវនយោបាយលើកកម្ពស់ការប្រើប្រាស់ប្រាក់រៀលជាបន្តបន្ទាប់តាមរយៈយន្តការទីផ្សារ ដោយបានស្តារទំនុកចិត្តលើប្រាក់រៀលនិងបង្កើតឧបករណ៍រូបិយវត្ថុជាប្រាក់រៀល។ ជាលទ្ធផល ទំហំប្រាក់រៀលក្នុងចរាចរណ៍បានកើនឡើងជាលំដាប់ជាមធ្យម ១៥% ក្នុង១ឆ្នាំ នាអំឡុង២ទសវត្សរ៍ចុងក្រោយ ខណៈដែលឥណទាននិងប្រាក់បញ្ញើក្នុងប្រព័ន្ធធនាគារជារៀល ក៏បានកើនឡើងលឿនក្នុងអត្រា ៣៥% និង ៣០% រៀងគ្នា។ កម្ពុជាបានតភ្ជាប់ប្រព័ន្ធទូទាត់ជាមួយប្រទេស ថៃ វៀតណាម និងឡាវ ព្រមទាំងក្រុមហ៊ុនផ្តល់សេវាទូទាត់អន្តរជាតិមួយចំនួនជាមួយនឹងការតភ្ជាប់ជាមួយប្រទេសផ្សេងទៀតក្នុងតំបន់ដូចជា ចិន ឥណ្ឌា ជាដើម។​​ ក្រៅពីនេះ ធនាគារជាតិនៃកម្ពុជា ​បានជម្រុញការប្រើប្រាស់ប្រាក់រៀលនៅក្នុងប្រព័ន្ធធនាគារ តាមរយៈការដាក់ចេញបទបញ្ញត្តិដែលមានលក្ខណៈអំណោយផលដល់ការប្រើប្រាស់ប្រាក់រៀលរួមមាន ការយកកំរៃសេវាលើប្រតិបត្តិការជាប្រាក់រៀលទាបជាងរូបិយប័ណ្ណបរទេស ការតម្រូវអោយគ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ មានឥនទានជាប្រាក់រៀលយ៉ាងតិច ១០% នៃឥនទានសរុប និងវិទានការមួយចំនួនផ្សេងទៀត ដូចជាការបញ្ចេញសន្ទនាភាពជាប្រាក់រៀលតាមរយៈប្រតិបត្តិការ ផ្តល់សន្ទនាភាពដែលមានការធានា និងការសម្រួលដល់ការគ្រប់គ្រងសន្ទនាភាពជាប្រាក់រៀលក្នុងប្រព័ន្ធធនាគារ ដែលទាំងអស់នេះ និងបានជួយកាត់បន្ថយថ្លៃដើម និងសម្រួលដល់ប្រតិបត្តិការប្រាក់រៀលរបស់គ្រឹះស្ថានធនាគារ និង ហិរញ្ញវត្ថុ។​

 

 

Tags: ធនាគារជាតិនៃកម្ពុជា
Previous Post

កុំខ្លាចការចាប់ផ្តើម ដូច ស្រីនា ដំបូងឡើយផ្ដើមពីការលួចគ្រឿងតុបតែងមុខរបស់ម្តាយមកថតវីដេអូ

Next Post

ដំណោះស្រាយដ៏ល្អជាមួយនឹង ការបដិសេធ

Ken My

Ken My

kenmy@ladies.com.kh

Related Posts

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ការផ្តល់ទិដ្ឋាការតាមប្រព័ន្ធ e-Visa និង ប្រព័ន្ធ e-Arrival ឱ្យមកនៅក្នុង Ecosystem តែមួយ នឹងចាប់ផ្តើមពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២៥

by Ken My
សុក្រ មករា 3rd, 2025
ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ក្រសួងសេដ្ឋកិច្ច និង ADB ចុះកិច្ចព្រមព្រៀងប្រាក់កម្ចី និងជំនួយឥតសំណងចំនួន ៤០៣លានដុល្លារ

by Ken My
ពុធ ធ្នូ 18th, 2024
ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា
សេដ្ឋកិច្ច និងការអភិវឌ្ឍ

ពិព័រណ៍ពាណិជ្ជកម្មកម្ពុជា ដែលជាព្រឹត្តិការណ៍ពិព័រណ៍ដ៏ធំមួយប្រចាំឆ្នាំ ក្នុង គោលបំណងតាំងបង្ហាញផលិតផលដែលមានគុណភាពខ្ពស់របស់កម្ពុជា

by Ken My
សុក្រ ធ្នូ 13th, 2024
តស់!និយាយ - លើពីគំនិត

អត្ថប្រយោជន៍នៃការសន្សំរយៈពេលវែង

by Choraney Duong
ពុធ វិច្ឆិកា 27th, 2024
Load More
Next Post
ដំណោះស្រាយដ៏ល្អជាមួយនឹង ការបដិសេធ

ដំណោះស្រាយដ៏ល្អជាមួយនឹង ការបដិសេធ

ADVERTISEMENT

Recent.

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

ព្រហស្បតិ៍ ឧសភា 8th, 2025
ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

ការក្រោកពីព្រលឹមនឹងផ្លាស់ប្ដូរជីវិតអ្នកយ៉ាងដូចម្ដេច?

ពុធ ឧសភា 7th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (355)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (207)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (104)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (267)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.