កម្មវិធីតាំងពិព័រណ៍ នាឡិការដ៏ធំប្រចាំឆ្នាំ Watches and Wonders បានបង្ហាញម៉ូតប្រណិតៗជាច្រើនពីក្រុមហ៊ុនផលិតនាឡិកាល្បីៗនៅលើពិភពលោក។ នាឡិកាទាំងនោះ ត្រូវបានគេផលិតដោយបំពាក់ជាមួយបច្ចេកវិទ្យាទំនើបចុងក្រោយ ជាមួយការរចនាម៉ូតយ៉ាងល្អផ្ចិតផ្ចង់ ដើម្បីតាំងបង្ហាញក្រោមក្រសែភ្នែកទស្សនិកជន មិនតិចនាក់នោះទេ។
ខាងក្រោមនេះជានាឡិកានារី ដែលគួរឱ្យចាប់អារម្មណ៍នៅក្នុងការតាំងពិព័រណ៍ Watches and Wonders 2024 ៖
CARTIER
Cartier បានបោះជំហានទៅមុខមួយកាំទៀតហើយ បន្ទាប់ពីបានបញ្ចេញនាឡិកាប្រណិត រចនាម៉ូតរូបសត្វ បំពាក់ដោយគ្រឿងអលង្ការលំដាប់។ វាជានាឡិកា ដែលមានការរចនាម៉ូតសេះបង្កង់ ឆ្នូតៗ។
CHOPARD
Chopard បានបញ្ចេញ collection នាឡិកាដាំពេជ្រថ្មី ដែលចែងចាំងគួរឱ្យទាក់ទាញបំផុត។ ចំណែកឯរូបរាងរបស់វាវិញ ស្តើងស្អាត ជាមួយការរចនាមុខនិងតួនាឡិកាបានយ៉ាងល្អ ស័ក្តិសមជាមួយនឹងដៃដ៏តូចស្រឡូនរបស់មនុស្សស្រី។
HERMES
Hermes បញ្ចេញនាឡិកា រចនាឡើងម៉ូតបែប clean ស្អាត មិនរញ៉េរញ៉ៃច្រើន ធ្វើឱ្យមើលទៅសុាំភ្នែកឡើយ។ នាឡិកានេះ ផលិតមកមាន ២ ជម្រើសសម្រាប់រើស ដែលមានដូចជាប្រភេទ rose gold ឫ ម៉ូតដែលមានដាំពេជ្រ ៥៦ គ្រាប់។
HUBLOT
Hublot បានត្រឡប់មកវិញសារជាថ្មី ជាមួយនឹងម៉ូតដើមរបស់ខ្លួន Big Bang។ មុខរបស់នាឡិកា ត្រូវបានគេផ្លាស់ប្តូរពី ៤០mm ទៅ 38mm វិញ។ តួរបស់វាធ្វើឡើងពី titanium ជាមួយនឹងជម្រើសពណ៌ ខ្មៅ ឫ ខៀវ និង មួយប្រភេទទៀតជាប្រភេទ 18k King Gold។
VAN CLEEF & ARPELS
Van Cleef & Arpels បានបញ្ចេញនាឡិកានារីថ្មី ២ ជម្រើស។ នាឡិកា២ប្រភេទនេះ មានទំហំមុខ ៣៣mm និង ៣៨mm និងខាងមុខនាឡិកាមានការរចនាម៉ូត រំលេចរូបព្រះអាទិត្យ ព្រះច័ន្ទ និង ផ្កាយ។ វាជាប្រភេទនាឡិកាដាំពេជ្រ ដែលមានភាព fancy ប្រណិតថ្លៃថ្នូរ ស៊ីវិល័យ សម្រាប់នារី។