• Login
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ
  • ទំនាក់ទំនងពួកយើង
  • សហគ្រិនភាព
  • Home
  • Privacy Policy
  • Tos Ni Yey
Top Ladies Magazine Cambodia
  • Khmer ខ្មែរ
  • English English

ធ្វើដំណើរកំសាន្តទៅវិស្សមកាលបែបកីឡា រត់ម៉ារ៉ាតុង នៅទីកន្លែងទាំង 5 ក្នុងតំបន់អាស៊ី

by Pisey Dim
ច័ន្ទ សីហា 19th, 2024
in កម្សាន្ត, ទេសចរណ៍
325
SHARES
Share on FacebookShare on Twitter

ប្រហែលជាអ្នកធ្លាប់ធ្វើដំណើរកំសាន្តតាមបែបធម្មតារួចមកហើយ តស់! បង្វែរអារម្មណ៍ចាប់យកដំណើរកំសាន្តទៅវិស្សមកាលតាមបែបកីឡាម្តង ដោយចូលរួមការរត់ម៉ារ៉ាតុងនៅតំបន់ដ៏ស្រស់ស្អាតទាំង 5 អមជាមួយព្រៃព្រឹក្សា ទេសភាពប្លែកភ្នែក។

ការរត់ម៉ារ៉ាតុង នៅក្នុងអាណាចក្រកីឡាបានក្លាយទៅជាការខិតខំប្រឹងប្រែងប្រចាំថ្ងៃដ៏ពេញនិយម។ មិនថាជាការប្រកួតប្រជែង ឬគ្រាន់តែជាការកំសាន្តផ្នែករាងកាយនោះទេ ពួកគេផ្តល់ឱកាសដល់អ្នក ដើម្បីស្វែងរកទីកន្លែងស្រស់ត្រកាល និងវប្បធម៌ថ្មីៗពីទស្សនៈប្លែកៗ។

ខាងក្រោមនេះ ជាការរត់ម៉ារ៉ាតុងដ៏ល្អបំផុតទាំង 5 ក្នុងប្រទេសមួយចំនួននៃតំបន់អាស៊ី ៖

Angkor Wat, Cambodia

នៅពេលរដូវរងាឈានចូលមកដល់ ខេត្តសៀមរាបនៃប្រទេសកម្ពុជា មានព្រឹត្តិការណ៍រត់ម៉ារ៉ាតុង “អង្គរវត្ត” ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះបានទាក់ទាញអត្តពលិករាប់ពាន់នាក់ទូទាំងពិភពលោកចូលរួមប្រណាំងដោយស្ថិតនៅទីតាំងប្រវត្តិសាស្ត្រដ៏ល្បីល្បាញ។

ធ្វើការចាប់ផ្តើមនៅ ខែធ្នូ ដោយការរត់ម៉ារ៉ាតុងនេះផ្តល់ឱកាសទស្សនាភាពអស្ចារ្យនៃស្ថាបត្យកម្មបេតិកភណ្ឌពិភពលោក គឺ “ប្រាសាទអង្គរវត្ត” ។ អ្នករត់ប្រណាំងនឹងរត់តាមផ្លូវកោងកាត់ប្រាសាទបុរាណ រួមមានប្រាសាទអង្គរវត្ត ប្រាសាទបាយ័ន និងប្រាសាទតាព្រហ្ម ហាក់បង្ហាញអំពីភាពអស្ចារ្យនៃអរិយធម៌ខ្មែរបុរាណនៅក្នុងបរិយាកាសដ៏ស្រស់បំព្រងអមដោយព្រៃព្រឹក្សា។Taroko Gorge, Taiwan

នៅក្នុងខែវិច្ឆិកា ឧទ្យានជាតិ Taroko នៃកោះតៃវ៉ាន់បានរៀបចំការរត់ម៉ារ៉ាតុង “Taroko Gorge” ។ ព្រឹត្តិការណ៍ប្រចាំឆ្នាំនេះរួមបញ្ចូលគ្នានូវភាពត្រចះត្រចង់ពីសម្បត្តិធម្មជាតិដែលផ្តល់នូវបទពិសោធន៍មិនអាចបំភ្លេចបាន។

ដោយវាចាប់ផ្តើមពីការរត់លើផ្លូវកៅស៊ូរលោង រហូតដល់អ្នកនឹងត្រូវរត់ឆ្លងកាត់ផ្លូវរដិបរដុប ព្រមទាំងផ្លូវរូងក្រោមដីអាថ៌កំបាំង។ នៅតាមផ្លូវ ពួកគេនឹងជួបប្រទះទីកន្លែងមួយចំនួនដូចជា ទីសក្ការៈបូជានិទាឃរដូវ ស្វាវ៉ូហ្គ្រូតូ ផ្លូវរូងក្រោមដី 9 វេន ច្រាំងថ្មចោទ ទឹកធ្លាក់ល្បាក់ និងរុក្ខជាតិបៃតងខៀវស្រងាត់បង្កើតជាទិដ្ឋភាពដ៏អស្ចារ្យ។The Great Wall, China

ប្រហែលនេះជាការប្រកួតរត់ម៉ារ៉ាតុងដ៏លំបាកបំផុតមួយនៅលើពិភពលោក… នៅក្នុងខែឧសភា ខណៈដែលនិទាឃរដូវបញ្ចេញពន្លឺដ៏កក់ក្តៅក្នុងប្រទេសចិន ការរត់ម៉ារ៉ាតុងមហាកំផែងបានប្រព្រឹត្តឡើងនៅខេត្ត Hebei ។

អ្នករត់ប្រណាំងត្រូវប្រឈមមុខនឹងភារកិច្ចយកឈ្នះលើការរត់ 5,164 ជំហាន ដើម្បីទៅកាន់កំពូលនៃមហាកំផែងចិន។Bali Marathon, Indonesia

ដោយចាប់ផ្តើមពីក្រុង Denpasar បាលីម៉ារ៉ាតុងនឹងនាំអ្នករត់ឆ្លងកាត់វាលស្រែដ៏ខៀវស្រងាត់ ព្រៃធម្មជាតិក្រាស់ និងឆ្នេរខ្សាច់សក្បុស។ ជំហាននីមួយៗបានបើកបង្ហាញអំពីពីសម្រស់ធម្មជាតិ រួមទាំងបេតិកភណ្ឌវប្បធម៌របស់កោះនេះ។

វាជាការប្រារព្ធពិធីវប្បធម៌ ដោយអ្នកចូលរួម និងអ្នកទស្សនាអាចរីករាយជាមួយតន្ត្រីប្រពៃណី និងការសម្តែងរបាំ ភ្លក់អាហារក្នុងស្រុក និងទទួលបានបទពិសោធន៍នៃការបដិសណ្ឋារកិច្ចដ៏កក់ក្តៅរបស់ប្រជាជនបាលី។Tokyo, Japan

ជារៀងរាល់ខែមីនា ទីក្រុងតូក្យូបានរៀបចំព្រឹត្តិការណ៍កីឡា គឺ Tokyo Marathon ដែលត្រូវបានទទួលស្គាល់ថាជាការប្រកួតប្រណាំងដ៏មានកិត្យានុភាពបំផុតរបស់ពិភពលោក វាបានទាក់ទាញអ្នករត់រាប់ម៉ឺននាក់ជាលក្ខណៈអន្តរជាតិ។

អ្នករត់ប្រណាំងអាចផ្តល់ឰឱកាសឱ្យខ្លួនឯងជ្រមុជខ្លួនចូលទៅក្នុងវប្បធម៌ជនជាតិជប៉ុន ចាប់ផ្តើមដំបូងនៅជិតអគាររដ្ឋាភិបាលទីក្រុងតូក្យូ បន្តឆ្លងកាត់សង្កាត់ចម្រុះ ដែលមានទីតាំងសំខាន់ៗដូចជា ព្រះបរមរាជវាំង “Tokyo Skytree” និងផ្លូវ Shibuya។

Previous Post

ប្រទេសសិង្ហបុរី គឺជាដៃគូពាណិជ្ជកម្ម និងវិនិយោគដ៏សំខាន់មួយរបស់កម្ពុជា ដោយបានបណ្តាក់ទុនវិនិយោគសរុបប្រមាណ ៤០០លានដុល្លារ

Next Post

អបអរសាទរ ពិធីសម្ពោធដាក់ឲ្យដំណើរការបឋមកម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App”

Pisey Dim

Pisey Dim

PiseyDim@ladies.com.kh

Related Posts

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”
កម្សាន្ត

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

by Pisey Dim
អង្គារ ឧសភា 27th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)
កម្សាន្ត

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

by Pisey Dim
សុក្រ ឧសភា 16th, 2025
Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025
កម្សាន្ត

Collection “White Suits” លើកម្រាលព្រំក្រហម កម្មវិធី Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
កម្មវិធីកម្រាលព្រំក្រហម Met Gala 2025
កម្សាន្ត

កម្មវិធីកម្រាលព្រំក្រហម Met Gala 2025

by Pisey Dim
ព្រហស្បតិ៍ ឧសភា 8th, 2025
Load More
Next Post
អបអរសាទរ ពិធីសម្ពោធដាក់ឲ្យដំណើរការបឋមកម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App”

អបអរសាទរ ពិធីសម្ពោធដាក់ឲ្យដំណើរការបឋមកម្មវិធីទូទាត់បាគងទេសចរ “Bakong Tourist App”

ADVERTISEMENT

Recent.

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

Pride Fest – បុណ្យប៉្រាយ “កម្មវិធីនៃក្ដីស្រឡាញ់ចម្រុះពណ៌”

អង្គារ ឧសភា 27th, 2025
សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សេចក្តីប្រកាសព័ត៌មានអំពីការបង្កើនការការពារខ្លួនពីការឆ្លងវីរុសកូវីដ-១៩ វីរុស JN.1

សុក្រ ឧសភា 16th, 2025
ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

ទេសចរណ៍នៅរដូវកាលបៃតង (Green Season)

សុក្រ ឧសភា 16th, 2025

ប្រភេទអត្ថបទ

  • កម្សាន្ត (357)
  • កីឡា (389)
  • គ្រឿងលម្អ (47)
  • តស់!និយាយ – លើពីគំនិត (1)
  • តារា (178)
  • ទំនាក់ទំនង (11)
  • ទេសចរណ៍ (209)
  • បច្ចេកវិទ្យា និងនវានុវត្តន៍ (33)
  • ភាពជាមាតា (41)
  • ភេទសម្ព័ន្ធ (8)
  • ម៉ូតពេញនិយម (125)
  • របទជីវិត (105)
  • រូបមន្តម្ហូបនិងភេសជ្ជៈ (26)
  • សង្គម (99)
  • សហគ្រិនភាព (16)
  • សុខភាព និង សម្ផស្ស (270)
  • សេដ្ឋកិច្ច និងការអភិវឌ្ឍ (132)
  • ហ្វេស្សិន (453)
  • អាជីវកម្ម និងការវិនិយោគ (23)
  • អ្នកដឹកនាំ (3)
[:km]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 © ក្រុមហ៊ុន ថាយហ្គើរ មេឌា លីមីតធីត ជាម្ចាស់គេហទំព័រ និងទស្សនាវដ្តីឌីជីថល LADIES សូមថ្លែងអំណរគុណដល់ប្រិយមិត្តអ្នកអានទាំងអស់ ដែលបានចូលមកទស្សនា និងប្រើប្រាស់គេហទំព័រ https://www.ladies.com.kh តាមការកំហិតដូចបានប្រកាសនៅក្នុងគោលការណ៍ឯកជនភាពរបស់ក្រុមហ៊ុន។ ប្រសិនបើលោកអ្នកជួបប្រទះនូវបញ្ហាប្រឈមណាមួយ ឬមានសំណួរអំពីការប្រើប្រាស់គេហទំព័រ និងកម្មវិធីថ្នាលឌីជីថលនានារបស់ក្រុមហ៊ុន សូមទាក់ទងតាមរយៈ support@ladies.com.kh។

[:en]
  • ទំនាក់ទំនងពួកយើង
  • គោលការណ៍ឯកជនភាព

© 2024 Tiger Media Limited, owner of LADIES website and digital magazine, extends its gratitude to all readers for visiting and using https://www.ladies.com.kh in accordance with our privacy policy. Should you encounter any issues or have questions regarding the use of our digital platforms and programs, please don't hesitate to contact us at support@ladies.com.kh.

[:]

Welcome Back!

Login to your account below

Forgotten Password?

Retrieve your password

Please enter your username or email address to reset your password.

Log In
  • ហ្វេស្សិន
    • គ្រឿងលម្អ
    • តារា
    • ម៉ូតពេញនិយម
  • កម្សាន្ត
  • កីឡា
  • សង្គម
  • របទជីវិត
    • សុខភាព និង សម្ផស្ស
    • ទំនាក់ទំនង
    • ទេសចរណ៍
    • ភាពជាមាតា
    • ភេទសម្ព័ន្ធ
    • រូបមន្តម្ហូបនិងភេសជ្ជៈ
  • សេដ្ឋកិច្ច
    • សហគ្រិនភាព
    • អាជីវកម្ម និងការវិនិយោគ
  • បច្ចេកវិទ្យា និងនវានុវត្តន៍
  • តស់! និយាយ

© 2024 Ladies Magazine Cambodia | All Rights Reserved.