Norway គឺជាប្រទេសស្ថិតនៅអឺរ៉ុបខាងជើង ដែលកាន់កាប់ពាក់កណ្តាលភាគខាងលិចនៃឧបទ្វីប Scandinavian។ ប្រទេសនេះពោរពេញទៅដោយជួរភ្នំនិងមានឆ្នេរសមុទ្រប្របតាមសងខាងភ្នំយ៉ាងវែងអន្លាយ ហើយឆ្លាក់ដោយផ្ទាំងទឹកកកយ៉ាងស្រស់ស្អាត ម្យ៉ាងមានកោះប្រហែល 50,000 ។
ប្រទេស Norway ស្ថិតនៅលើទម្រង់ដី Fjord ដោយទម្រង់ដីប្រភេទនេះគឺជាដងទឹកដ៏វែងជ្រៅ និងខ្សែទឹកតូចចង្អៀតដែលហូររហូតដល់ដីគោក។ ទម្រង់ដី Fjords ត្រូវបានកំណត់នៅក្នុងជ្រលងភ្នំជារាងអក្សរ U ដែលមានជញ្ជាំងថ្មចោតនៅសងខាង ហើយវាត្រូវបានរកឃើញនៅក្នុងប្រទេសន័រវេស ប្រទេសឈីលី ប្រទេសនូវែលសេឡង់ ប្រទេសកាណាដា ប្រទេសហ្គ្រីនឡែន និងរដ្ឋអាឡាស្ការបស់សហរដ្ឋអាមេរិក។
តស់! ក្រឡេកមកមើលតំបន់ទេសចរណ៍មួយចំនួនក្នុងប្រទេសន័រវេស ដែលអាចផ្តល់នូវបទពិសោធន៍ដ៏អស្ចារ្យដូចក្នុងរឿងវេទមន្តយ៉ាងស្រស់ស្អាតជាទីបំផុត ៖
- កោះ Lofoten “Lofoten Islands”
ប្រសិនបើអ្នកមានបំណងចង់ស្រូបខ្យល់អាកាសជាមួយធម្មជាតិដ៏ស្ងប់ស្ងាត់ គេចចេញពីភាពចង់ជួបភាពអ៊ូអរ កោះតូចមួយនេះប្រហែលជាជម្រើសសាកសមបំផុតសម្រាប់អ្នក។ វាមានទីតាំងស្ថិតនៅភាគនិរតីនៃប្រទេសន័រវេស។ មធ្យបាយធ្វើដំណើដ៏ងាយស្រួល អ្នកអាចជិះទូករយៈពេល 3 ម៉ោងពី Bodø ទៅកាន់កោះ Lofoten ដោយសុវត្ថិភាព ។ អ្នកក៏អាចជ្រើសយកមធ្យោបាយជាលក្ខណៈយន្តហោះរាងវង់តូចហោះទៅកាន់ទីនោះ និងទស្សនាទេសភាពកោះទាំងមូលផ្ទាល់ពីផ្នែកខាងកំឡុងពេលហោះ ដោយសារកម្ពស់ហោះហើរមានត្រឹម 1,600 ម៉ែត្រ។
- ទឹកជ្រោះនៃជ្រលងភ្នំ “Waterfalls”
សម្រាប់ដំណើរកំសាន្តដែលមានរយៈពេលយូរ អ្នកគួរតែធ្វើដំណើរដោយបើកឡានជួលទៅកាន់ទឹកជ្រោះ Langfossen ដែលជាទឹកជ្រោះខ្ពស់បំផុតនៅលើពិភពលោក អមដោយពពកចុះអាប់ និងខ្យល់ធម្មជាតិព្រៃភ្នំបកមកប៉ះប្រាណបន្តិចៗ ពិតជាផ្តល់អារម្មណ៍ក្តីសុខយ៉ាងខ្លាំងដល់ភ្ញៀវទេសចរគ្រប់រូប។ នៅពេលទៅដល់លើកំពូលភ្នំ ដែលជាចំណុចទឹកធ្លាក់មកក្រោមទល់ជាមួយផ្ទាំងទឹកកកមិនរលាយរាប់ពាន់ឆ្នាំមកហើយ នេះបានបង្កើតនូវភាពមិនគួរឱ្យជឿមួយនៅក្នុងជីវិតពិតរបស់មនុស្ស វាពិតជាអស្ចារ្យណាស់ប្រៀបដូចទឹកដីវេទមន្តក្នុងសុបិនទេវកថា។
- ទម្រង់ដី Fjord
ផ្លូវរថភ្លើង Bergen បានពាំនាំភ្ញៀវទេសចរគ្រប់រូបមើលឃើញនូវទម្រង់ដី Fjord ដ៏ស្រស់ស្អាតបំផុតរបស់ប្រទេស Norway និងទេសភាពនៅតាមដងផ្លូវប្រៀបដូច “កាតប៉ុស្តាល់” ។ ផ្តល់នូវចំណីចក្ខុថ្មីជាមួយ Aurlandsfjord Canyon ដោយការបើកឡានពី Bergen ទៅភាគអាគ្នេយ៍នៃ Sognefjord ឡើងតាមផ្លូវភ្នំ។
- ឧទ្យានទឹកកក “Glacier Park”
លើសពីទម្រង់ដី Fjords ដ៏ល្បីល្បាញប្រចាំប្រទេស Norway នៅទីភូមិសាស្រ្តនោះក៏មាននូវបំផុតឧទ្យានទឹកកកធម្មជាតិជាច្រើនស្វាគមន៍ភ្ញៀវទេសចរ។ ប្រសិនបើអ្នកទៅទស្សនានៅក្នុងរដូវក្តៅ ផ្ទាំងទឹកកកទាំងនោះនឹងរលាយទៅជាស្ទ្រីមពណ៌ខៀវ ហើយហូរបណ្តាក់គ្នាយ៉ាងអស្ចារ្យមកក្បែរអ្នក។
- ដើរឡើងទៅកាន់ Trolltunga “Hiking Trolltunga”
Trolltunga ជាកន្លែងដ៏ល្បីឈ្មោះផងដែរ ដែលមានអត្ថន័យថា “Troll’s Tongue” វាពណ៌នាយ៉ាងច្បាស់លាស់អំពីផ្ទាំងថ្មធំ ដែលលាតសន្ធឹងទៅលើអាកាស។ នៅពេលអ្នកឈរនៅពីលើវា ហើយមើលទៅកាន់ទម្រង់ដី Fjord ជាមួយកម្ពស់ចុះក្រោម នឹងការធ្លាក់ចុះក្រោមប្រវែង 700 ម៉ែត្រ អ្នកនឹងមានអារម្មណ៍ថាខ្លួនកំពុងឈេនៅលើគែមនៃផែនដី។